Hadith List

“បុគ្គលណាដែលអល់ឡោះចង់ឲ្យគាត់បានល្អ ទ្រង់នឹងឲ្យគាត់ជួបប្រទះនូវទុក្ខលំបាកផេ្សងៗ(ដើម្បីសាកល្បងថា តើគាត់អត់ធ្មត់ ឬមិនអត់ធ្មត់)”។
عربي English Urdu
នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ
عربي English Urdu
“អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ
عربي English Urdu
“ការសាកល្បង(ពីអល់ឡោះ)នៅតែកើតមានចំពោះអ្នកមានជំនឿទាំងប្រុសទាំងស្រីទាក់ទងនឹងខ្លួនប្រាណរបស់គេ កូនចៅរបស់គេ និងទ្រព្យសម្បត្តិរបស់គេ រហូតដល់គេជួបនឹងអល់ឡោះជាម្ចាស់ដោយគ្មានកំហុសឆ្គងអ្វីទាំងអស់”។
عربي English Urdu
“អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ និងជាទីស្រលាញ់ទៅចំពោះអល់ឡោះជាងអ្នកមានជំនឿដែលទន់ខ្សោយ។ តែពួកគេម្នាក់ៗ គឺសុទ្ធតែល្អ។
عربي English Urdu
រ៉ស៊ូលុលឡោះ ﷺ ដែលជាអ្នកសច្ចៈទៀងត្រង់ និងជាអ្នកត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា៖ “ពិតប្រាកដណាស់ ម្នាក់ៗនៃពួកអ្នកត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរបស់ខ្លួនរយៈពេលសែសិបថ្ងៃ(ដំបូង ជាតំណក់ទឹកកាម)
عربي English Urdu
“រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយនិងភាពវៃឆ្លាត ឬភាពវៃឆ្លាតនិងភាពទន់ខ្សោយក៏ដោយ”។
عربي English Urdu
“នៅពេលដែលអល់ឡោះកំណត់ឲ្យខ្ញុំបម្រើ(របស់ទ្រង់)ស្លាប់នៅកន្លែងណាមួយ គឺទ្រង់នឹងឲ្យជននោះមានតម្រូវការទៅកាន់កន្លែងនោះ”។
عربي English Urdu
សូមមាពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)។ តាមរយៈពាក្យនេះ ខ្ញុំនឹងធ្វើជាសាក្សីក្នុងការការពារឲ្យមានៅថ្ងៃបរលោក
عربي English Urdu
“ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”
عربي English Urdu