បញ្ជីហាទីស្ហ 18

“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖
“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖
“ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។
“ម្ចាស់កម្មសិទ្ធិមាស ឬប្រាក់គ្រប់រូបដែលមិនបំពេញតាមកាតព្វកិច្ចរបស់វា នៅថ្ងៃបរលោកគេនឹងក្រាលកម្រាលជាច្រើនអំពីភ្លើងសម្រាប់ជននោះ ដោយគេយកកម្រាលនោះទៅដុតក្នុងនរក
“(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ
“ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន កត្តាចាំបាច់ទាំងពីរ មួយស្មើមួយ អំពើល្អមួយស្មើដប់ និងអំពើល្អមួយស្មើប្រាំពីររយ
ហើយខ្ញុំ គឺ ហ្ទាំម៉ាម ពិន សាក់ឡើហ្ពះ ជាបងប្អូនអម្បូរសាអាត់ ពិន ហ្ពាកើរ។
ឱរ៉ស៊ូលុលឡោះ! ម្តាយរបស់សាអាត់បានស្លាប់ទៅហើយ។ ដូចនេះ តើការបរិច្ចាគទានអ្វីដែលប្រសើរជាងគេបំផុត? លោកបានមានប្រសាសន៍ថា៖ “គឺទឹក”។ គាត់បាននិយាយថា៖ បន្ទាប់មក គាត់បានជីកអណ្តូងមួយ ហើយនិយាយថា៖ អណ្តូងនេះ គឺសម្រាប់ម្តាយរបស់សាអាត់។
“បុគ្គលណាត្រូវគេសាកល្បងដោយឲ្យមានកូនស្រីច្រើននាក់ ហើយរូបគេបានធ្វើល្អចំពោះកូនៗទាំងនោះ ពួកនាងគឺជារនាំងការពារជននោះពីឋាននរក”។
“ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ
ពិតណាស់ណាពី ﷺ នៅពេលដែលលោកបញ្ជូនគាត់ទៅកាន់ប្រទេសយេមែន លោកបានប្រើគាត់ឲ្យដកហ្សាកាត់នៅរៀងរាល់គោសាមសិបក្បាល គឺត្រូវដកហ្សាកាត់គោឈ្មោលមួយក្បាល ឬគោញីមួយក្បាលដែលមានអាយុមួយឆ្នាំ និងរៀងរាល់សែសិបក្បាល គឺត្រូវដកហ្សាកាត់គោញីមួយក្បាលដែលមានអាយុពីរឆ្នាំ។
“ប្រសិនបើអ្នកទាំងពីរចង់បាន ខ្ញុំនឹងឲ្យអ្នកទាំងពីរ។ គ្មានសំណាងទទួលបានទ្រព្យបរិច្ចាគឡើយចំពោះអ្នកមាន ហើយក៏គ្មានសំណាងទទួលបានទ្រព្យបរិច្ចាគនោះដែរអ្នកដែលមានកម្លាំងពេញលេញអាចរកស៊ីបាន”។
នៅពេលដែលរ៉ស៊ូលុលឡោះ ﷺ នៅជាមួយពួកយើង ពួកយើងធ្លាប់បានបរិច្ចាគហ្សាកាត់ហ្វិត្រោះម្រាប់មនុស្សគ្រប់រូប ទាំងក្មេង ទាំងចាស់ ទាំងអ្នកដែលមានសិទ្ធិសេរីភាព និងទាំងទាសករ មួយសកនៃអាហារ ឬមួយសកនៃទឹកដោះគោស្ងួត ឬមួយសកនៃស្រូវសាឡី ឬមួយសកនៃផ្លែល្មើ ឬមួយសកនៃផ្លែទំពាំងបាយជូរក្រៀម។
រ៉ស៊ូលុលឡោះ ﷺ បានដាក់កាតព្វកិច្ចហ្សាកាត់ហ្វីត្រោះមួយសកនៃផ្លែល្មើ ឬមួយសកនៃស្រូវសាឡីទៅលើទាសករ អ្នកដែលមានសេរីភាព ទាំងបុរស ទាំងស្ត្រី ទាំងក្មេង ទាំងចាស់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយ។ ហើយលោកបានបង្គាប់ប្រើឱ្យបរិច្ចាគវាមុនពេលមនុស្សចេញទៅសឡាតរ៉យ៉ា។
“តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។
“មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសាររបស់អ្នក មួយទីណើរដែលទទួលបានផលបុណ្យធំធេងជាងគេ គឺមួយទីណើរដែលអ្នកបានចំណាយវាលើក្រុមគ្រួសាររបស់អ្នក”។