1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ “ពិតណាស់ សត្វទាំងនេះមានធម្មជាតិដូចសត្វព្រៃកាចសាហាវ បើមានសត្វណាដែលចាប់មិនបាន ចូរធ្វើចំពោះវាបែបនេះ”។

عَنْ رَافِعِ بْنِ خَدِيجٍ رَضيَ اللهُ عنهُ قَالَ:
كُنَّا مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِذِي الحُلَيْفَةِ، فَأَصَابَ النَّاسَ جُوعٌ، فَأَصَابُوا إِبِلًا وَغَنَمًا، قَالَ: وَكَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فِي أُخْرَيَاتِ القَوْمِ، فَعَجِلُوا، وَذَبَحُوا، وَنَصَبُوا القُدُورَ، فَأَمَرَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِالقُدُورِ، فَأُكْفِئَتْ، ثُمَّ قَسَمَ، فَعَدَلَ عَشَرَةً مِنَ الغَنَمِ بِبَعِيرٍ فَنَدَّ مِنْهَا بَعِيرٌ، فَطَلَبُوهُ، فَأَعْيَاهُمْ وَكَانَ فِي القَوْمِ خَيْلٌ يَسِيرَةٌ، فَأَهْوَى رَجُلٌ مِنْهُمْ بِسَهْمٍ، فَحَبَسَهُ اللَّهُ، ثُمَّ قَالَ: «إِنَّ لِهَذِهِ البَهَائِمِ أَوَابِدَ كَأَوَابِدِ الوَحْشِ، فَمَا غَلَبَكُمْ مِنْهَا فَاصْنَعُوا بِهِ هَكَذَا»، فَقَالَ أي رافع: إِنَّا نَرْجُو -أَوْ نَخَافُ- العَدُوَّ غَدًا، وَلَيْسَتْ مَعَنَا مُدًى، أَفَنَذْبَحُ بِالقَصَبِ؟ قَالَ: «مَا أَنْهَرَ الدَّمَ، وَذُكِرَ اسْمُ اللَّهِ عَلَيْهِ فَكُلُوهُ، لَيْسَ السِّنَّ وَالظُّفُرَ، وَسَأُحَدِّثُكُمْ عَنْ ذَلِكَ: أَمَّا السِّنُّ فَعَظْمٌ، وَأَمَّا الظُّفُرُ فَمُدَى الحَبَشَةِ».

អំពី រ៉ហ្វៀក ពិន ខទីច رضي الله عنه បាននិយាយថា៖
ពួកយើងធ្លាប់នៅជាមួយណាពី ﷺ នៅឯហ្ស៊ុលហ៊ូឡៃហ្វះ។ ពេលនោះ មនុស្សម្នាមានការស្រេកឃ្លាន ហើយពួកគេបានទទួលជ័យភណ្ឌនៃអូដ្ឋ និងពពែ ខណៈដែលព្យាការី ﷺ នៅជួរខាងក្រោយពួកគេ។ ពួកគេមិនអាចរង់ចាំបានទេ ទើបពួកគេសំឡះវា ហើយរៀបចំឆ្នាំង (សម្រាប់ធ្វើម្ហូប)។ បន្ទាប់មក ព្យាការី ﷺ បានបញ្ជាឱ្យចាក់វាចេញពីឆ្នាំង។ បន្ទាប់មកទៀត គាត់បានចែកសត្វទាំងនោះ ហើយកំណត់ពពែដប់ក្បាលស្មើនឹងអូដ្ឋមួយក្បាល។ ប៉ុន្តែពេលនោះសត្វអូដ្ឋមួយក្បាលបានរបូត ហើយពួកគេព្យាយាមដេញចាប់វាតែមិនបានផលអ្វីសោះ។ នៅជាមួយពួកគេមានតែសេះពីរបីក្បាលប៉ុណ្ណោះ។ ពេលនោះមានម្នាក់ក្នុងចំណោមពួកគេបានបាញ់សំដៅទៅលើវាដោយព្រួញ រហូតដល់អល់ឡោះរារាំងសត្វអូដ្ឋនោះ។ រួចគាត់បានមានប្រសាសន៍ថា៖ “ពិតណាស់ សត្វទាំងនេះមានធម្មជាតិដូចសត្វព្រៃកាចសាហាវ បើមានសត្វណាដែលចាប់មិនបាន ចូរធ្វើចំពោះវាបែបនេះ”។ ពេលនោះ រ៉ហ្វៀក رضي الله عنه បានសួរថា៖ "ឱរ៉សូលរបស់អល់ឡោះ! យើងសង្ឃឹម - ឬគេបាននិយាយថា៖ យើងព្រួយបារម្ភ - ថាយើងនឹងជួបសត្រូវនៅថ្ងៃស្អែកខណៈពេលដែលយើងមិនមានព្រួញកាំបិត។ តើយើងអាចសំឡះវាដោយឫស្សីបានទេ? គាត់បានឆ្លើយថា៖ “អ្វីៗដែលអាចឲ្យឈាមហូរបាន ហើយព្រះនាមរបស់អល់ឡោះត្រូវបានសូត្រនៅលើវា ចូរបរិភោគវាចុះ លើកលែងតែធ្មេញ និងក្រចកប៉ុណ្ណោះ។ ខ្ញុំនឹងប្រាប់អ្នកពីមូលហេតុនេះ ដោយធ្មេញគឺជាឆ្អឹង ចំណែកក្រចកគឺជាកាំបិតរបស់ជនជាតិអេត្យូពី”។

