عَنْ أَبِي ذَرٍّ رضي الله عنه:
أَنَّ نَاسًا مِنْ أَصْحَابِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالُوا لِلنَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: يَا رَسُولَ اللهِ، ذَهَبَ أَهْلُ الدُّثُورِ بِالْأُجُورِ، يُصَلُّونَ كَمَا نُصَلِّي، وَيَصُومُونَ كَمَا نَصُومُ، وَيَتَصَدَّقُونَ بِفُضُولِ أَمْوَالِهِمْ، قَالَ: «أَوَلَيْسَ قَدْ جَعَلَ اللهُ لَكُمْ مَا تَصَّدَّقُونَ؟ إِنَّ بِكُلِّ تَسْبِيحَةٍ صَدَقَةً، وَكُلِّ تَكْبِيرَةٍ صَدَقَةً، وَكُلِّ تَحْمِيدَةٍ صَدَقَةً، وَكُلِّ تَهْلِيلَةٍ صَدَقَةً، وَأَمْرٌ بِالْمَعْرُوفِ صَدَقَةٌ، وَنَهْيٌ عَنْ مُنْكَرٍ صَدَقَةٌ، وَفِي بُضْعِ أَحَدِكُمْ صَدَقَةٌ»، قَالُوا: يَا رَسُولَ اللهِ، أَيَأتِي أَحَدُنَا شَهْوَتَهُ وَيَكُونُ لَهُ فِيهَا أَجْرٌ؟ قَالَ: «أَرَأَيْتُمْ لَوْ وَضَعَهَا فِي حَرَامٍ أَكَانَ عَلَيْهِ فِيهَا وِزْرٌ؟ فَكَذَلِكَ إِذَا وَضَعَهَا فِي الْحَلَالِ كَانَ لَهُ أَجْرٌ».
[صحيح] - [رواه مسلم] - [صحيح مسلم: 1006]
المزيــد ...
អំពី អាពូហ្សើរ رضي الله عنه
ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី ﷺ បាននិយាយទៅកាន់ណាពី ﷺ ថា៖ ឱរ៉ស៊ូលុលឡោះ! អ្នកមានទាំងឡាយគេយកផលបុណ្យអស់ហើយ។ ពួកគេសឡាតដូចពួកខ្ញុំសឡាតដែរ ពួកគេបួសដូចពួកខ្ញុំបួសដែរ ហើយពួកគេមានទ្រព្យសម្បត្ដិសេសសល់ដើម្បីបរិច្ចាគទានថែមទៀត។ លោកក៏បានមានប្រសាសន៍ថា៖ “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើការដែលបុគ្គលណាម្នាក់ក្នុងចំណោមពួកយើងបំពេញចំណង់តណ្ហារបស់ខ្លួនសោះនោះ តើបានផលបុណ្យដែរឬ? លោកបានឆ្លើយថា៖ តើពួកអ្នកយល់យ៉ាងណា ប្រសិនបើរូបគេបំពេញចំណង់តណ្ហាក្នុងផ្លូវដែលគេហាមឃាត់ តើរូបគេនឹងមានបាបកម្មមែនទេ? ដូច្នោះដែរ ប្រសិនបើគេបំពេញវាតាមផ្លូវដែលស្របច្បាប់ នោះគេនឹងទទួលបានផលបុណ្យ”។
[صحيح] - [رواه مسلم] - [صحيح مسلم - 1006]
សហាហ្ពាត់មួយចំនួនដែលជាអ្នកក្រីក្របានត្អូញត្អែរពីស្ថានភាពរបស់ខ្លួន និងភាពតោកយ៉ាករបស់ពួកគេទៅកាន់ណាពី ﷺ និងការដែលពួកគេមិនមានទ្រព្យសម្បត្តិបរិច្ចាគទានដើម្បីទទួលបានផលបុណ្យច្រើនដូចអ្នកមាន និងដើម្បីពួកគេអាចធ្វើអំពើល្អបានច្រើនដូចអ្នកមាន ព្រោះអ្នកមានក៏ប្រតិបត្តិសឡាត និងបួសដូចពួកគេដែរ ប៉ុន្តែអ្នកមាន គឺពួកគេមានទ្រព្យសម្បត្តិដែលលើសពីតម្រូវការរបស់ខ្លួនដើម្បីបរិច្ចាគទៀតថែមទៀត។ ចំណែកឯពួកគេវិញ គឺគ្មានទេ។ ពេលនោះ ណាពី ﷺ ក៏បានបង្ហាញពួកគេអំពីរបៀបធ្វើទានដែលពួកគេអាចធ្វើបានដោយលោកលោកបានមានប្រសាសន៍ថា៖ តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីពួកអ្នកអាចបរិច្ចាគលើខ្លួនពួកអ្នកទេឬ? ពិតប្រាកដណាស់ ការដែលពួកអ្នកសូត្រថា៖ سُبْحَانَ اللَّه (អល់ឡោះមហាបរិសុទ្ធ) នោះពួកអ្នកនឹងទទួលបានផលបុណ្យនៃការបរិច្ចាគទានមួយ។ ក៏ដូចគ្នាដែរ ការសូត្រថា៖ اللَّهُ أَكْبَرُ (អល់ឡោះជាម្ចាស់មហាធំធេងបំផុត) គឺជាការបរិច្ចាគទានមួយ។ ការសូត្រថា៖ الْحَمْدِ لِلَّه (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ក៏ជាការបរិច្ចាគទានមួយ។ ការសូត្រថា៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ក៏ជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ ហើយសូម្បីតែការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយារបស់ខ្លួន ក៏ជាការបរិច្ចាគទានមួយដែរ។ ពេលនោះ ពួកគេមានការភ្ញាក់ផ្អើល ហើយក៏សួរថា៖ ឱរ៉ស៊ូលុលឡោះ! តើការដែលបុគ្គលណាម្នាក់ក្នុងចំណោមពួកយើងបំពេញចំណង់តណ្ហារបស់ខ្លួនសោះនោះ តើបានផលបុណ្យដែរឬ? លោកបានមានប្រសាសន៍ថា៖ តើពួកអ្នកយល់យ៉ាងណា ប្រសិនបើរូបគេបំពេញចំណង់តណ្ហាក្នុងផ្លូវដែលគេហាមឃាត់ ដូចជាប្រព្រឹត្តអំពើហ្ស៊ីណាជាដើម តើរូបគេនឹងមានបាបកម្មមែនទេ? ដូច្នោះដែរ ប្រសិនបើគេបំពេញវាតាមផ្លូវដែលស្របច្បាប់ នោះគេក៏នឹងទទួលបានផលបុណ្យដែរ។