Category:

عَنِ النَّوَّاسِ بْنِ سِمْعَانَ رَضِيَ اللهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«البِرُّ: حُسْنُ الخُلُقِ، وَالإِثْمُ مَا حَاكَ فِي صَدْرِكَ، وَكَرِهْتَ أَنْ يَطَّلِعَ عَلَيْهِ النَّاسُ». وَعَنْ وَابِصَةَ بْنِ مَعْبَدٍ رَضِيَ اللَّهُ عَنْهُ قَالَ: أَتَيْتُ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: «جِئْتَ تَسْأَلُ عَنِ البِرِّ وَالإِثْمِ»، قُلْتُ: نَعَمْ، قَالَ: «اسْتَفْتِ قَلْبَكَ، البِرُّ: مَا اطْمَأَنَّتْ إلَيْهِ النَّفْسُ، وَاطْمَأَنَّ إلَيْهِ القَلْبُ، وَالإِثْمُ: مَا حَاكَ فِي نَفْسِكَ وَتَرَدَّدَ فِي الصَّدْرِ، وَإِنْ أَفْتَاكَ النَّاسُ وَأَفْتَوْكَ».

[صحيح] - [الحديث الأول: رواه مسلم، والحديث الثاني: رواه أحمد والدارمي.] - [الأربعون النووية: 27]
المزيــد ...

អំពី អាន់ណាវវ៉ាស ពិន ស៊ិមអាន رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“អំពើល្អ គឺសីលធម៌ល្អ។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យចិត្ដរបស់អ្នកអល់អែក ហើយមិនចង់ឲ្យអ្នកដទៃដឹង”។ ចំណែកឯអំពី វ៉ាពីសោះ ពិន ម៉ាក់ហ្ពាត់ رضي الله عنه វិញ គាត់បាននិយាយថា៖ ខ្ញុំបានទៅជួបរ៉ស៊ូលុលឡោះ ﷺ ហើយលោកបានសួរថា៖ “តើអ្នកមកនេះដើម្បីសួរពីអំពើល្អ និងអំពើបាបឬ”? ខ្ញុំបានឆ្លើយថា៖ បាទ។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសួរចិត្តខ្លួនឯង ព្រោះថាអំពើល្អ គឺអ្វីដែលធ្វើឲ្យខ្លួនមានភាពនឹងនរ និងធ្វើឲ្យចិត្ដស្ងប់។ ចំណែកឯអំពើបាប គឺអ្វីដែលធ្វើឲ្យខ្លួនរបស់អ្នកមានការរារែក និងអល់អែកនៅក្នុងចិត្ដ បើទោះបីជាមនុស្សប្រកាសថាវាស្របច្បាប់ និងផ្តល់សេចក្តីសម្រេចដល់អ្នកលើរឿងនេះម្តងហើយម្តងទៀតក៏ដោយ”។

[صحيح] - [الحديث الأول: رواه مسلم، والحديث الثاني: رواه أحمد والدارمي] - [الأربعون النووية - 27]

Explanation

ណាពី ﷺ លោកបានប្រាប់ពីអំពើល្អ និងអំពើបាប ដោយលោកបានមានប្រសាសន៍ថា៖ អំពើល្អដ៏ចម្បងបំផុត គឺការមានសីលធម៌ល្អចំពោះអល់ឡោះជាម្ចាស់តាមរយៈការកោតខ្លាចចំពោះទ្រង់ និងមានសីលធម៌ចំពោះមនុស្សតាមរយៈការទ្រាំទ្រចំពោះការឈឺចាប់ មិនងាយខឹង ទឹកមុខស្រស់បស់ និយាយពាក្យសម្តីល្អ ភ្ជាប់ទំនាក់ទំនង ស្តាប់បង្គាប់ ទន់ភ្លន់ សប្បុរសធម៌ និងរួមរស់នៅជាមួយគ្នាដោយល្អប្រសើរ។ ហើយអំពើល្អនោះផងដែរ គឺវាធ្វើឲ្យចិត្តស្ងប់ និងមានភាពនឹងនរ។ រីឯអំពើបាបវិញ គឺជាអ្វីដែលវិលវល់នៅក្នុងចិត្តចំពោះរឿងដែលមិនច្បាស់លាស់ និងមានការសង្ស័យដោយមិនស្រណុកក្នុងចិត្ត។ វាបង្កើតនូវការសង្ស័យក្នុងចិត្ត និងបារម្ភខ្លាចថាវាជាអំពើបាប។ ហើយអ្នកមិនចង់បង្ហាញវាចេញមកក្រៅឡើយ ដោយសារវាជារឿងអាក្រក់ចំពោះភ្នែកមនុស្សល្អៗ និងមនុស្សដែលមានគុណធម៌ខ្ពស់។ នេះគឺដោយសារធម្មជាតិរបស់ចិត្ត គឺចូលចិត្តបង្ហាញឱ្យអ្នកដទៃដឹងពីអំពើល្អរបស់ខ្លួន។ ដូចនេះ ប្រសិនបើចិត្តមិនពេញចិត្តឱ្យគេដឹងពីទង្វើណាមួយរបស់ខ្លួន នោះមានន័យថា ទង្វើនោះជាអំពើបាបដែលគ្មានអ្វីល្អនៅក្នុងវានោះឡើយ។ ក្នុងករណីនេះ ប្រសិនបើមនុស្សផ្តល់ច្បាប់ដល់អ្នក គឺអ្នកមិនត្រូវទទួលយកច្បាប់របស់ពួកគេនោះឡើយ ដរាបណាភាពមន្ទិលសង្ស័យ និងការស្ទាក់ស្ទើរនោះនៅតែមាននៅក្នុងចិត្តអ្នក ពីព្រោះការផ្តល់ច្បាប់(ហ្វាតាវ៉ា)មិនអាចបំបាត់ភាពមន្ទិលសង្ស័យបានឡើយ ដរាបណាភាពមន្ទិលសង្ស័យនោះ គឺជារឿងត្រឹមត្រូវ ហើយអ្នកផ្តល់ច្បាប់នោះបានផ្តល់ច្បាប់ដោយគ្មានចំណេះដឹង។ តែប្រសិនបើការផ្តល់ច្បាប់នោះផ្អែកលើអំណះអំណាង និងភស្តុតាងត្រឹមត្រូវពីច្បាប់ឥស្លាម គឺចាំបាច់លើលើអ្នកដែលទទួលបានការផ្តល់ច្បាប់នោះត្រូវតែទទួលយក បើទោះបីជាចិត្តរបស់គេមិនស្ងប់ចិត្តចំពោះវាក៏ដោយ។

