Marriage

12បញ្ជីហាទីស្ហ 5ប្រភេទរង

បញ្ជីហាទីស្ហ 12

“អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។
“លក្ខខណ្ឌដែលពួកអ្នកសក្តិសមនឹងបំពេញបំផុតនោះ គឺជាលក្ខខណ្ឌដែលអ្នកប្រើដើម្បីធ្វើឲ្យកេរខ្មាសរបស់អ្នកបានស្របច្បាប់ (រៀបអាពាហ៍ពិពាហ៍)”។
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវឃុតហ្ពះហាជ្ជះថា
“គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។
“បុរសមានជំនឿ(ជាស្វាមី)មិនត្រូវស្អប់ស្ត្រីមានជំនឿ(ជាភរិយា)ឡើយ។ ប្រសិនបើគេមិនពេញចិត្តចំពោះចរិតលក្ខណៈមួយរបស់នាង គេនឹងពេញចិត្តចំពោះចរិតលក្ខណៈផ្សេងទៀតរបស់នាង”
“ពួកអ្នករាល់គ្នា គឺជាអ្នកមើលការខុសត្រូវ ហើយត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនមើលការខុសត្រូវនោះ
“ជនណាដែលមានលទ្ធភាពរៀបការ ចូរឲ្យគេរៀបការ ព្រោះវាជួយការពារភ្នែកពីការមើលប្រការដែលគេហាមឃាត់ និងការពារប្រដាប់ភេទពីអំពើអបាយមុខផ្សេងៗ។ ចំណែកឯជនណាដែលគ្មានលទ្ធភាព ចាំបាច់លើគេត្រូវបួស ព្រោះវាជាអ្វីដែលជួយកាត់បន្ថយចំណង់តណ្ហារបស់គេ”។
“ស្ត្រីណាម្នាក់ដែលរៀបការដោយគ្មានការអនុញ្ញាតពីអាណាព្យាបាល(វ៉ើលី)របស់នាង ការរៀបការនោះចាត់ទុកជាមោឃៈ”។ (លោកមានប្រសាសន៍ចំនួនបីដង)។ ”ប្រសិនបើគេបានរួមដំណេកជាមួយនាង នាងមានសិទ្ធិទទួលបានបណ្ណាការទាំងអស់ ព្រោះតែគេបានរួមដំណេកជាមួយនាងហើយ។ ហើយប្រសិនបើមានការឈ្លោះប្រកែកគ្នា នោះថ្នាក់ដឹកនាំ គឺជាអាណាព្យាបាលសម្រាប់អ្នកដែលគ្មានអាណាព្យាបាល”។
“បុគ្គលណារួមមេត្រីជាមួយភរិយារបស់ខ្លួនតាមទ្វារក្រោយ ជននោះនឹងត្រូវគេដាក់បណ្ដាសា”។
ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើសិទ្ធិភរិយារបស់ពួកយើងចំពោះស្វាមីមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “អ្នកត្រូវផ្ដល់អាហារដល់នាងពេលអ្នកទទួលទាន ត្រូវផ្ដល់សម្លៀកបំពាក់ដល់នាងពេលអ្នកស្លៀកពាក់ មិនត្រូវវាយមុខ មិនត្រូវជេរប្រមាថ និងមិនត្រូវបំបែកនាងពីកន្លែងដេកឡើយ លើកលែងតែនៅក្នុងផ្ទះប៉ុណ្ណោះ”។
“ជនណាដែលមានភរិយាពីរ ហើយលម្អៀងទៅរកនរណាម្នាក់ក្នុងចំណោមភរិយាទាំងពីរនោះ នៅថ្ងៃបរលោក គេនឹងមកដល់ដោយចំហៀងខ្លួនម្ខាងរបស់គេផ្អៀង។
“ពិតប្រាកដណាស់ មានស្ដ្រីជាច្រើនបានមកប្ដឹងភរិយារបស់មូហាំម៉ាត់អំពីស្វាមីរបស់ខ្លួន។ អ្នកទាំងនោះមិនមែនជាមនុស្សល្អជាងគេនៃពួកអ្នកឡើយ”។