1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ “ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។

عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه قَالَ: خَرَجَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي أَضْحَى أَوْ فِطْرٍ إِلَى المُصَلَّى، فَمَرَّ عَلَى النِّسَاءِ، فَقَالَ:
«يَا مَعْشَرَ النِّسَاءِ، تَصَدَّقْنَ، فَإِنِّي أُرِيتُكُنَّ أَكْثَرَ أَهْلِ النَّارِ» فَقُلْنَ: وَبِمَ يَا رَسُولَ اللَّهِ؟ قَالَ: «تُكْثِرْنَ اللَّعْنَ، وَتَكْفُرْنَ العَشِيرَ، مَا رَأَيْتُ مِنْ نَاقِصَاتِ عَقْلٍ وَدِينٍ أَذْهَبَ لِلُبِّ الرَّجُلِ الحَازِمِ مِنْ إِحْدَاكُنَّ»، قُلْنَ: وَمَا نُقْصَانُ دِينِنَا وَعَقْلِنَا يَا رَسُولَ اللَّهِ؟ قَالَ: «أَلَيْسَ شَهَادَةُ المَرْأَةِ مِثْلَ نِصْفِ شَهَادَةِ الرَّجُلِ» قُلْنَ: بَلَى، قَالَ: «فَذَلِكِ مِنْ نُقْصَانِ عَقْلِهَا، أَلَيْسَ إِذَا حَاضَتْ لَمْ تُصَلِّ وَلَمْ تَصُمْ» قُلْنَ: بَلَى، قَالَ: «فَذَلِكِ مِنْ نُقْصَانِ دِينِهَا».

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានចាកចេញទៅកាន់កន្លែងសឡាតនាថ្ងៃរ៉យ៉ាអ័ទហា ឬរ៉យ៉ាហ្វិត្រោះ។ ពេលនោះ លោកបានដើរកាត់ក្រុមស្ត្រី ហើយលោកបានមានប្រសាសន៍ថា៖
“ឱស្ត្រីទាំងឡាយ! ចូរពួកនាងធ្វើការបរិច្ចាគទាន ព្រោះគេបានបង្ហាញខ្ញុំឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង”។ ពេលនោះ ពួកនាងក៏បានសួរថា៖ តើហេតុអ្វីទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “ពួកនាងចូលចិត្តដាក់បណ្តាសា និងមិនដឹងគុណស្វាមី។ ខ្ញុំមិនដែលឃើញនរណាម្នាក់ដែលមានភាពខ្វះខាតខាងបញ្ញានិងសាសនាដែលអាចដឹកនាំលើភាពឆ្លាតវៃរបស់បុរសជាងពួកនាងឡើយ”។ ពួកនាងបានសួរថា៖ តើអ្វីទៅជាភាពខ្វះខាតខាងបញ្ញារបស់ពួកយើង និងខាងសាសនារបស់ពួកយើងនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “តើពុំមែនទេឬដែលការធ្វើសាក្សីរបស់ស្ត្រីម្នាក់ ស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរសម្នាក់នោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “នោះហើយជាភាពខ្វះខាតខាងបញ្ញារបស់នាង។ តើពុំមែនទេឬដែលពេលនាងមករដូវ គឺនាងមិនសឡាត និងមិនបួសនោះ”? ពួកនាងបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាភាពខ្វះខាតខាងសាសនារបស់នាង”។

