+ -

عَنْ عَبْدِ اللَّهِ بنِ مَسْعُودٍ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«مَنْ حَلَفَ عَلَى يَمِينٍ وَهُوَ فِيهَا فَاجِرٌ لِيَقْتَطِعَ بِهَا مَالَ امْرِئٍ مُسْلِمٍ، لَقِيَ اللَّهَ وَهُوَ عَلَيْهِ غَضْبَانُ». قَالَ: فَقَالَ الْأَشْعَثُ: فِيَّ وَاللَّهِ كَانَ ذَلِكَ؛ كَانَ بَيْنِي وَبَيْنَ رَجُلٍ مِنَ الْيَهُودِ أَرْضٌ، فَجَحَدَنِي، فَقَدَّمْتُهُ إِلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ فَقَالَ لِي رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: «أَلَكَ بَيِّنَةٌ؟» قُلْتُ: لَا. قَالَ: فَقَالَ لِلْيَهُودِيِّ: «احْلِفْ». قَالَ: قُلْتُ: يَا رَسُولَ اللَّهِ، إِذَنْ يَحْلِفَ وَيَذْهَبَ بِمَالِي. فَأَنْزَلَ اللَّهُ تَعَالَى: {إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا}. إِلَى آخِرِ الْآيَةِ.

[صحيح] - [متفق عليه] - [صحيح البخاري: 2416]
المزيــد ...

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជនណាដែលស្បថទាំងដែលខ្លួនឯងជាមនុស្សអាក្រក់ដើម្បីរំលោភយកទ្រព្យសម្បត្ដិបុគ្គលមូស្លីម រូបគេនឹងជួបអល់ឡោះទាំងដែលទ្រង់ខឹងសម្បាទៅចំពោះជននោះ”។ អាប់ទុលឡោះ បាននិយាយថា៖ ពេលនោះ អាល់អាស្ហអាស បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ វាបានកើតឡើងចំពោះខ្ញុំ។ នៅពេលនោះ រវាងខ្ញុំ និងបុរសជ្វីសម្នាក់មានទំនាស់រឿងដីមួយកន្លែង។ គេបានបានបដិសេធមិនទទួលស្គាល់កម្មសិទ្ធិរបស់ខ្ញុំ។ ពេលនោះ ខ្ញុំក៏បានយករឿងនោះទៅប្តឹងណាពី ﷺ ។ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ “តើអ្នកមានភស្តុតាងដែរឬទេ”? ខ្ញុំបានឆ្លើយថា៖ ទេ (អត់មានទេ)។ គាត់បានបន្តថា៖ ពេលនោះ លោកបានមានប្រសាសន៍ទៅកាន់បុរសជ្វីសនោះថា៖ “ចូរអ្នកស្បថ”។ គាត់បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! អ៊ីចឹង គេស្បថ ហើយយកទ្រព្យខ្ញុំទៅបាត់ឬ! ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់៖ “إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا” (ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យាររបស់អល់ឡោះ និងការស្បថស្បែរបស់ខ្លួនទៅប្តូរនឹងកម្រៃបន្ដិចបន្ដួច) រហូតដល់ចប់អាយ៉ាត់។

[صحيح] - [متفق عليه] - [صحيح البخاري - 2416]

