“រាល់គ្រឿងស្រវឹង គឺជាស្រា ហើយរាល់គ្រឿងស្រវឹង គឺត្រូវបានហាមឃាត់។ ជនណាដែលផឹកស្រានៅក្នុងលោកិយ ហើយស្លាប់ទៅដោយញៀនស្រា និងមិនបានសារភាពកំហុស(តាវហ្ពាត់)ទេនោះ គេនឹងមិនបានផឹកវាឡើយនៅថ្ងៃបរលោក”។
ណាពី ﷺ លោកបានធ្វើគួរហ្ពានដោយចៀមឈ្មោលពីរក្បាល ដែលមានពណ៌សលាយខ្មៅ និងមានស្នែង ដោយលោកបានសំឡេះវាទាំងពីរដោយដៃរបស់លោក។ លោកបានរំលឹកនាមអល់ឡោះ និងតឹកពៀរ ហើយបានដាក់ជើងរបស់លោកនៅលើករបស់ចៀមទាំងពីរនោះ។
“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់បានហាមឃាត់ការលក់ស្រា សត្វងាប់ សាច់ជ្រូក និងរូបបដិមា”។
“ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។
“ជនណាដែលចិញ្ចឹមឆ្កែក្រៅពីឆ្កែប្រមាញ់ ឬឆ្កែគង្វាលសត្វ នោះទង្វើកុសលរបស់ជននោះនឹងស្រកចុះចំនួនពីរគីរ៉តជារៀងរាល់ថ្ងៃ”។