Hadith List

“ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។
عربي English Urdu
“នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ចូរនាងធ្វើអ៊ុមរ៉ោះចុះ ព្រោះការធ្វើអ៊ុមរ៉ោះក្នុងខែនេះ ស្មើនឹងការធ្វើហាជ្ជី”។
عربي English Urdu
ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។
عربي English Urdu
“ចូរពួកអ្នកធ្វើជាបន្តបន្ទាប់គ្នារវាងហាជ្ជីនិងអ៊ុមរ៉ោះ ត្បិតវាទាំងពីរនេះ គឺលុបបំបាត់នូវភាពក្រីក្រ និងបាបកម្ម ប្រៀបដូចជាភ្លើងដែលដុតយកភាពមិនស្អាតចេញពីដែក មាស និងប្រាក់ដូច្នោះដែរ។ ហើយចំពោះការធ្វើហាជ្ជីដែលគេទទួលយក គឺគ្មានផលបុណ្យអ្វី(សម្រាប់តបស្នង)ក្រៅពីឋានសួគ៌ឡើយ”។
عربي English Indonesian