បញ្ជីហាទីស្ហ

“គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)
عربي الإنجليزية الأوردية
“ជនណាដែលបានសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀង(ធានាសុវត្ថិភាព) គឺជននោះមិនធុំក្លិនឋានសួគ៌ឡើយ ហើយពិតណាស់ ក្លិនឋានសួគ៌មានចម្ងាយឆ្ងាយពីជននោះសែសិបឆ្នាំ”។
عربي الإنجليزية الأوردية
ពិតណាស់ នៅក្នុងសង្រ្គាមមួយចំនួនរបស់ណាពី ﷺ គេបានប្រទះឃើញស្ត្រីម្នាក់ត្រូវបានគេសម្លាប់។ ពេលនោះ ណាពី ﷺ លោកបានបដិសេធចំពោះការសម្លាប់ស្ត្រី និងកុមារ។
عربي الإنجليزية الأوردية
“ជនណាដែលប្រយុទ្ធដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ ជននោះហើយដែលស្ថិតក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ”។
عربي الإنجليزية الأوردية
“បុគ្គលណាសុំពីអល់ឡោះដោយទៀងត្រង់ចង់ស្លាប់ក្នុងនាមជាអ្នកពលី(ស្ហាហ៊ីទ) អល់ឡោះជាម្ចាស់នឹងឲ្យជននោះឈានដល់ឋានៈរបស់អ្នកដែលពលី ទោះបីជាគេស្លាប់នៅលើគ្រែក៏ដោយ”។
عربي الإنجليزية الأوردية
“បុគ្គលណារៀបចំ(អ្វីដែលជាតម្រូវការចាំបាច់)សម្រាប់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះ នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ។ ហើយបុគ្គលណាដែលនៅថែរក្សាការពារក្រុមគ្រួសាររបស់អ្នកប្រយុទ្ធក្នុងផ្លូវអល់ឡោះដោយក្តី សប្បុរស នោះគេក៏ដូចជាអ្នកប្រយុទ្ធក្នុងសង្គ្រាមដែរ”។
عربي الإنجليزية الأوردية
“គ្រប់ណាពីដែលអល់ឡោះបានតែងតាំងមកកាន់ប្រជាជាតិមុនខ្ញុំ គឺសុទ្ធតែមានអ្នកជួយគាំទ្រ និងមិត្តភក្ដិជាច្រើនពីចំណោមប្រជាជាតិរបស់ណាពីនោះដែលទទួលយកមាគ៌ារបស់គាត់ និងអនុវត្តតាមបទបញ្ជារបស់គាត់។
عربي الإنجليزية الأوردية
“ជើងរបស់ខ្ញុំបម្រើអល់ឡោះដែលប្រឡាក់ធូលីនៅក្នុងការតស៊ូក្នុងមាគ៌ាអល់ឡោះនោះ ភ្លើងនរកនឹងមិនប៉ះពាល់ជននោះឡើយ”។
عربي الإنجليزية الأوردية
“ចូរពួកអ្នកតស៊ូប្រឆាំងនឹងពួកពហុទេពនិយមដោយទ្រព្យសម្បត្តិរបស់អ្នក ខ្លួនប្រាណរបស់អ្នក និងអណ្តាតរបស់អ្នក”។
عربي الإنجليزية الأوردية
“នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនៅថ្ងៃបរលោក គេបានលើកទង់មួយសម្រាប់អ្នកដែលក្បត់គ្រប់រូប ហើយមានគេនិយាយថា៖ នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ”។
عربي الإنجليزية الأوردية
“ការនៅសមរភូមិមុខមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ គឺល្អជាងលោកិយ និងអ្វីៗដែលមាននៅលើលោកិយ
عربي الإنجليزية الأوردية
“ជាការពិតណាស់ គ្មានអ្នកណាម្នាក់មានសិទិ្ធប្រើភ្លើងជាទណ្ឌកម្មឡើយ លើកលែងតែព្រះជាម្ចាស់របស់ភ្លើងប៉ុណ្ណោះ”។
عربي الإنجليزية الأوردية
“នៅសម័យកាលចុងក្រោយ(កៀកនឹងថ្ងៃបរលោក) នឹងមានមនុស្សមួយក្រុមដែលជាយុវជន ហើយមានគំនិតរាក់។ ពួកគេនឹងនិយាយពាក្យដែលល្អបំផុតរបស់មនុស្សជាតិ ប៉ុន្តែពួកគេនឹងចេញពីសាសនាឥស្លាម ប្រៀបដូចជាព្រួញចេញពីធ្នូដូច្នេះដែរ។
عربي الإنجليزية الإندونيسية
រ៉ស៊ូលុលឡោះ ﷺ លោកមិនប្រយុទ្ធនឹងក្រុមណាមួយជាដាច់ខាត រហូតទាល់តែលោកអំពាវនាវពួកគេ(ជាមុនសិន)។
عربي الإنجليزية الأوردية
“ឱអាពូសាអ៊ីត! ជនណាដែលពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាណាពី រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។
عربي الإنجليزية الأوردية