صحيح متفق عليه صحيح البخاري - 2488

ពន្យល់

រ៉ហ្វៀក ពិន ខទីច رضي الله عنه បានរាយការណ៍ថា៖ ពួកយើងធ្លាប់នៅជាមួយណាពី ﷺ នៅឯហ្ស៊ុលហ៊ូឡៃហ្វះ។ ពេលនោះ សហាហ្ពាត់មានការស្រេកឃ្លាន ពេលនោះពួកគេបានទទួលយកជ័យភណ្ឌនៃអូដ្ឋ និងពពែ ពីពួកពហុមូស្ហរីគីន។ ពួកគេមិនអាចអត់ធ្មត់មុននឹងជ័យភណ្ឌត្រូវបានចែកចាយ ដូច្នេះពួកគេសំឡះវាមួយចំនួន ហើយរៀបចំឆ្នាំងធ្វើម្ហូបដោយមិនបានសុំការអនុញ្ញាតពីព្យាការី ﷺ។ ព្យាការី ﷺ បានធ្វើដំណើរនៅពីក្រោយពួកគេ។ ពេលដឹងហើយ គាត់ក៏បញ្ជាឲ្យចាក់ឆ្នាំង និងគ្រឿងវាចេញ។ បន្ទាប់មក លោកបានបែងចែកពពែដប់ក្បាលស្មើនឹងអូដ្ឋមួយ។ បន្ទាប់មក សត្វអូដ្ឋមួយក្បាលបានរបូត ហើយពួកគេចាប់វាមិនបានឡើយ។ នៅពេលនោះ ពួកគេមានសេះតិចតួចប៉ុណ្ណោះ ដូច្នេះហើយ ម្នាក់ក្នុងចំណោមពួកគេក៏បានបាញ់វាដោយព្រួញ ហើយអល់ឡោះបានរក្សាវា(អូដ្ឌ)ទុកសម្រាប់ពួកគេ។ ក្រោយមក ព្យាការី ﷺ បានមានប្រសាសន៍ថា៖ "ពិតប្រាកដណាស់ សត្វស្រុកទាំងនេះមានលក្ខណៈដូចសត្វព្រៃកាចសាហាវ ។ ដូច្នេះ សត្វដែលអ្នកមិនអាចដេញ ឬចាប់វាបាន ចូរប្រព្រឹត្តចំពោះវាដូចនេះ"។ រ៉ហ្វៀក رضي الله عنه បាននិយាយថា៖ យើងរំពឹងថានឹងជួបសត្រូវនៅថ្ងៃស្អែក ប៉ុន្តែយើងខ្លាចថា អាវុធរបស់យើងនឹងខូចដោយសារការប្រើវាដើម្បីសំឡះ ម៉្យាងទៀត បើសិនជាត្រូវការការសំឡះបន្ទាន់ ប៉ុន្តែយើងមិនមានកាំបិតសម្រាប់វាទេ។ តើអនុញ្ញាតឲ្យយើងសំឡះដោយឬស្សីដែរទេ? ណាពី ﷺ បានមានប្រសាសន៍ថា៖ អ្វីក៏ដោយដែលធ្វើឱ្យឈាមហូរ និងហូរក្នុងបរិមាណច្រើន ហើយព្រះនាមរបស់អល់ឡោះត្រូវបានលើកឡើងនៅលើវា ចូរបរិភោគវាចុះ លើកលែងតែធ្មេញ និងក្រចកប៉ុណ្ណោះ។ ខ្ញុំនឹងប្រាប់អ្នកអំពីរឿងនោះ។ ចំពោះធ្មេញវិញ គឺជាឆ្អឹង។ ចំណែកក្រចកវិញ គឺជាទម្លាប់នៃការប្រើរបស់ពួកគ្មានជំនឿអេត្យូពី។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បង្ហាញពីជ្រុងមួយនៃការដាក់ខ្លួនរបស់ណាពី ﷺ ខណៈដែលលោកដើរខាងក្រោយកងទ័ព និងការយកចិត្តទុកដាក់របស់លោកចំពោះសហាហ្ពាត់ទាំងឡាយរបស់លោក សួរនាំពីអ្វីដែលពួកគេកំពុងធ្វើ និងការទទួលយកអ្វីដែលសហាហ្ពាត់ رضي الله عنهم ណែនាំ។