Benefits from the Hadith

  1. ជំរុញឲ្យប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះសីលធម៌ល្អ គឺជាអំពើល្អដ៏ចម្បងមួយ។
  2. អ្នកមានជំនឿមិនភាន់ច្រឡំរវាងការពិត និងមិនពិតនោះឡើយ ព្រោះគេស្គាល់ការពិតតាមរយៈពន្លឺនៅក្នុងចិត្តរបស់គេ ហើយរត់ចេញពីប្រការមិនពិត។
  3. ក្នុងចំណោមសញ្ញានៃអំពើបាប គឺចិត្តមិនស្ងប់ ស្ទាក់ស្ទើរ ហើយមិនចង់ឱ្យគេដឹង។
  4. អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយថា៖ នេះគឺអនុវត្តចំពោះប្រការដែលមិនមានភាពច្បាស់លាស់ នៅពេលដែលមនុស្សមិនមានចំណេះដឹងអាចកំណត់បានច្បាស់ថាត្រូវ ឬខុស។ តែអ្វីដែលច្បាប់ឥស្លាមបញ្ជាឱ្យធ្វើ ហើយគ្មានភស្តុតាងដែលផ្ទុយនោះ គឺជាអំពើល្អ ហើយអ្វីដែលត្រូវបានហាមឃាត់នោះ គឺជាអំពើបាប ដោយមិនចាំបាច់សួរអំពីចិត្ត និងភាពនឹងនររបស់វានៅក្នុងករណីទាំងពីរនោះឡើយ។លើកលែងតែអ្វីដែលមានចេតនានៅក្នុងចិត្តប៉ុណ្ណោះ។
  5. ហាទីស្ហនេះឆ្លើយតបទៅកាន់អ្នកដែលមានចិត្តបរិសុទ្ធ មិនមែនអ្នកដែលមានចិត្តខូច ដែលមិនស្គាល់ល្អអាក្រក់ និងធ្វើតាមតែអារម្មណ៍របស់ខ្លួនឯងនោះឡើយ។
  6. អ៊ីមុំា អាត់តៃពី បាននិយាយថា៖ មានគេនិយាយថា ពាក្យថាអំពើល្អនៅក្នុងហាទីស្ហត្រូវបានពន្យល់តាមន័យផ្សេងៗគ្នា។ នៅកន្លែងខ្លះថា វាជាអ្វីដែលធ្វើឱ្យចិត្តស្ងប់ នៅកន្លែងខ្លះថា ជាជំនឿ កន្លែងខ្លះទៀតថា ជាអ្វីដែលនាំឱ្យខិតជិតអល់ឡោះជាម្ចាស់។ ចំណែកឯនៅកន្លែនេះថា ជាសីលធម៌ល្អ។ ហើយសីលធម៌ល្អត្រូវបានពន្យល់ថា ជាការទ្រាំទ្រចំពោះការឈឺចាប់ មិនងាយខឹង ទឹកមុខស្រស់បស់ និយាយពាក្យសម្តីល្អ ហើយទាំងអស់នេះ គឺមានអត្ថន័យស្រដៀងគ្នា។
View Translations
Language: English Urdu Spanish More ... (53)
Categories
More ...