Hadith List

“ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។
عربي English Urdu
“គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ)
عربي English Urdu
“គេស្ថាបនាអ៊ីស្លាមលើមូលដ្ឋានគ្រឹះប្រាំគឺ៖
عربي English Urdu
“ស្ត្រីមិនត្រូវធ្វើដំណើរក្នុងរយៈចម្ងាយដើរពីរថ្ងៃឡើយ លើកលែងតែមានស្វាមីរបស់នាង ឬម៉ះរ៉មរបស់នាង(សាច់ញាតិដែលមិនអាចរៀបការនឹងគ្នាបាន)ទៅជាមួយ
عربي English Urdu
“សឡាតនៅក្នុងម៉ាស្ជិតរបស់ខ្ញុំនេះ(ម៉ាស្ជិតណាហ្ពាវី)មួយដង គឺល្អជាងសឡាតនៅក្នុងម៉ាស្ជិតផ្សេងមួយពាន់ដង លើកលែងតែម៉ាស្ជិតអាល់ហារ៉មប៉ុណ្ណោះ(ដែលទទួលបានផលបុណ្យលើសនេះ)”។
عربي English Urdu
“នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ចូរនាងធ្វើអ៊ុមរ៉ោះចុះ ព្រោះការធ្វើអ៊ុមរ៉ោះក្នុងខែនេះ ស្មើនឹងការធ្វើហាជ្ជី”។
عربي English Urdu
ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។
عربي English Urdu
ណាពី ﷺ លោកបានធ្វើគួរហ្ពានដោយចៀមឈ្មោលពីរក្បាល ដែលមានពណ៌សលាយខ្មៅ និងមានស្នែង ដោយលោកបានសំឡេះវាទាំងពីរដោយដៃរបស់លោក។ លោកបានរំលឹកនាមអល់ឡោះ និងតឹកពៀរ ហើយបានដាក់ជើងរបស់លោកនៅលើករបស់ចៀមទាំងពីរនោះ។
عربي English Urdu
“ចូរពួកអ្នកធ្វើជាបន្តបន្ទាប់គ្នារវាងហាជ្ជីនិងអ៊ុមរ៉ោះ ត្បិតវាទាំងពីរនេះ គឺលុបបំបាត់នូវភាពក្រីក្រ និងបាបកម្ម ប្រៀបដូចជាភ្លើងដែលដុតយកភាពមិនស្អាតចេញពីដែក មាស និងប្រាក់ដូច្នោះដែរ។ ហើយចំពោះការធ្វើហាជ្ជីដែលគេទទួលយក គឺគ្មានផលបុណ្យអ្វី(សម្រាប់តបស្នង)ក្រៅពីឋានសួគ៌ឡើយ”។
عربي English Indonesian
ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។
عربي English Urdu
“មិនអនុញ្ញាតឲ្យស្ត្រីមូស្លីមធ្វើដំណើរក្នុងរយៈចម្ងាយដើរមួយយប់ដោយគ្មានបុរសដែលជាម៉ះរ៉មរបស់នាងទៅជាមួយឡើយ”។
عربي English Urdu
ពិតណាស់ ពាក្យតាល់ពីយ៉ះរបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖ “لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ”។
عربي English Urdu
“ជនណាដែលមានសត្វ(គួរហ្ពាន)ត្រូវសំឡេះ នៅពេលដែលខ្នើតខែហ្ស៊ុលហ៊ិជ្ជះបានមកដល់ហើយនោះ ចូរកុំឲ្យគេដករោម និងក្រចកឡើយ រហូតដល់គេសំឡេះគួរហ្ពានរួច”។
عربي English Urdu