Hadith List

“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
عربي English Urdu
សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។
عربي English Urdu
“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។
عربي English Urdu
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ អាពូហ្ពាកើរ និងអ៊ូមើរ ថា៖ “អ្នកទាំងពីរនេះ គឺជាចៅហ្វាយនៃមនុស្សវ៍័យចំណាស់នៅក្នុងឋានសួគ៌ ចាប់តាំងពីអ្នកជំនាន់មុន រហូតដល់អ្នកជំនាន់ក្រោយ លើកលែងតែបណ្ដាណាពី និងបណ្តារ៉សូលទាំងឡាយប៉ុណ្ណោះ”។
عربي English Urdu
មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។
عربي English Urdu