1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ ពិតណាស់ ពាក្យតាល់ពីយ៉ះរបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖ “لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ”។

عَنْ عَبْدِ اللهِ بْنِ عُمَرَ رَضِيَ اللهُ عَنْهُمَا:
أَنَّ تَلْبِيَةَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ» قَالَ: وَكَانَ عَبْدُ اللهِ بْنُ عُمَرَ رَضِيَ اللهُ عَنْهُمَا يَزِيدُ فِيهَا: لَبَّيْكَ لَبَّيْكَ، وَسَعْدَيْكَ، وَالْخَيْرُ بِيَدَيْكَ، لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ وَالْعَمَلُ.

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما
ពិតណាស់ ពាក្យតាល់ពីយ៉ះរបស់រ៉ស៊ូលុលឡោះ ﷺ គឺ៖ “لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ”។ គាត់បាននិយាយថា៖ ហើយអាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បានបន្ថែមនៅក្នុងពាក្យតាល់ពីយ៉ះថា៖ “لَبَّيْكَ لَبَّيْكَ، وَسَعْدَيْكَ، وَالْخَيْرُ بِيَدَيْكَ، لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ وَالْعَمَلُ”។

صحيح متفق عليه صحيح مسلم - 1184

ពន្យល់

ពាក្យតាល់ពីយ៉ះរបស់ណាពី ﷺ ដែលលោកតែងសូត្រនៅពេលលោកមានបំណងចូលទៅក្នុងកិច្ចប្រណិបត្តិហាជ្ជី ឬអ៊ុមរ៉ោះ គឺ៖ “لَبَّيْكَ اللهُمَّ، لَبَّيْكَ، لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ” (ឱអល់ឡោះជាម្ចាស់ ទូលបង្គំឆ្លើយតបនឹងការត្រាស់ហៅរបស់ទ្រង់ហើយ ទូលបង្គំឆ្លើយតបហើយ) ម្តងហើយម្តងទៀត អំពីអ្វីដែលទ្រង់បានត្រាស់ហៅយើងខ្ញុំ ទាក់ទងនឹងភាពស្មោះសរ តាវហេទ ហាជ្ជី និងផ្សេងៗទៀត។ (ទូលបង្គំឆ្លើយតបនឹងការត្រាស់ហៅរបស់ទ្រង់ ជាម្ចាស់ដែលគ្មានដៃគូនោះឡើយ ទូលបង្គំឆ្លើយតបហើយ) ចំពោះទ្រង់តែមួយអង្គប៉ុណ្ណោះ ដែលសក្តិសមនឹងការគោរពសក្ការៈ ហើយទ្រង់គ្មានដៃគូក្នុងការការបង្កើត ការគោរពប្រណិប័តន៍ ព្រះនាម និងគុណសម្បត្ដិរបស់ទ្រង់ឡើយ។ ពិតណាស់ ការសរសើរទាំងអស់)គឺការគោរពសរសើរ និងការលើកតម្កើងទាំងឡាយ (និងពរជ័យ) គឺមានមកពីទ្រង់ ទ្រង់ជាអ្នកដែលផ្តល់ឱ្យ(ជារបស់ទ្រង់) ដែលបានផ្តល់ឱ្យនៅគ្រប់កាលៈទេសៈទាំងអស់ (ហើយអំណាចគ្រប់គ្រង) ក៏ជាកម្មសិទ្ធិរបស់អ្នកដូចគ្នាដែរ។ (ទ្រង់គ្មានដៃគូ) ព្រោះពួកគេទាំងអស់គឺជាអ្វីដែលទ្រង់បង្កើត និងជាកម្មសិទ្ធិរបស់ទ្រង់តែម្នាក់គត់។ អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បានបន្ថែមពាក្យក្នុងតាល់ពីយ៉ះនេះថា៖ لَبَّيْكَ لَبَّيْكَ، وَسَعْدَيْكَ، وَالْخَيْرُ بِيَدَيْكَ، لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ وَالْعَمَلُ” (ទូលបង្គំឆ្លើយតបនឹងការត្រាស់ហៅរបស់ទ្រង់ហើយ ទូលបង្គំឆ្លើយតបហើយ សូមទ្រង់ធ្វើឱ្យទូលបង្គំសប្បាយចិត្ត) មានន័យថា រឿងនេះហើយដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត និងមានសេចក្តីសុខម្តងហើយម្តងទៀត។ (សេចក្តីល្អទាំងឡាយគឺនៅក្នុងដៃរបស់អ្នក) សេចក្តីល្អទាំងអស់កើតចេញពីព្រះគុណរបស់ទ្រង់។ (ទូលបង្គំឆ្លើយតបនឹងការត្រាស់ហៅរបស់ទ្រង់ហើយ និងសង្ឃឹមនូវរាល់ផលបុណ្យអំពីទ្រង់តែម្នាក់ប៉ុណ្ណោះ) ក្តីសង្ឃឹម ការបួងសួង និងការអង្វរសុំ គឺចំពោះទ្រង់តែម្នាក់ ដែលសេចក្តីល្អទាំងអស់គឺនៅក្នុងដៃរបស់ទ្រង់ (ក៏ដូចជាការប្រព្រឹត្តទាំងអស់) គឺជារបស់ទ្រង់ ទ្រង់គឺជាអ្នកដែលមានសិទ្ធិចំពោះការគោរពសក្ការៈទាំងឡាយ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បង្គាប់ប្រើឲ្យពោលពាក្យតាល់ពីយ៉ះក្នុងពេលធ្វើហាជ្ជីនិងអ៊ុមរ៉ោះ និងសង្កត់ធ្ងន់លើការពោលពាក្យនេះ ព្រោះវាជាអត្តសញ្ញាណពិសេសនៃកិច្ចពិធីនេះ ប្រៀបដូចជាការតឹកពៀរដែលជាអត្តសញ្ញាណនៃការសឡាត។
  2. អ៊ិពនូអាល់មូនៀរ បាននិយាយថា៖ ចំពោះការដាក់បញ្ញត្តិឲ្យពោលពាក្យតាល់ពីយ៉ះ គឺជាការរំលឹកអំពីការផ្តល់កិត្តិយសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ដោយពួកគេបានមកកាន់កាក់ហ្ពះ តបតាមការត្រាស់ហៅរបស់ទ្រង់។
  3. ជាការប្រសើរ គឺត្រូវប្រកាន់ខ្ជាប់នូវពាក្យតាល់ពីយ៉ះដែលមានបញ្ជាក់ពីណាពី ﷺ ហើយការបន្ថែមពាក្យផ្សេងពីនោះក៏គ្មានបញ្ហាអ្វីដែរ ព្រោះណាពី ﷺ លោកបានទទួលស្គាល់ចំពោះទង្វើនេះ។ អ៊ិពនូហាជើរ បាននិយាយថា៖ នេះជាមតិដ៏ត្រឹមត្រូវបំផុត។ ប៉ុន្តែ គេគួរធ្វើដាច់ដោយឡែកនូវអ្វីដែលមានបញ្ជាក់មកពីណាពី ﷺ ។ ហើយប្រសិនបើគេជ្រើសរើសពាក្យពេចន៍ដែលបាននាំមកដោយសហាហ្ពាត់ ឬពាក្យដែលគេបង្កើតឡើងដោយខ្លួនឯងដែលសមរម្យ គួរពោលវាដាច់ដោយឡែកដើម្បីកុំឱ្យលាយឡំជាមួយពាក្យពេចន៍ដែលបាននាំមកដោយណាពី ﷺ ផ្ទាល់។ វាស្រដៀងគ្នានឹងករណីការសូត្រទូអាក្នុងតះយិតដែរ ដែលណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បន្ទាប់មក ចូរឲ្យគេជ្រើសរើសការបួងសួងសុំ និងការថ្លែងសរសើរតាមអ្វីដែលគេប្រាថ្នា” ពោលគឺ ដាច់ដោយឡែកពីគ្នា បន្ទាប់ពីបញ្ចប់ការសូត្រនូវអ្វីដែលមានបញ្ជាក់ពីណាពី ﷺ ។
  4. ចំពោះបុរស គប្បីតម្លើងសំឡេងឲ្យបានឮៗពេលសូត្រតាល់ពីយ៉ះ។ តែចំពោះស្ត្រីវិញ គប្បីបង្អន់សំឡេងដើម្បីចៀសវាងភាពវឹកវរ។

បង្ហាញការបកប្រែ

46 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية