عن ابن مسعود رضي الله عنه قال: قال النبي صلى الله عليه وسلم:
«الْجَنَّةُ أَقْرَبُ إِلَى أَحَدِكُمْ مِنْ شِرَاكِ نَعْلِهِ، وَالنَّارُ مِثْلُ ذَلِكَ».

[صحيح] - [رواه البخاري] - [صحيح البخاري: 6488]
المزيــد ...

អំពី អ៊ិពនូម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ឋានសួគ៌នៅជិតបុគ្គលគ្រប់រូបនៃពួកអ្នកជាងខ្សែស្បែកជើងរបស់គេទៅទៀត។ ហើយឋាននរកក៏ដូច្នោះដែរ”។

[صحيح] - [رواه البخاري] - [صحيح البخاري - 6488]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ឋានសួគ៌និងឋាននរក គឺនៅជិតមនុស្សលោកដូចជាខ្សែស្បែកជើងរបស់ពួកគេដូច្នោះដែរ ពីព្រោះតាមរយៈទង្វើកុសលតែមួយដែលរូបគេធ្វើវាដើម្បីចង់បានការពេញចិត្តពីអល់ឡោះជាម្ចាស់ អាចឲ្យរូបគេបានឋានសួគ៌។ ហើយតាមរយៈអំពើអាក្រក់តែមួយ ក៏អាចឱ្យរូបគេចូលឋាននរកដូចគ្នាដែរ។

Benefits from the Hadith

  1. លើកទឹកចិត្តឲ្យធ្វើអំពើល្អ ទោះបីតិចតួចក៏ដោយ ហើយព្រមានពីអំពើអាក្រក់ ទោះបីតិចតួចក៏ដោយ។
  2. ក្នុងជីវិតរស់នៅរបស់ជនមូស្លីមចាំបាច់ត្រូវតែរួមបញ្ចូលគ្នានូវក្តីសង្ឃឹម ការបារម្ភខ្លាច និងបួងសួងពីអល់ឡោះជាប្រចាំសូមឲ្យទ្រង់រក្សារូបគេឲ្យស្ថិតនៅភាពត្រឹមត្រូវ ដែលមិនត្រូវបានបោកបញ្ឆោតទៅតាមកាលៈទេសៈនោះឡើយ។
View Translations
Language: English Urdu Spanish More ... (67)
More ...