عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«الْمُؤْمِنُ الْقَوِيُّ، خَيْرٌ وَأَحَبُّ إِلَى اللهِ مِنَ الْمُؤْمِنِ الضَّعِيفِ، وَفِي كُلٍّ خَيْرٌ، احْرِصْ عَلَى مَا يَنْفَعُكَ، وَاسْتَعِنْ بِاللهِ وَلَا تَعْجَزْ، وَإِنْ أَصَابَكَ شَيْءٌ، فَلَا تَقُلْ لَوْ أَنِّي فَعَلْتُ كَانَ كَذَا وَكَذَا، وَلَكِنْ قُلْ قَدَرُ اللهِ وَمَا شَاءَ فَعَلَ، فَإِنَّ (لَوْ) تَفْتَحُ عَمَلَ الشَّيْطَانِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2664]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។ ចូរព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនអ្នក និងត្រូវសុំជំនួយពីអល់ឡោះ ហើយមិនត្រូវខ្ជិលច្រអូសនោះទេ។ ប្រសិនបើមានអ្វីមួយកើតឡើងចំពោះអ្នក ចូរកុំនិយាយថា៖ ប្រសិនបើខ្ញុំធ្វើដូចនេះ វានឹងទៅជាយ៉ាងនេះ យ៉ាងនោះឲ្យសោះ។ តែអ្នកត្រូវនិយាយថា៖ អល់ឡោះទ្រង់បានកំណត់រួចហើយ ហើយអ្វីដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើ ព្រោះការនិយាយថា៖ “ប្រសិនបើ...(យ៉ាងនេះយ៉ាងនោះ)” វាគឺជាការបើកទ្វារទង្វើរបស់ស្ហៃតន”។

[صحيح] - [رواه مسلم] - [صحيح مسلم - 2664]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្នកមានជំនឿគ្រប់រូប គឺសុទ្ធតែល្អ ក៏ប៉ុន្តែអ្នកមានជំនឿដែលមានភាពខ្លាំងនៅក្នុងសេចក្តីជំនឿ ឆន្ទៈ ទ្រព្យសម្បត្តិ ក៏ដូចជាប្រការផ្សេងៗទៀត គឺល្អជាង និងជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់ជាងអ្នកមានជំនឿដែលទន់ខ្សោយ។ បន្ទាប់មក ណាពី ﷺ លោកបានផ្តាំផ្ញើអ្នកមានជំនឿឱ្យប្រកាន់ខ្ជាប់នូវការយកហេតុជាបច្ឆ័យចំពោះអ្វីដែលផ្តល់ប្រយោជន៍ដល់ខ្លួនទាំងក្នុងកិច្ចការលោកិយ និងបរលោក ព្រមជាមួយនឹងការពឹងផ្អែកលើអល់ឡោះជាម្ចាស់ សុំជំនួយពីទ្រង់ និងប្រគល់ការទុកចិត្តលើទ្រង់។ បន្ទាប់មកទៀត ណាពី ﷺ លោកបានហាមឃាត់មិនឲ្យមានភាពទន់ខ្សោយ និងខ្ជិលច្រអូសក្នុងការធ្វើអ្វីមួយដែលផ្តល់ផលប្រយោជន៍ក្នុងលោកទាំងពីរ។ ប្រសិនបើអ្នកមានជំនឿខិតខំប្រឹងប្រែងបំពេញការងារ ប្រកាន់ខ្ជាប់នូវមូលហេតុដោយសុំជំនួយពីអល់ឡោះជាម្ចាស់ និងស្វែងរកសេចក្តីល្អពីទ្រង់ហើយនោះ គឺគេត្រូវប្រគល់កិច្ចការទាំងអស់របស់គេទៅកាន់អល់ឡោះជាម្ចាស់ ហើយត្រូវដឹងថា អ្វីដែលអល់ឡោះទ្រង់ជ្រើសរើសសម្រាប់រូបគេ គឺជាប្រការល្អ។ ដូចនេះ ប្រសិនបើគេជួបប្រទះនឹងគ្រោះអ្វីមួយបន្ទាប់ពីនោះ គឺគេមិនត្រូវនិយាយថា៖ “ប្រសិនបើខ្ញុំធ្វើដូចនេះ វានឹងទៅជាយ៉ាងនេះ យ៉ាងនោះ” នោះឡើយ។ ព្រោះពាក្យថា “ប្រសិនបើ” គឺជាការបើកទ្វារទង្វើរបស់ស្ហៃតននៅក្នុងការប្រឆាំងនឹងព្រេងវាសនាដែលអល់ឡោះបានកំណត់ និងសោកស្តាយចំពោះអ្វីដែលបានកន្លងផុតទៅ។ ផ្ទុយទៅវិញ គេត្រូវនិយាយដោយការទទួលយក និងដោយពេញចិត្តថា៖ “អល់ឡោះទ្រង់បានកំណត់រួចហើយ ហើយអ្វីដែលទ្រង់មានចេតនា ទ្រង់នឹងធ្វើ”។ ដូចនេះ អ្វីដែលកើតឡើង គឺស្របទៅតាមអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនា ព្រោះទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។ គ្មាននរណាម្នាក់អាចប្រឆាំងនឹងការកំណត់របស់ទ្រង់ឡើយ ហើយក៏គ្មាននរណាអាចបដិសេធនូវការសម្រេចរបស់ទ្រង់បាននោះដែរ។

Benefits from the Hadith

  1. មនុស្សមានកម្រិតជំនឿផ្សេងៗគ្នា។
  2. លើកទឹកចិត្តឲ្យមានភាពខ្លាំងក្នុងបំពេញការងារ ព្រោះវានាំមកនូវផលប្រយោជន៍ជាច្រើនដែលមិនអាចទទួលបានតាមរយៈភាពទន់ខ្សោយ។
  3. មនុស្សគប្បីព្យាយាមធ្វើនូវអ្វីដែលមានប្រយោជន៍សម្រាប់ខ្លួន និងបោះបង់ចោលអ្វីដែលគ្មានប្រយោជន៍។
  4. អ្នកមានជំនឿត្រូវសុំជំនួយពីអល់ឡោះក្នុងគ្រប់កិច្ចការរបស់ខ្លួន ហើយមិនត្រូវពឹងផ្អែកលើខ្លួនឯងឡើយ។
  5. ទទួលស្គាល់នូវការកំណត់ព្រេងវាសនារបស់អល់ឡោះជាម្ចាស់ ហើយវាមិនផ្ទុយគ្នាទៅនឹងការប្រកាន់យកហេតុជាបច្ឆ័យ និងការប្រឹងប្រែងក្នុងការស្វែងរកប្រការល្អនោះឡើយ។
  6. ហាមឃាត់ការប្រើពាក្យ “ប្រសិនបើ” ឬ “បើសិនជា” ក្នុងន័យបង្ហាញពីការខឹងសម្បា ឬមិនពេញចិត្តនៅពេលជួបគ្រោះ ហើយហាមឃាត់ចំពោះការប្រឆាំងជំទាស់នឹងការកំណត់ព្រេងវាសនារបស់អល់ឡោះជាម្ចាស់។
View Translations
Language: English Urdu Spanish More ... (54)
More ...