عَنْ أَنَسٍ رَضيَ اللهُ عنهُ قَالَ:
ضَحَّى النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِكَبْشَيْنِ أَمْلَحَيْنِ أَقْرَنَيْنِ، ذَبَحَهُمَا بِيَدِهِ، وَسَمَّى وَكَبَّرَ، وَوَضَعَ رِجْلَهُ عَلَى صِفَاحِهِمَا.

[صحيح] - [متفق عليه] - [صحيح البخاري: 5565]
المزيــد ...

អំពី អាណាស رضي الله عنه បាននិយាយថា៖
ណាពី ﷺ លោកបានធ្វើគួរហ្ពានដោយចៀមឈ្មោលពីរក្បាល ដែលមានពណ៌សលាយខ្មៅ និងមានស្នែង ដោយលោកបានសំឡេះវាទាំងពីរដោយដៃរបស់លោក។ លោកបានរំលឹកនាមអល់ឡោះ និងតឹកពៀរ ហើយបានដាក់ជើងរបស់លោកនៅលើករបស់ចៀមទាំងពីរនោះ។

[صحيح] - [متفق عليه] - [صحيح البخاري - 5565]

Explanation

អាណាស رضي الله عنه បានប្រាប់ថា ជាការពិតណាស់ ណាពី ﷺ លោកបានសំឡេះសត្វចៀមឈ្មោលពីរក្បាលដោយផ្ទាល់ដៃនៅថ្ងៃរ៉យ៉ាហាជ្ជី។ សត្វចៀមទាំងពីរនោះមានស្នែង និងមានពណ៌សលាយខ្មៅ។ លោកបានសូត្រថា៖ “باسم الله والله أكبر” (ក្នុងនាមអល់ឡោះ ហើយអល់ឡោះជាម្ចាស់មហាធំ) និងបានដាក់ជើងរបស់លោកលើកសត្វចៀមនោះ(នៅពេលសំឡេះ)

Benefits from the Hadith

  1. បង្គាប់ប្រើឲ្យធ្វើគួរហ្ពាន។ ពិតប្រាកដណាស់ អ្នកមូស្លីមទាំងអស់បានឯកភាពគ្នាលើចំណុចនេះ។
  2. ជាការប្រសើរបំផុត គប្បីជ្រើសរើសប្រភេទសត្វយកមកធ្វើគួរហ្ពានដូចប្រភេទសត្វដែលណាពី ﷺ បានយកមកធ្វើគួរហ្ពាន ព្រោះវាមានរូបរាងស្អាត ហើយសាច់និងខ្លាញ់របស់វាមានគុណភាពល្អ។
  3. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ស៊ូណិតសំឡេះសត្វគួរហ្ពានរបស់ខ្លួនដោយខ្លួនឯងដោយមិនត្រូវប្រគល់ឲ្យអ្នកផ្សេងសំឡេះជំនួសឡើយ លើកលែងតែមានហេតុផលសមស្រប។ ប្រសិនបើមិនអាចសំឡេះដោយខ្លួនឯងបាន គេគួរមានវត្តមាននៅពេលសំឡេះ។ ការប្រគល់ការងារនេះឱ្យជនមូស្លីមណាម្នាក់ធ្វើជំនួស គឺត្រូវបានអនុញ្ញាត។
  4. អ៊ិពនូហាជើរ បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ស៊ូណិតតឹកហ្ពៀរ ជាមួយនឹងរំលឹកនាមអល់ឡោះ នៅពេលសំឡេះ ហើយស៊ូណិតដាក់ជើងលើផ្នែកខាងស្តាំនៃកសត្វ។ អ្នកប្រាជ្ញអ៊ីស្លាមបានយល់ស្របគ្នាថា គួរដាក់សត្វឱ្យដេកផ្អៀងទៅខាងឆ្វេង ហើយដាក់ជើងអ្នកដែលសំឡេះនៅផ្នែកខាងស្តាំ ដើម្បីងាយស្រួលកាន់កាំបិតដោយដៃស្តាំ និងកាន់ក្បាលវាដោយដៃឆ្វេង។
  5. ស៊ូណិតធ្វើគួរហ្ពាននឹងសត្វដែលមានស្នែង តែក៏អនុញ្ញាតឲ្យធ្វើគួរហ្ពាននឹងសត្វដែលគ្មានស្នែងដែរ។
View Translations
Language: English Urdu Spanish More ... (51)