Hadith List

យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)
عربي English Urdu
“កាលណាអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវរបស់ខ្លួន អ្នកដែលសម្លាប់គេ និងអ្នកដែលត្រូវគេសម្លាប់ សុទ្ធតែស្ថិតក្នុងឋាននរក
عربي English Urdu
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។
عربي English Urdu
ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យទៅតាមការនៀត ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត
عربي English Urdu
“ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។
عربي English Urdu
ពិតណាស់ មានបុរសម្នាក់បានសួរណាពី ﷺ អំពីថ្ងៃបរលោក ដោយគាត់បានសួរថា៖ តើពេលណាថ្ងៃបរលោកកើតឡើង? លោកបានមានប្រសាសន៍ថា៖ “តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ថ្ងៃនោះ”?
عربي English Urdu
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)
عربي English Urdu
“បុគ្គលណាសុំពីអល់ឡោះដោយទៀងត្រង់ចង់ស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ) អល់ឡោះជាម្ចាស់នឹងឲ្យជននោះឈានដល់ឋានៈរបស់អ្នកដែលពលី ទោះបីជាគេស្លាប់នៅលើគ្រែក៏ដោយ”។
عربي English Urdu
“គ្មានជំងឺណាឆ្លងដោយខ្លួនឯងឡើយ។ គ្មានប្រផ្នូលអាក្រក់ពីសត្វស្លាប គ្មានប្រផ្នូលអាក្រក់ពីសត្វទីទុយ ហើយក៏គ្មានប្រផ្នូលអាក្រក់អ្វីពីខែសហ្វើរនោះដែរ។ ហើយចូររត់គេចពីអ្នកកើតជំងឺឃ្លង់ ប្រៀបដូចជាអ្នករស់គេចពីសត្វតោ”។
عربي English Urdu
“ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។
عربي English Urdu
ទង្វើបុណ្យគឺ សីលធម៌ល្អ ចំណែក ទង្វើបាបគឺអ្វីដែលធ្វើអោយចិត្ដរបស់អ្នកអល់អែក ហើយមិនចង់អោយមនុស្សដទៃដឹង"។
عربي English Urdu
“អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។
عربي English Urdu
“អល់ឡោះជាម្ចាស់ទ្រង់លើកយកផ្លូវត្រង់មួយធ្វើជាឧទាហរណ៍
عربي English Urdu
“ហើយពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់វ៉ាហ៊ីមកកាន់ខ្ញុំថា ចូរពួកអ្នកឱនលំទោនដើម្បីកុំឲ្យបុគ្គលម្នាក់អួតអាងលើបុគ្គលម្នាក់ទៀត និងកុំឲ្យបុគ្គលម្នាក់បំពានលើបុគ្គលម្នាក់ទៀត”។
عربي English Urdu
“ជនមូស្លីមណាម្នាក់ដែលជួបប្រទះគ្រោះអ្វីមួយ ហើយគេសូត្រនូវអ្វីដែលអល់ឡោះបានបង្គាប់ប្រើថា៖ "إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أْجُرْنِي فِي مُصِيبَتِي، وَأَخْلِفْ لِي خَيْرًا مِنْهَا " (ពិតប្រាកដណាស់ ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះ ហើយពួកយើងពិតជានឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាផ្ដល់ផលបុណ្យដល់ខ្ញុំចំពោះគ្រោះរបស់ខ្ញុំនេះ ហើយសូមទ្រង់ជំនួសឲ្យខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់ផងចុះ) នោះអល់ឡោះជាម្ចាស់នឹងជំនួសឲ្យជននោះល្អជាងអ្វីដែលរូបគេបានបាត់បង់ជាមិនខាន”។
عربي English Indonesian