عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا مِنْ قَوْمٍ يَقُومُونَ مِنْ مَجْلِسٍ لَا يَذْكُرُونَ اللَّهَ فِيهِ إِلَّا قَامُوا عَنْ مِثْلِ جِيفَةِ حِمَارٍ، وَكَانَ لَهُمْ حَسْرَةً».

[صحيح] - [رواه أبو داود] - [سنن أبي داود: 4855]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ក្រុមណាមួយដែលក្រោកចេញពីកន្លែងជួបជុំដោយមិនបានរំលឹកទៅចំពោះអល់ឡោះជាម្ចាស់នៅកន្លែងនោះទេនោះ គឺពួកគេក្រោកចេញ(ពីទីនោះ)ដូចជាក្រោកចេញពីសពសត្វលា ហើយពួកគេនឹងមានការស្ដាយក្រោយជាមិនខាន”។

[صحيح] - [رواه أبو داود] - [سنن أبي داود - 4855]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ក្រុមណាមួយដែលអង្គុយនៅកន្លែងជួបជុំណាមួយ ក្រោយមក ពួកគេក្រោកចេញពីកន្លែងជួបជុំនោះដោយមិនបានហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះជាម្ចាស់នៅកន្លែងនោះទេនោះ គឺពួកគេក្រោកចេញដូចជាអ្នកដែលអង្គុយជួបជុំគ្នានៅកន្លែងសាកសពសត្វលាដែលស្អុយនិងកខ្វក់។ នោះគឺដោយសារតែពួកគេរវល់និយាយជជែកគ្នាដោយមិនបានហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់ ហើយការជួបជុំនោះនឹងក្លាយជាការសោកស្តាយមួយសម្រាប់ពួកគេនៅថ្ងៃបរលោក ព្រមទាំងជាការខាតបង់ និងជាវិប្បដិសារីដែលនឹងជាប់ជាមួយពួកគេ។

Benefits from the Hadith

  1. ការព្រមានអំពីការព្រងើយកន្តើយពីការហ្ស៊ីកៀរ រលឹកដល់អល់ឡោះជាម្ចាស់មិនកំណត់ត្រឹមតែនៅពេលជួបជុំគ្នាប៉ុណ្ណោះទេ តែវាក៏រួមបញ្ចូលស្ថានភាពផ្សេងទៀតផងដែរ។ អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ គេមិនពេញចិត្ត(ម៉ាក្រុះ)ចំពោះអ្នកដែលអង្គុយនៅកន្លែងណាមួយ ហើយក្រោកចេញពីកន្លែងនោះមុនពេលដែលគេហ្ស៊ីកៀរទៅចំពោះអល់ឡោះជាម្ចាស់។
  2. ការសោកស្តាយដែលកើតមានចំពោះពួកគេនៅថ្ងៃបរលោក អាចតាមរយៈការមិនទទួលបាននូវផលបុណ្យព្រោះតែគេមិនបានប្រើប្រាស់ពេលវេលាក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ឬអាចតាមរយៈការទទួលនូវបាបកម្ម និងទណ្ឌកម្មដោយសារប្រើប្រាស់ពេលវេលាក្នុងការប្រព្រឹត្តអំពើល្មើសចំពោះអល់ឡោះ។
  3. ប្រសិនបើការព្រមាននេះ គឺចំពោះការភ្លេចភ្លាំងក្នុងកិច្ចការដែលច្បាប់អនុញ្ញាត ចុះយ៉ាងណាទៅវិញសម្រាប់ការជួបជុំដែលមានអំពើបាបនៅក្នុងនោះ ដូចជាការនិយាយដើមគេ ការនិយាយញុះញង់ និងអំពើអាក្រក់ផ្សេងៗទៀតនោះ?!
View Translations
Language: English Urdu Spanish More ... (46)
More ...