عن عقبة بن عامر رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«أَحَقُّ الشُّرُوطِ أَنْ تُوفُوا بِهِ مَا اسْتَحْلَلْتُمْ بِهِ الْفُرُوجَ».

[صحيح] - [متفق عليه] - [صحيح البخاري: 2721]
المزيــد ...

អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“លក្ខខណ្ឌដែលពួកអ្នកសក្តិសមនឹងបំពេញបំផុតនោះ គឺជាលក្ខខណ្ឌដែលអ្នកប្រើដើម្បីធ្វើឲ្យកេរខ្មាសរបស់អ្នកបានស្របច្បាប់ (រៀបអាពាហ៍ពិពាហ៍)”។

[صحيح] - [متفق عليه] - [صحيح البخاري - 2721]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ លក្ខខណ្ឌសំខាន់បំផុតដែលត្រូវបំពេញនោះគឺអ្វីដែលជាមូលហេតុដែលអនុញ្ញាតឱ្យអ្នកទាញយកភាពរីករាយតាមរយៈស្រ្តី ពោលគឺលក្ខខណ្ឌដែលត្រូវបានគេអនុញ្ញាត ដោយភរិយាបានស្នើសុំវានៅពេលអាពាហ៍ពិពាហ៍។

Benefits from the Hadith

  1. ចាំបាច់ត្រូវបំពេញតាមលក្ខខណ្ឌដែលប្តីឬប្រពន្ធបានដាក់លើភាគីម្ខាងទៀត លើកលែងតែលក្ខខណ្ឌណាដែលអនុញ្ញាតនូវប្រការដែលច្បាប់ហាមឃាត់ ឬហាមឃាត់នូវប្រការដែលច្បាប់អនុញ្ញាត។
  2. ការបំពេញតាមលក្ខខណ្ឌនៃអាពាហ៍ពិពាហ៍ គឺត្រូវបានយកចិត្តទុកដាក់ជាងលក្ខខណ្ឌផ្សេងទៀត ពីព្រោះលក្ខខណ្ឌនេះ គឺផ្តល់ឲ្យមកវិញនូវភាពរីករាយនៅក្នុងការរួមរស់ជាមួយភរិយាដោយស្របច្បាប់។
  3. ភាពធំធេងនៃការរៀបអាពាហ៍ពិពាហ៍ក្នុងសាសនាឥស្លាម ដោយគេបានសង្កត់ធ្ងន់លើការបំពេញតាមលក្ខខណ្ឌរបស់វា។
View Translations
Language: English Urdu Spanish More ... (63)
More ...