  2. អ៊ីម៉ាំ ឬមេដឹកនាំត្រូវបង្រៀននូវសុជីវធម៌ដល់អ្នកដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន និងកងទ័ពរបស់ខ្លួន។ ពិតប្រាកដណាស់ ណាពី ﷺ បានបង្រៀនពីសុជីវធម៌ដល់ពួកគេចំពោះការដែលពួកគេប្រញាប់ប្រញាល់ និងចាត់ចែងវា មុនពេលដែលមានការអនុញ្ញាតពីលោក។ ហើយការតបស្នងរបស់ពួកគេ គឺលោកហាមឃាត់ពួកគេពីអ្វីដែលពួកគេចង់បាន។
  3. ភាពរួសរាន់ក្នុងការឆ្លើយតបរបស់សហាហ្ពាត់ رضي الله عنهم ចំពោះបទបញ្ជាទាំងឡាយរបស់ណាពី ﷺ។
  4. ហាមឃាត់អំពីការយកចំណែកណាមួយនៃទ្រព្យជ័យភណ្ឌមុននឹងវាត្រូវបានគេបែងចែក។
  5. ត្រូវមានភាពយុត្តិធម៌ ជាពិសេសក្នុងពេលប្រយុទ្ធនឹងសត្រូវ និងពួកគ្មានជំនឿ ពីព្រោះភាពយុត្តិធម៌ គឺជាមូលហេតុមួយធ្វើឲ្យមានជ័យជម្នះលើសត្រូវ។
  6. អាន់ណាវ៉ាវី បាននិយាយថា៖ នៅពេលដែលសត្វស្រុកប្រែជាកាចសាហាវ(មិនអាចគ្រប់គ្រងបាន) ដូចជាសត្វអូដ្ឋ ឬគោ ឬសត្វសេះ ឬសត្វពពែជាដើមវាបោលរត់ ច្បាប់របស់វា គឺដូចសត្វប្រមាញ់ដែរ ដោយគេអនុញ្ញាតឲ្យបាញ់វាបាន។
  7. ចំពោះសត្វពាហនៈ ចាំបាច់ត្រូវតែសំឡេះវាដើម្បីអាចទទួលទានបាន ហើយសត្វនោះត្រូវមានលក្ខខណ្ឌដូចជា៖ ១) ជាសត្វដែលគេអនុញ្ញាតឲ្យទទួលទាន។ ២) អាចមានលទ្ធភាពគ្រប់គ្រងលើវាបាន។ ប្រសិនបើមិនអាចគ្រប់គ្រងវាបានទេ ច្បាប់របស់វា គឺដូចសត្វប្រមាញ់ដែរ។ ៣) ជាសត្វដែលរស់នៅលើគោក។ ប្រសិនបើជាសត្វរស់នៅក្នុងទឹក គេមិនដាក់លក្ខខណ្ឌឲ្យសំឡេះវាឡើយ។
  8. លក្ខខណ្ឌដើម្បីឲ្យការសំឡេះមានភាពត្រឹមត្រូវ៖ ១) អ្នកសំឡេះនោះ ត្រូវតែជាអ្នកដែលអាចសំឡេះបាន ពោលគឺត្រូវតែជាអ្នកដែលមានសតិបញ្ញា ដឹងខុសត្រូវ ជាអ្នកមូស្លីមឬជាអះលីគីតាប(គ្រឹស្ទាន ឬយូដា)។ ២) ត្រូវរំលឹកនាមអល់ឡោះ(សូត្រ بسم الله)នៅពេលចាប់ផ្តើមសំឡេះ។ ៣) ភាពត្រឹមត្រូវនៃសម្ភារៈដែលយកមកសំឡេះ ពោលគឺសម្ភារៈឬឧបករណ៍ដែលយកមកសំឡេះនោះត្រូវតែមុតល្អ ទោះជាធ្វើពីអ្វីក៏ដោយ ក្រៅតែពីធ្មេញ និងក្រចក។ ៤) ចំពោះសត្វដែលអាចគ្រប់គ្រងវាបាន គឺត្រូវសំឡេះត្រង់ទីតាំងដែលបានកំណត់ ពោលគឺនៅត្រង់កដោយត្រូវកាត់ផ្តាច់បំពង់អាហារ បំពង់ក និងសរសៃឈាមទាំងពីរ។

បង្ហាញការបកប្រែ

40 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ الكانادا
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
បញ្ជីទាំងអស់