عَنْ أَنَسٍ رضي الله عنه قَالَ:
كَانَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُكْثِرُ أَنْ يَقُولَ: «يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ»، فَقُلْتُ: يَا رَسُولَ اللهِ، آمَنَّا بِكَ وَبِمَا جِئْتَ بِهِ فَهَلْ تَخَافُ عَلَيْنَا؟ قَالَ: «نَعَمْ، إِنَّ القُلُوبَ بَيْنَ أُصْبُعَيْنِ مِنْ أَصَابِعِ اللهِ يُقَلِّبُهَا كَيْفَ يَشَاءُ».

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 2140]
المزيــد ...

អំពី អាណាស رضي الله عنه បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកតែងសូត្រថា៖ يَا مُقَلِّبَ القُلُوبِ ثَبِّتْ قَلْبِي عَلَى دِينِكَ (ឱអ្នកដែលបង្វែរបេះដូង! សូមទ្រង់មេត្តាធ្វើឱ្យដួងចិត្តរបស់នៅនឹងនរខ្ញុំលើសាសនារបស់ទ្រង់ផង)"។ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងមានជំនឿលើលោក និងអ្វីដែលលោកបាននាំមកហើយ តើលោកនៅតែព្រួយបារម្ភចំពោះពួកយើងទៀតឬ? លោកបានឆ្លើយថា៖ “បាទ។ ជាការពិតណាស់ ដួងចិត្តទាំងឡាយស្ថិតនៅចន្លោះម្រាមពីរនៃម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដោយទ្រង់បង្វិលវាតាមដែលទ្រង់មានចេតនា”។

[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي - 2140]

Explanation

ការបួងសួងដែលណាពី ﷺ តែងបួងសួងច្រើនបំផុត គឺការបួងសួងសុំឱ្យអល់ឡោះជាម្ចាស់ផ្តល់នូវជំហរនឹងនរនៅលើសាសនានិងការគោរពប្រតិបត្តិ ហើយឃ្លាតឆ្ងាយពីភាពវង្វេង និងការរាករេ។ អាណាស ពិន ម៉ាលិក رضي الله عنه គាត់មានការងឿងឆ្ងល់ចំពោះការដែលណាពី ﷺ តែងតែបួងសួងបែបនេះ។ ពេលនោះ ណាពី ﷺ បានប្រាប់គាត់ថា ជាការពិតណាស់ ដួងចិត្តរបស់មនុស្សស្ថិតនៅចន្លោះម្រាមពីរក្នុងចំណោមម្រាមទាំងឡាយរបស់អល់ឡោះជាម្ចាស់ដែលទ្រង់អាចបង្វិលវាតាមដែលទ្រង់មានចេតនា។ ចិត្តគឺជាកន្លែងនៃភាពមានជំនឿនិងគ្មានជំនឿស្ថិតនៅ។ ចិត្តត្រូវបានហៅថា “القلب” (ជាភាសាអារ៉ាប់)ដោយសារតែវាផ្លាស់ប្តូរ ឬប្រែប្រួលជាញឹកញាប់។ វាផ្លាស់ប្តូរលឿនជាងឆ្នាំងដែលកំពុងពុះទៅទៀត។ ជនណាដែលអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យចិត្តរបស់គេស្ថិតនៅលើការចង្អុលបង្ហាញ និងមានជំហររឹងមាំក្នុងសាសនា។ ហើយជនណាដែលអល់ឡោះមានចេតនា ទ្រង់នឹងបង្វែរចិត្តរបស់គេចេញពីការចង្អុលបង្ហាញទៅកាន់ភាពវង្វេងនិងងាករេ។

Benefits from the Hadith

  1. ការដាក់ខ្លួនរបស់ណាពី ﷺ ចំពោះព្រះជាម្ចាស់របស់លោក និងការទទូចអង្វរកររបស់លោកទៅកាន់ទ្រង់ ព្រមទាំងណែនាំប្រជាជាតិរបស់លោកឱ្យបួងសួងសុំដូច្នោះផងដែរ។
  2. សារៈសំខាន់នៃការមានជំហររឹងមាំប្រកាន់ខ្ជាប់នឹងសាសនារហូតដល់ទីបញ្ចប់ ព្រោះអ្វីគ្រប់យ៉ាង គឺអាស្រ័យលើទីបញ្ចប់របស់វា។
  3. ខ្ញុំបម្រើអល់ឡោះមិនអាចមិនត្រូវការការពង្រឹងពីអល់ឡោះជាម្ចាស់នៅលើសាសនាអ៊ីស្លាមឡើយ ទោះបីជាមួយប៉ព្រិចភ្នែកក៏ដោយ។
  4. ជំរុញឲ្យបួងសួងសុំពីអល់ឡោះតាមរយៈទូអានេះឱ្យបានច្រើន ដើម្បីជាការអនុវត្តតាមគំរូរបស់ណាពី ﷺ ។
  5. ការមានជំហររឹងមាំលើសាសនាអ៊ីស្លាម គឺជាឧបការគុណដ៏ធំធេងដែលខ្ញុំបម្រើអល់ឡោះត្រូវព្យាយាមស្វែងរក ហើយថ្លែងអំណរគុណអល់ឡោះជាម្ចាស់ចំពោះឧបការគុណនេះ។
View Translations
Language: English Urdu Spanish More ... (51)
More ...