Explanation

ណាពី ﷺ លោកបានព្រមានចំពោះអ្នកដែលស្បថនឹងអល់ឡោះដោយបំពានទាំងដែលអ្នកស្បថនោះដឹងថា ខ្លួនស្បថកុហក ដើម្បីរំលោភយកទ្រព្យសម្បត្ដិអ្នកដទៃ។ ជាការពិតណាស់ រូបគេនឹងជួបអល់ឡោះជាម្ចាស់ ហើយទ្រង់នឹងខឹងសម្បាចំពោះជននោះ។ អាល់អាស្ហអាស ពិន ក័ស رضي الله عنه បានប្រាប់ថា ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ដូចនេះនៅពេលដែលរូបគាត់ និងបុរសជ្វីសម្នាក់មានទំនាស់គ្នាចំពោះកម្មសិទ្ធិដីមួយកន្លែង។ ដូចនេះ គាត់ទាំងពីរក៏បានប្តឹងដល់ណាពី ﷺ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់អាល់អាស្ហអាសថា៖ អ្នកត្រូវតែបង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីអ្វីដែលអ្នកអះអាង។ ប្រសិនបើអ្នកមិនមានលទ្ធភាព(រកភស្តុតាង)ទេនោះ អ្នកគ្មានសិទ្ធិអ្វីឡើយ ក្រៅតែពីការស្បថរបស់គូវិវាទរបស់អ្នកដែលជាចុងចោទប៉ុណ្ណោះ។ ពេលនោះ អាល់អាស្ហអាសបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! បើអ៊ីចឹង បុរសនោះនឹងស្បថដោយគ្មានការអល់អែកឡើយ ហើយគេនឹងយកទ្រព្យខ្ញុំទៅបាត់ជាមិនខាន។ ពេលនោះ អល់ឡោះជាម្ចាស់បានបញ្ចុះអាយ៉ាត់បញ្ជាក់ពីរឿងនោះនៅក្នុងគម្ពីរគួរអានដោយបន្ទូលរបស់ទ្រង់ថា៖ ﴿إِنَّ الَّذِينَ يَشْتَرُونَ بِعَهْدِ اللَّهِ وَأَيْمَانِهِمْ ثَمَنًا قَلِيلًا أُولَٰئِكَ لَا خَلَاقَ لَهُمْ فِي الْآخِرَةِ وَلَا يُكَلِّمُهُمُ اللَّهُ وَلَا يَنْظُرُ إِلَيْهِمْ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ﴾ [سورة آل عمران(77)] (ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការស្បថស្បែរបស់ខ្លួនទៅប្ដូរយកកម្រៃបន្ដិចបន្ដួច ពួកទាំងនោះគ្មានផលបុណ្យសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក។ ហើយអល់ឡោះនឹងមិននិយាយរកពួកគេ និងមិនមើលទៅកាន់ពួកគេឡើយនៅថ្ងៃបរលោក ហើយទ្រង់ក៏មិនសម្អាតពួកគេ(ពីបាបកម្ម)ដែរ។ ហើយពួកគេនឹងទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត) បានន័យថា៖ ពិតប្រាកដណាស់ ពួកដែលយកកិច្ចសន្យារបស់អល់ឡោះ និងការផ្តាំផ្ញើរបស់ទ្រង់ចំពោះបណ្តាអ្នកមានជំនឿដែលប្រើឲ្យរក្សានូវទំនុកចិត្ត ហើយនិងយកការស្បថស្បែរបស់ខ្លួនដែលបានស្បថនឹងនាមរបស់ទ្រង់ដោយភូតកុហកទៅប្តូរនឹងកម្រៃបន្តិចបន្តួចនៃទ្រព្យសម្បត្តិលោកិយ ពួកទាំងនោះ គឺគ្មានផលបុណ្យ និងគ្មានចំណែកអ្វីសម្រាប់ពួកគេឡើយនៅថ្ងៃបរលោក ហើយអល់ឡោះក៏មិនមានបន្ទូលទៅកាន់ពួកគេនូវបន្ទូលដែលធ្វើឲ្យពួកគេរីករាយ និងផ្តល់ប្រយោជន៍ដល់ពួកគេនោះដែរ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បាចំពោះពួកគេ។ ហើយទ្រង់ក៏មិនមើលទៅកាន់ពួកគេនូវការមើលដែលប្រកបដោយក្តីមេត្តា និងក្តីសប្បុរសនោះដែរនៅថ្ងៃបរលោក ហើយក៏មិនជម្រះសម្អាតពួកគេតាមរយៈការកោតសរសើរល្អៗ និងមិនជម្រះសម្អាតពួកគេតាមរយៈការអភ័យទោសពីបាបកម្ម និងប្រការកខ្វក់នានានោះដែរ។ ហើយសម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតព្រោះតែអ្វីដែលពួកគេបានប្រព្រឹត្ត។

Benefits from the Hadith

  1. ហាមឃាត់ចំពោះការយកទ្រព្យសម្បត្តិអ្នកដទៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
  2. ត្រូវបញ្ជាក់ឲ្យបានច្បាស់អំពីសិទ្ធិរបស់អ្នកមូស្លីមទោះបីជាប្រការធំឬតូចក៏ដោយ។
  3. ចំពោះដើមចោទត្រូវបង្ហាញភស្តុតាង។ ចំណែកឯចុងចោទត្រូវស្បថប្រសិនបើខ្លួនបដិសេធ។
  4. ការបញ្ជាក់ពីការពិតតាមរយៈការបង្ហាញសាក្សីពីរនាក់។ ប្រសិនបើដើមចោទមិនមានភស្តុតាងទេនោះ ចាំបាច់លើចុងចោទត្រូវស្បថ។
  5. ហាមឃាត់ការស្បថបំពាន ពោលគឺការស្បថកុហកដើម្បីរំលោភបំពានលើសិទ្ធិអ្នកដទៃ ហើយវាស្ថិតក្នុងចំណោមបាបកម្មធំដែលធ្វើឲ្យបុគ្គលដែលស្បថនោះប្រឈមមុខនឹងការខឹងសម្បារបស់អល់ឡោះ និងទណ្ឌកម្មរបស់ទ្រង់។
  6. អ្នកកាត់ក្តីគួរផ្តល់ដំបូន្មានដល់គូជម្លោះ ជាពិសេស នៅពេលដែលពួកគេចង់ស្បថ។
Translation: English Urdu Spanish Indonesian Bengali French Turkish Bosnian Sinhala Indian Chinese Persian Vietnamese Kurdish Hausa Portuguese Malayalam Swahili Thai Assamese amharic Dutch Gujarati Dari Romanian Hungarian الجورجية المقدونية الماراثية
View Translations
More ...