“ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ នឹងបានចូលឋាននរក”។
“បុគ្គលណាធានាចំពោះខ្ញុំថែរក្សាអវយវៈដែលនៅចន្លោះពុកមាត់និងពុកចង្ការបស់គេ(អណ្តាត) និងអវយវៈដែលនៅចន្លោះជើងទាំងពីររបស់គេ(ប្រដាប់ភេទ) ខ្ញុំនឹងធានាឲ្យជននោះនូវឋានសួគ៌”។
គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ
“នៅថ្ងៃបររលោក គេនាំបុរសម្នាក់មក ហើយបោះទម្លាក់ទៅក្នុងឋាននរក។ ពេលនោះ ពោះវៀនរបស់បុរសនោះបានធ្លាយចេញក្រៅ ហើយគេបានដើរជុំវិញពោះវៀនរបស់ខ្លួនដូចជាសត្វលាដែលបង្វិលត្បាល់កិន
“នេះគឺជាដុំថ្មដែលគេបានទម្លាក់ចូលក្នុងឋាននរកតាំងពីចិតសិបឆ្នាំមុន ហើយវាធ្លាក់ចូលក្នុងឋាននរក រហូតដល់ពេលនេះទើបដល់បាតរបស់វា”។
“ពិតប្រាកដណាស់ អ្នកឋាននរកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត គឺអ្នកដែលពាក់ស្បែកជើងមួយគូ និងខ្សែស្បែកជើងមួយគូធ្វើពីភ្លើងដែលធ្វើឱ្យខួរក្បាលរបស់ជននោះពុះកញ្ជ្រោល ដូចជាទឹកក្នុងខ្ទះដែលកំពុងពុះ។ គេគិតថា គ្មាននរណាម្នាក់ដែលទទួលទណ្ឌកម្មធ្ងន់ធ្ងរជាងខ្លួនឡើយ តែតាមពិត គេគឺជាអ្នកដែលទទួលទណ្ឌកម្មស្រាលជាងគេបំផុត”។
“(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជានិច្ចដោយពួកអ្នកនឹងមិនឈឺជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងមានជីវិតជានិច្ចដោយពួកអ្នកនឹងមិនស្លាប់ជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងកេ្មងជានិច្ចដោយពួកអ្នកនឹងមិនចាស់ជារៀងរហូត។ ពិតប្រាដកណាស់ ពួកអ្នកនឹងមានទទួលបានឧបការគុណជានិច្ចដោយពួកអ្នកនឹងមិនមានទុក្ខព្រួយជារៀងរហូត។
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកឋានសួគ៌ថា៖ ឱអ្នកឋានសួគ៌! ពួកគេបានឆ្លើយថា៖ ក្រាបទូល។ ទ្រង់បានសួរថា៖ តើពួកអ្នកពេញចិត្ដឬទេ? ពួកគេបានឆ្លើយថា៖ តើមានអ្វីដែលពួកយើងមិនពេញចិត្ដទៅ ខណៈដែលទ្រង់បានប្រទានដល់ពួកយើងនូវអ្វីដែលទ្រង់មិនបានប្រទានដល់នរណាម្នាក់នៃភាវៈរបស់ទ្រង់ផងនោះ?
“នៅពេលដែលអ្នកឋានសួគ៌បានចូលឋានសួគ៌ អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ តើពួកអ្នកត្រូវការអ្វីឲ្យយើងបន្ថែមដល់ពួកអ្នកដែរឬទេ
“មនុស្សពីរប្រភេទដែលស្ថិតក្នុងចំណោមអ្នកឋាននរកដែលខ្ញុំមិនទាន់បានឃើញពួកគេនៅឡើយ គឺក្រុមមួយមានដំបងកាន់ជាមួយដូចជាកន្ទុយគោ ដែលគេយកវាវាយធ្វើបាបមនុស្ស(ដោយអយុត្ដិធម៌) ហើយនិងស្ដ្រីដែលស្លៀកសម្លៀកបំពាក់ដូចនៅអាក្រាតកាយ ធ្វើដំណើរទាក់ទាញទៅរកការប្រព្រឹត្តអំពើអាក្រក់ ហើយខ្លួនពួកនាងក៏មានទំនោរទៅរកវាផងដែរ។
“ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។
“គេបានបង្ហាញឲ្យខ្ញុំឃើញឋានសួគ៌ និងឋាននរក។ ខ្ញុំមិនធ្លាប់ឃើញប្រការល្អ និងប្រការអាក្រក់ដូចថ្ងៃនេះឡើយ។ ប្រសិនបើពួកអ្នកដឹងនូវអ្វីដែលខ្ញុំបានដឹង ពួកអ្នកប្រាកដជាសើចតិច ហើយយំច្រើនជាមិនខាន
“ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
“ឱអាពូសាអ៊ីត! ជនណាដែលពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាណាពី រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។
“ជាការពិតណាស់ សម្រាប់អ្នកមានជំនឿ នៅក្នុងឋានសួគ៌មានតង់មួយធ្វើពីគុជខ្យងដែលមានបណ្ដោយហុកសិបម៉ាយ។ សម្រាប់អ្នកមានជំនឿនៅក្នុងតង់នោះមានភរិយាជាច្រើន។ អ្នកមានជំនឿដើរជុំវិញពួកគេ ហើយពួកគេមើលមិនឃើញគ្នាឡើយ“។
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។
“ពិតប្រាកដណាស់ ក្រុមទីមួយដែលចូលឋានសួគ៌មុនគេ គឺមានពន្លឺដូចជាព្រះចន្ទពេញបូណ៌មី។ បន្ទាប់មក អ្នកដែលស្ថិតនៅក្នុងលំដាប់បន្ទាប់ពីពួកគេ គឺដូចជាតារាដែលមានពន្លឺភ្លឺជាងគេនៅលើមេឃ។