عَنْ جَابِرٍ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَبْلَ وَفَاتِهِ بِثَلَاثٍ يَقُولُ:
«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ بِاللهِ الظَّنَّ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2877]
المزيــد ...

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ បានមានប្រសាសន៍មុនពេលលោកទទួលមរណៈភាពបីថ្ងៃថា៖
“ចូរម្នាក់ៗនៃពួកអ្នកកុំទាន់ស្លាប់ លើកលែងតែគេគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់”។

[صحيح] - [رواه مسلم] - [صحيح مسلم - 2877]

Explanation

ណាពី ﷺ លោកបានជំរុញអ្នកមូស្លីមថា ចូរកុំស្លាប់ លើកលែងតែក្នុងនាមជាអ្នកដែលគិតស្មានល្អចំពោះអល់ឡោះជាម្ចាស់ដោយត្រូវមានក្តីសង្ឃឹមខ្ពស់នៅពេលជិតស្លាប់ថា អល់ឡោះជាម្ចាស់នឹងមានក្តីមេត្តាករុណាចំពោះគេ និងអភ័យទោសឲ្យគេ ព្រោះថា ការបារម្ភខ្លាច ទាមទារឲ្យមនុស្សកែលម្អទង្វើរបស់គេ ហើយខណៈពេលនេះ មិនមែនជាពេលវេលាសម្រាប់ការធ្វើល្អឡើយ។ ដូច្នេះ អ្វីដែលគប្បីពង្រឹងនៅក្នុងពេលនោះ គឺ ទាមទារឲ្យគេមានក្តីសង្ឃឹមច្រើនជាង។

Benefits from the Hadith

  1. ការយកចិត្តទុកដាក់របស់ណាពី ﷺ ក្នុងការណែនាំប្រជាជាតិរបស់លោក និងបង្ហាញពីក្តីមេត្តាករុណាដ៏ធំធេងរបស់លោកចំពោះពួកគេក្នុងគ្រប់កាលៈទេសៈ សូម្បីក្នុងពេលដែលលោកមានជំងឺត្រូវស្លាប់ ក៏លោកនៅតែផ្តល់ដំបូន្មានដល់ប្រជាជាតិរបស់លោក និងចង្អុលបង្ហាញពួកគេទៅកាន់ផ្លូវដែលនាំឲ្យទទួលបាននូវសុវត្ថិភាព។
  2. អាត់តៃពី បាននិយាយថា៖ ចូរសាងអំពើល្អឥឡូវនេះដើម្បីឲ្យពួកអ្នកមានការគិតល្អចំពោះអល់ឡោះនៅពេលស្លាប់ ព្រោះអ្នកដែលធ្វើអំពើអាក្រក់មុនពេលស្លាប់នឹងគិតអាក្រក់នៅពេលស្លាប់។
  3. ស្ថានភាពដែលល្អបំផុតសម្រាប់ខ្ញុំបម្រើអល់ឡោះ គឺការធ្វើឲ្យមានតុល្យភាពរវាងក្តីសង្ឃឹមនិងការបារម្ភខ្លាច ហើយនិងគ្របដណ្តប់ដោយសេចក្តីស្រឡាញ់។ ពិតណាស់ សេចក្តីស្រឡាញ់ គឺជាយានជំនិះ ក្តីសង្ឃឹម គឺជាអ្នកនាំផ្លូវ និងការបារម្ភខ្លាច គឺជាអ្នកបើកបរ។ ហើយអល់ឡោះគឺជាអ្នកដែលនាំទៅដល់គោលដៅដោយព្រះគុណនិងភាពសប្បុរសរបស់ទ្រង់។
  4. ចំពោះអ្នកដែលនៅក្បែរអ្នកជិតស្លាប់គប្បីឲ្យជននោះមានក្តីសង្ឃឹម និងគិតល្អចំពោះអល់ឡោះជាម្ចាស់។ ពិតណាស់ ក្នុងហាទីស្ហនេះ ណាពី ﷺ បានមានប្រសាសន៍អំពីរឿងនេះត្រឹមបីថ្ងៃប៉ុណ្ណោះមុនពេលលោកទទួលមរណៈភាព។
View Translations
Language: English Urdu Spanish More ... (45)
More ...