صحيح متفق عليه صحيح البخاري - 304

ពន្យល់

ក្នុងថ្ងៃរ៉យ៉ា ណាពី ﷺ លោកបានចេញទៅកាន់កន្លែងសឡាត។ លោកធ្លាប់បានសន្យាជាមួយស្ត្រីទាំងឡាយថា នឹងផ្ដល់ការទូន្មានដោយឡែកដល់ពួកនាង។ ដូចនេះ ក្នុងថ្ងៃនោះ លោកក៏បំពេញតាមការសន្យានោះ។ លោកបានមានប្រសាសន៍ថា៖ ឱស្ត្រីទាំងឡាយ! ចូរពួកនាងបរិច្ចាគទាន និងសុំការអភ័យទោសពីអល់ឡោះឱ្យបានច្រើន ព្រោះប្រការទាំងពីរនេះជាមូលហេតុដ៏ចម្បងក្នុងការលុបលាងបាបកម្ម។ ជាការពិតណាស់ នៅយប់អ៊ិសរ៉ក ខ្ញុំបានឃើញថា ភាគច្រើននៃអ្នកឋាននរក គឺជាពួកនាង។
ពេលនោះ មានស្ត្រីម្នាក់ក្នុងចំណោមពួកនាងដែលមានប្រាជ្ញា គំនិត និងភាពថ្លៃថ្នូរបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ហេតុអ្វីបានជាភាគច្រើននៃអ្នកឋាននរក គឺជាពួកយើង(ជាស្ត្រី)ទៅវិញ?
លោកបានឆ្លើយថា៖ ដោយសារហេតុផលមួយចំនួនដូចជា ពួកនាងចូលចិត្តប្រទេចផ្តាសា ជេរប្រមាថ ហើយនិងបដិសេធសិទ្ធិរបស់ស្វាមី។ បន្ទាប់មក លោកបានពណ៌នាពីលក្ខណៈរបស់ពួកនាងដោយប្រសាសន៍របស់លោកថា៖ ខ្ញុំមិនដែលឃើញអ្នកណាដែលមានភាពខ្វះខាតផ្នែកបញ្ញានិងសាសនា តែអាចគ្រប់គ្រងបុរសដែលមានសតិសម្បជញ្ញៈប្រាជ្ញា ការតាំងចិត្ត និងដឹកនាំកិច្ចការរបស់ខ្លួនបានល្អជាងពួកនាងឡើយ។
ស្ត្រីនោះបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើអ្វីទៅជាភាពខ្វះខាតផ្នែកប្រាជ្ញា និងសាសនារបស់ស្ត្រីនោះ?
លោកបានឆ្លើយថា៖ ចំពោះភាពខ្វះខាតផ្នែកប្រាជ្ញា គឺការធ្វើសាក្សីរបស់ស្ត្រីពីរនាក់ស្មើនឹងការធ្វើសាក្សីរបស់បុរសម្នាក់។ នេះជាភាពខ្វះខាតផ្នែកប្រាជ្ញា។ រីឯភាពខ្វះខាតផ្នែកសាសនាវិញ គឺការថយចុះនៃទង្វើកុសលដោយសារតែពួកនាងមិនបានសឡាតអស់រយៈពេលជាច្រើនយប់ ច្រើនថ្ងៃ ព្រោះតែការមករដូវ ហើយក៏មិនបានបួសខែរ៉ម៉ាហ្ទនផងដែរព្រោះតែការមករដូវនេះ។ នេះហើយជាភាពខ្វះខាតផ្នែកសាសនា។ ប៉ុន្តែពួកនាងមិនត្រូវបានគេស្តីបន្ទោសឡើយ ហើយក៏មិនទទួលទោសពៃរ៍អ្វីនោះដែរ ព្រោះនេះជាទំនោរធម្មជាតិ ដូចដែលមនុស្សត្រូវបានបង្កើតមកដោយមានទំនោរស្រឡាញ់ទ្រព្យសម្បត្តិ តក់ក្រហល់ក្នុងកិច្ចការរបស់ខ្លួន និងមានរឿងជាច្រើនដែលមិនបានដឹង និងផ្សេងៗ។ ប៉ុន្តែលោកបានរំលឹកពីរឿងនេះដើម្បីព្រមានពីការជាប់ចិត្តនឹងពួកនាង។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ស៊ូណិតឱ្យស្ត្រីចេញទៅសឡាតរ៉យ៉ា និងផ្តល់ដំបូន្មានដល់ពួកនាងដោយឡែក។
  2. ការមិនដឹងគុណប្តី និងការចូលចិត្តប្រទេចផ្តាសា គឺជាបាបកម្មធំ ព្រោះមានការព្រមាននូវឋាននរកដែលជាសញ្ញាបញ្ជាក់ពីបាបកម្មធំ។
  3. ហាទីស្ហនេះបញ្ជាក់ថា ជំនឿមានការកើនឡើង និងថយចុះ។ ដូចនេះ អ្នកដែលគោរពសក្ការៈចំពោះអល់ឡោះច្រើន សេចក្តីជំនឿនិងសាសនារបស់គេក៏កើនឡើង។ ហើយជនណាដែលគោរពសក្ការៈចំពោះអល់ឡោះបានតិច សេចក្តីជំនឿនិងសាសនារបស់គេក៏ថយចុះដែរ។
