“ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។
“ជារៀងរាល់ព្រឹក មានម៉ាឡាអ៊ីកាត់ពីររូបចុះមក។ ម្នាក់ក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងពីរបាននិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្តល់របស់ជំនួសដល់អ្នកដែលបរិច្ចាគផង។ រីឯម្នាក់ទៀតនិយាយថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ផ្តល់នូវក្ដីអន្តរាយដល់អ្នកដែលរក្សាទ្រព្យទុក(កំណាញ់)ផង”។
“ទង្វើទាំងឡាយមានប្រាំមួយប្រភេទ។ ចំណែកឯមនុស្សមានបួនប្រភេទ។ (ទង្វើទាំងប្រាំមួយប្រភេទ)គឺមាន កត្តាចាំបាច់ទាំងពីរ មួយស្មើមួយ អំពើល្អមួយស្មើដប់ និងអំពើល្អមួយស្មើប្រាំពីររយ
ឱរ៉ស៊ូលុលឡោះ! ម្តាយរបស់សាអាត់បានស្លាប់ទៅហើយ។ ដូចនេះ តើការបរិច្ចាគទានអ្វីដែលប្រសើរជាងគេបំផុត? លោកបានមានប្រសាសន៍ថា៖ “គឺទឹក”។ គាត់បាននិយាយថា៖ បន្ទាប់មក គាត់បានជីកអណ្តូងមួយ ហើយនិយាយថា៖ អណ្តូងនេះ គឺសម្រាប់ម្តាយរបស់សាអាត់។
“បុគ្គលណាត្រូវគេសាកល្បងដោយឲ្យមានកូនស្រីច្រើននាក់ ហើយរូបគេបានធ្វើល្អចំពោះកូនៗទាំងនោះ ពួកនាងគឺជារនាំងការពារជននោះពីឋាននរក”។
“តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។
“មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសាររបស់អ្នក មួយទីណើរដែលទទួលបានផលបុណ្យធំធេងជាងគេ គឺមួយទីណើរដែលអ្នកបានចំណាយវាលើក្រុមគ្រួសាររបស់អ្នក”។