عَنْ عَبْدِ اللهِ بْنِ عَمْرِو بْنِ الْعَاصِ رضي الله عنهما قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«كَتَبَ اللهُ مَقَادِيرَ الْخَلَائِقِ قَبْلَ أَنْ يَخْلُقَ السَّمَاوَاتِ وَالْأَرْضَ بِخَمْسِينَ أَلْفَ سَنَةٍ، قَالَ: وَعَرْشُهُ عَلَى الْمَاءِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2653]
المزيــد ...

អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អាស رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាភាវៈ(ម៉ាខ្លូក)ទាំងឡាយមុននឹងទ្រង់បង្កើតមេឃនិងផែនដីប្រាំម៉ឺនឆ្នាំ”។ លោកបន្តថា៖ “ហើយអារ៉ស្ហ(បល្ល័ង្គ)របស់ទ្រង់នៅពីលើទឹក”។

[صحيح] - [رواه مسلم] - [صحيح مسلم - 2653]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាព្រេងវាសនាសព្វភាវៈ(ម៉ាខ្លូក)ទាំងឡាយដែលនឹងកើតឡើងយ៉ាងលម្អិត ដូចជាការកើត ការស្លាប់ លាភសក្ការៈ និងប្រការផ្សេងៗទៀតនៅក្នុងសៀវភៅកំណត់ត្រា“ឡាវហ៊ុលម៉ះហ្វ៊ូស”មុននឹងទ្រង់បង្កើតមេឃនិងផែនដីចំនួនប្រាំម៉ឺនឆ្នាំ ហើយវានឹងកើតឡើងយ៉ាងពិតប្រាកដស្របទៅតាមអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានកំណត់។ ដូចនេះ រាល់អ្វីៗទាំងអស់ដែលកើតឡើង គឺអាស្រ័យដោយការកំណត់របស់អល់ឡោះជាម្ចាស់។ ហេតុដូច្នេះ អ្វីដែលអល់ឡោះមិនបានកត់ត្រាទៅលើរូបគេទេនោះ វានឹងមិនអាចកើតឡើងលើរូបគេជាដាច់ខាត។ ហើយអ្វីដែលអល់ឡោះកត់ត្រាលើរូបគេហើយនោះ វានឹងមិនអាចកើតឡើងលើអ្នកផ្សេងក្រៅពីរូបគេជាដាច់ខាត។

Benefits from the Hadith

  1. ចាំបាច់ត្រូវមានជំនឿចំពោះការកំណត់ព្រេងវាសនា(កទ៏ កទើរ)របស់អល់ឡោះជាម្ចាស់។
  2. ព្រេងវាសនា(កទើរ)៖ គឺជាចំណេះដឹងរបស់អល់ឡោះអំពីអ្វីមួយ ការកត់ត្រា បំណង និងការបង្កើតវា។
  3. ការមានជំនឿថា ព្រេងវាសនាត្រូវបានកត់ត្រាមុននឹងការបង្កើតមេឃនិងផែនដី ធ្វើឲ្យមនុស្សមានការពេញចិត្ត និងព្រមទទួលយក(នូវអ្វីដែលបានកើតឡើង)។
  4. ជាការពិតណាស់ អារ៉ស្ហ(បល្ល័ង្គ)របស់អល់ឡោះជាម្ចាស់ស្ថិតនៅលើទឹក មុននឹងការបង្កើតមេឃនិងផែនដី។
View Translations
Language: English Urdu Spanish More ... (65)
More ...