  4. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ប្រាជ្ញាអាចមានការកើនឡើង និងថយចុះ។ ក៏ដូចគ្នាដែរ សេចក្តីជំនឿ។ ការលើកឡើងពីភាពខ្វះខាតចំពោះស្ត្រី គឺពុំមែនក្នុងន័យស្តីបន្ទោសពួកនាងឡើយ ព្រោះនេះជាផ្នែកមួយនៃធម្មជាតិរបស់ស្ត្រី។ ប៉ុន្តែការរំលឹកនេះ គឺដើម្បីព្រមានកុំឱ្យងុបងល់ជាមួយនឹងពួកនាង។ ដូច្នេះហើយទើបទណ្ឌកម្មត្រូវបានកំណត់លើអ្វីដែលបានរៀបរាប់ដូចជា ការបដិសេធ និងរឿងផ្សេងទៀត មិនមែនព្រោះតែភាពខ្វះខាតឡើយ។ ហើយភាពខ្វះខាតនៃសាសនាមិនត្រូវបានកំណត់ត្រឹមតែអ្វីដែលនាំឱ្យមានបាបទេ ប៉ុន្តែវាទូលំទូលាយជាងនេះទៅទៀត។
  5. បង្ហាញថា សិស្សអាចសួរគ្រូ ហើយអ្នកក្រោមឱវាទអាចសួរអ្នកដឹកនាំអំពីអ្វីដែលគេបាននិយាយ បើសិនជាមិនយល់ច្បាស់។
  6. បង្ហាញថា ការធ្វើសាក្សីរបស់ស្ត្រីស្មើនឹងពាក់កណ្តាលនៃការធ្វើសាក្សីរបស់បុរស ព្រោះតែស្ត្រីមិនសូវមានភាពច្បាស់ការត្រឹមត្រូវ។
  7. ចំពោះប្រសាសន៍របស់លោក៖ “ខ្ញុំមិនដែលឃើញអ្នកដែលខ្វះខាត...” អ៊ិពនូហាជើរ បាននិយាយថា៖ ខ្ញុំគិតថា នេះជាផ្នែកមួយនៃមូលហេតុដែលភាគច្រើននៃអ្នកឋាននរក គឺជាស្ត្រី ពីព្រោះពួកនាងជាមូលហេតុដែលធ្វើឱ្យប្រាជ្ញារបស់បុរសដ៏ល្អម្នាក់បាត់បង់ រហូតដល់បុរសនោះធ្វើ ឬនិយាយអ្វីដែលមិនគួរ។ ដូច្នេះ ពួកនាងរួមចំណែកក្នុងអំពើបាបជាមួយគេនោះបន្ថែមលើអំពើបាបផ្សេងទៀត។
  8. ហាមឃាត់ស្ត្រីមិនឲ្យសឡាត និងបួសក្នុងអំឡុងពេលមករដូវ។ ក៏ដូចគ្នាដែរ ពេលមានឈាមក្រោយសម្រាលកូន។ បន្ទាប់មក ស្ត្រីត្រូវសងតែការបួសប៉ុណ្ណោះនៅពេលជ្រះស្អាត។
  9. បង្ហាញពីអត្តចរិតដ៏ល្អប្រពៃរបស់ណាពី ﷺ ដោយលោកបានឆ្លើយតបនឹងសំណួររបស់ស្ត្រីដោយគ្មានការស្តីបន្ទោស ឬរិះគន់។
  10. អ៊ិពនូហាជើរ បាននិយាយថា៖ ការបរិច្ចាគទានអាចការពារពីទណ្ឌកម្ម និងអាចលុបលាងបាបកម្មដែលកើតឡើងរវាងមនុស្ស។
  11. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ភាពខ្វះខាតផ្នែកសាសនាចំពោះស្ត្រី គឺដោយសារតែការបោះបង់ការសឡាត និងការបួសក្នុងអំឡុងពេលមករដូវ ព្រោះអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះច្រើន សេចក្តីជំនឿនិងសាសនារបស់គេក៏កើនឡើង។ ហើយជនណាដែលគោរពសក្ការៈចំពោះអល់ឡោះបានតិច សាសនារបស់គេក៏ថយចុះដែរ។ មួយវិញទៀត ភាពខ្វះខាតផ្នែកសាសនាអាចនាំឱ្យមានបាបកម្ម ដូចជាអ្នកដែលបោះបង់សឡាត ឬបួស ឬការគោរពសក្ការៈដែលជាកាតព្វកិច្ចផ្សេងទៀតដោយគ្មានហេតុផលអនុគ្រោះ ហើយក៏អាចគ្មានបាបកម្មផងដែរ ដូចជាអ្នកដែលបោះបង់សឡាតជុមអាត់ ឬការតស៊ូប្រយុទ្ធ ឬប្រការផ្សេងទៀតដែលមិនមែនជាកាតព្វកិច្ចសម្រាប់គេដោយគ្មានហេតុផលអនុគ្រោះ។ ម្យ៉ាងទៀត វាក៏អាចជាការតម្រូវឱ្យត្រូវតែបោះបង់ផងដែរ ដូចជាត្រូវបោះបង់សឡាត និងបួសចំពោះស្ត្រីដែលមករដូវជាដើម។

បង្ហាញការបកប្រែ

48 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية