1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. The Creed

ហាទីស្ហ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”

عَنِ ابْنِ عَبَّاسٍ رضيَ اللهُ عنهما:
أنَّهُ قَالَ لعَطَاءِ بْنِ أَبِي رَبَاحٍ: أَلَا أُرِيكَ امْرَأَةً مِنْ أَهْلِ الْجَنَّةِ؟ قُلْتُ: بَلَى، قَالَ: هَذِهِ الْمَرْأَةُ السَّوْدَاءُ، أَتَتِ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَتْ: إِنِّي أُصْرَعُ وَإِنِّي أَتَكَشَّفُ، فَادْعُ اللهَ لِي، قَالَ: «إِنْ شِئْتِ صَبَرْتِ وَلَكِ الْجَنَّةُ، وَإِنْ شِئْتِ دَعَوْتُ اللهَ أَنْ يُعَافِيَكِ» قَالَتْ: أَصْبِرُ، قَالَتْ: فَإِنِّي أَتَكَشَّفُ فَادْعُ اللهَ أَنْ لَا أَتَكَشَّفَ، فَدَعَا لَهَا.

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما ពិតណាស់ គាត់បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖
តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនៅក្នុងឋានសួគ៌ឬទេ? ខ្ញុំបានឆ្លើយថា៖ ពិតមែនហើយ។ គាត់ក៏និយាយថា៖ គឺស្ត្រីខ្មៅម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយ(ពេលវាកើតឡើងម្តងៗ)ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំ(បានជាសះស្បើយ)ផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ “ប្រសិនបើនាងចង់ សូមនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែប្រសិនបើនាងចង់(ជាសះស្បើយ) ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ”។ ស្ត្រីនោះនិយាយថា៖ ខ្ញុំនឹងអត់ធ្មត់។ នាងបានបន្តថា៖ ប៉ុន្តែ(ពេលវាកើតឡើងម្តងៗ)ខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅ។ ហេតុនេះ សូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។

صحيح متفق عليه صحيح مسلم - 2576

ពន្យល់

អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយទៅកាន់ អាតក ពិន អាពូរ៉ហ្ពាហ ថា៖ តើអ្នកចង់ឲ្យខ្ញុំបង្ហាញពីស្ត្រីម្នាក់ក្នុងចំណោមស្ត្រីឋានសួគ៌ឬទេ? អាតកបានឆ្លើយថា៖ បាទចង់។ អ៊ិពនូអាប់ហ្ពាសក៏និយាយថា៖ គឺស្ត្រីស្បែកខ្មៅជនជាតិអេត្យូពីម្នាក់នេះ។ នាងបានមកជួបណាពី ﷺ ហើយនិយាយថា៖ ពិតណាស់ ខ្ញុំមានជំងឺឆ្កួតជ្រូក ហើយពេលវាកើតឡើងម្តងៗ ខ្ញុំតែងធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅដោយមិនដឹងខ្លួនឡើយ។ ហេតុនេះ សូមលោកសុំពីអល់ឡោះឲ្យខ្ញុំបានជាសះស្បើយផង។ រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា៖ ប្រសិនបើនាងអត់ធ្មត់ នាងនឹងបានចូលឋានសួគ៌។ តែបើនាងមិនចង់បានដូចនោះទេ ខ្ញុំនឹងបួងសួងសុំពីអល់ឡោះឲ្យនាងបានជាសះស្បើយ។ ស្ត្រីនោះបានតបថា៖ បើដូច្នេះ ខ្ញុំនឹងអត់ធ្មត់។ បន្ទាប់មក នាងបាននិយាយថា៖ ប៉ុន្តែសូមលោកបួងសួងសុំពីអល់ឡោះកុំឲ្យខ្ញុំធ្វើឲ្យរាងកាយរបស់ខ្ញុំលេចចេញក្រៅពេលវាកើតឡើងម្តងៗផង។ ពេលនោះ លោកក៏បានបួងសួងពីអល់ឡោះឲ្យនាង។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ការអត់ធ្មត់ចំពោះគ្រោះដែលខ្លួនជួបប្រទះក្នុងលោកិយនាំឲ្យបានចូលឋានសួគ៌។
  2. អាន់ណាវ៉ាវី បាននិយាយថា៖ ក្នុងហាទីស្ហនេះបង្ហាញថា អ្នកដែលកើតជំងឺឆ្កួតជ្រូក គឺគេនឹងផ្តល់ផលបុណ្យយ៉ាងពេញលេញដល់ជននោះ។
  3. ភាពបរិសុទ្ធ និងការខ្មាសអៀនរបស់បណ្តាសហាហ្ពាត់ដែលជាស្ត្រី رضي الله عنهن និងការយកចិត្តទុកដាក់របស់ពួកនាងលើការបិទបាំងរាងកាយ។ ជាការពិតណាស់ ចំពោះស្ត្រីខាងលើ អ្វីដែលនាងបារម្ភខ្លាចជាងគេបំផុត គឺការលេចចេញផ្នែកណាមួយនៃរាងកាយរបស់នាងមកខាងក្រៅ។
  4. អ៊ិពនូហាជើរ បាននិយាយថា៖ ការទទួលយកវិធីសាស្រ្តដ៏តឹងរ៉ឹងគឺប្រសើរជាងការទទួលយកវិធីសាស្រ្តធូររលុង សម្រាប់អ្នកដែលដឹងថាគេមានសមត្ថភាព និងមិនខ្សោយពេកក្នុងការប្រកាន់ខ្ជាប់ចំពោះវិធីសាស្រ្តដេលតឹងរឹង។
  5. អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ការព្យាបាលជំងឺទាំងឡាយតាមរយៈការបួងសួង និងការសុំជ្រកកោនទៅកាន់អល់ឡោះ គឺមានប្រសិទ្ធិភាព និងផលប្រយោជន៍ជាងការប្រើថ្នាំ ហើយឥទ្ធិពល និងប្រតិកម្មរបស់រាងកាយចំពោះវាគឺធំជាងឥទ្ធិពលនៃថ្នាំផងដែរ។ ហើយវាមានប្រសិទ្ធភាពទៅបានគឺទាល់តែមានពីរយ៉ាង៖ ទីមួយ ចំពោះមូលហេតុគឺត្រូវមានចេតនាពិតប្រាកដក្នុងការយកវាជាមូលហេតុ និងទីពីរ សម្រាប់អ្នកជំងឺគឺត្រូវប្រគល់ខ្លួន និងកម្លាំងចិត្តរបស់គេ ដោយការគោរព និងការជឿទុកចិត្តឲ្យមុតមាំ ទៅចំពោះអល់ឡោះ។ والله أعلم
  6. អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះជាភស្តុតាងនៃការអនុញ្ញាតឲ្យបោះបង់ការព្យាបាល។

បង្ហាញការបកប្រែ

36 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية