+ -

عن عبد الله بن مسعود رضي الله عنه قال:
عَلَّمَنَا رَسُوْلُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خُطْبَةَ الحَاجَةِ: إِنَّ الحَمْدَ للهِ، نَسْتَعِيْنُهُ وَنَسْتَغْفِرُهُ، وَنَعُوْذُ بِهِ مِنْ شُرُوْرِ أَنْفُسِنَا، مَنْ يَهْدِ اللهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إِلَهَ إِلَّا الله، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُوْلُهُ، {يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ والأرحام إن الله كان عليكم رقيبا} [النساء: 1]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ} [آل عمران: 102]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا (70) يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا} [الأحزاب:70 - 71].

[صحيح] - [رواه أبو داود والترمذي وابن ماجه والنسائي وأحمد] - [سنن أبي داود: 2118]
المزيــد ...

អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ رضي الله عنه បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវឃុតហ្ពះហាជ្ជះថា៖ إِنَّ الحَمْدَ للهِ، نَسْتَعِيْنُهُ وَنَسْتَغْفِرُهُ، وَنَعُوْذُ بِهِ مِنْ شُرُوْرِ أَنْفُسِنَا، مَنْ يَهْدِ اللهُ فَلَا مُضِلَّ لَهُ، وَمَنْ يُضْلِلْ فَلَا هَادِيَ لَهُ، وَأَشْهَدُ أَنْ لَا إِلَهَ إِلَّا الله، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُوْلُهُ، {يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ والأرحام إن الله كان عليكم رقيبا} [النساء: 1]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ حَقَّ تُقَاتِهِ وَلَا تَمُوتُنَّ إِلَّا وَأَنْتُمْ مُسْلِمُونَ} [آل عمران: 102]، {يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَقُولُوا قَوْلًا سَدِيدًا (70) يُصْلِحْ لَكُمْ أَعْمَالَكُمْ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ وَمَنْ يُطِعِ اللَّهَ وَرَسُولَهُ فَقَدْ فَازَ فَوْزًا عَظِيمًا} [الأحزاب:70 - 71]. មានន័យថា៖ ពិតប្រាកដណាស់ ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ។ ពួកយើងសុំជំនួយពីទ្រង់ សុំការអភ័យទោសអំពីទ្រង់ និងសុំការបញ្ចៀសពីប្រការអាក្រក់ដែលកើតមានពីខ្លួនរបស់ពួកយើងអំពីទ្រង់។ ជនណាហើយដែលទ្រង់ចង្អុលបង្ហាញ គឺគ្មានអ្នកដែលធ្វើឲ្យរូបគេវង្វេងឡើយ ហើយជនណាដែលទ្រង់ធ្វើឲ្យវង្វេង ក៏គ្មានអ្នកដែលចង្អុលបង្ហាញរូបគេដែរ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ហើយខ្ញុំសូមធ្វើសាក្សីដែរថា ពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែម្នាក់គត់(គឺណាពីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីមនុស្សម្នាក់នោះនូវភរិយារបស់គេ(គឺហាវ៉ា) ហើយទ្រង់បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនិងស្ដ្រីជាច្រើន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកទាមទារសិទ្ធិទៅវិញទៅមកក្នុងនាមអល់ឡោះ ហើយត្រូវផ្សារភ្ជាប់ញាតិសន្ដាន។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក”។ “ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវការកោតខ្លាចចំពោះទ្រង់ដ៏ពិតប្រាកដ។ ហើយចូរពួកអ្នកកុំស្លាប់ លើកលែងតែពួកអ្នកជាអ្នកមូស្លីម”។ “ឱបណ្ដាអ្នកមានជំនឿទាំងឡាយ! ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវនិយាយពាក្យសម្ដីណាដែលល្អត្រឹមត្រូវ។ ទ្រង់នឹងកែលម្អពួកអ្នកចំពោះទង្វើទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយជនណាដែលគោរពតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ អ្នកនោះពិតជាទទួលបានជោគជ័យដ៏ធំធេង”។

[صحيح] - [رواه أبو داود والترمذي وابن ماجه والنسائي وأحمد] - [سنن أبي داود - 2118]

Explanation

អ៊ិពនូម៉ាស្អ៊ូទ رضي الله عنه បានប្រាប់ថា ពិតប្រាកដណាស់ ណាពី ﷺ បានបង្រៀនពួកគាត់នូវឃុតហ្ពះហាជ្ជះ ដែលជាសុន្ទរកថាដែលគេថ្លែងនៅពេលបើកការសន្ទនា និងមុនពេលនិយាយអំពីសាច់រឿងអ្វីមួយ ដូចជាឃុតហ្ពះនីកាស ឬឃុតហ្ពះជុមអាត់ជាដើម។ ហើយឃុតហ្ពះនេះ គឺផ្ទុកទៅដោយអត្ថន័យយ៉ាងធំធេង ដូចជាបញ្ជាក់ពីភាពសក្តិសមរបស់អល់ឡោះជាម្ចាស់ក្នុងការដែលគេត្រូវកោតសរសើរនូវគ្រប់ប្រភេទនៃការកោតសរសើរទាំងឡាយ ការសុំការជួយពីអល់ឡោះតែមួយគត់ដោយគ្មានដៃគូរួមជាមួយទ្រង់ និងសុំការបិទបាំងចំពោះបាបកម្មនិងអធ្យាស្រ័យចំពោះបាបកម្មនោះ ព្រមទាំងសុំការជ្រកកោនអំពីទ្រង់ពីរាល់ប្រការអាក្រក់ទាំងឡាយ ប្រការអាក្រក់ដែលកើតចេញពីខ្លួនប្រាណ និងប្រការអាក្រក់ផ្សេងទៀត។
បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការចង្អុលបង្ហាញ គឺស្ថិតក្នុងដៃអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ ជនណាហើយដែលទ្រង់ចង្អុលបង្ហាញដល់រូបគេ គឺគ្មានអ្នកណាដែលធ្វើឲ្យរូបគេវង្វេងបានឡើយ។ ហើយជនណាដែលទ្រង់ធ្វើឲ្យរូបគេវង្វេង ក៏គ្មានអ្នកណាដែលអាចចង្អុលបង្ហាញរូបគេបានដែរ។
បន្ទាប់មកទៀត លោកបានលើកឡើងពីពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរគឺ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់ ហើយមូហាំម៉ាត់ គឺជាខ្ញុំបម្រើ របស់អល់ឡោះ និងជាអ្នកនាំសាររបស់ទ្រង់។
ហើយលោកបានបញ្ចប់ឃុតហ្ពះនេះដោយលើកឡើងនូវអាយ៉ាត់ចំនួនបីដែលផ្ទុកទៅដោយបទបញ្ជាបង្គាប់ប្រើឲ្យកោតខ្លាចចំពោះអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់តាមរយៈការប្រតិបត្តិនូវបទបញ្ជាទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ។ ហើយផលតបស្នងចំពោះអ្នកដែលបានធ្វើដូច្នោះ គឺទទួលបាននូវការកែលម្អចំពោះទង្វើនិងពាក្យសម្តី ទទួលបាននូវការជម្រុះចោលនូវប្រការអាក្រក់និងអភ័យទោសចំពោះបាបកម្ម ព្រមទាំងទទួលបាននូវជីវិតរស់នៅដ៏ល្អប្រពៃក្នុងលោកិយ និងទទួលជោគជ័យដោយបានចូលឋានសួគ៌របស់អល់ឡោះជាម្ចាស់នៅថ្ងៃបរលោក។

Benefits from the Hadith

  1. ស៊ូណិតចាប់ផ្តើមឃុតហ្ពះនីកាស និងឃុតហ្ពះជុមអាត់ ក៏ដូចជាឃុតហ្ពះដទៃទៀតនឹងឃុតហ្ពះនេះ។
  2. ក្នុងឃុតហ្ពះគប្បីមានការថ្លែងសរសើរអល់ឡោះ ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ និងអាយ៉ាត់គួរអានមួយចំនួន។
  3. ការបង្រៀនរបស់ណាពី ﷺ ចំពោះសហាហ្ពាត់របស់លោកនូវអ្វីដែលពួកគេត្រូវការនៅក្នុងកិច្ចការសាសនារបស់ពួកគេ។
Translation: English Urdu Spanish Indonesian Uyghur Bengali French Turkish Russian Bosnian Sinhala Indian Chinese Persian Vietnamese Tagalog Kurdish Hausa Portuguese Malayalam Telgu Swahili Tamil Burmese German Japanese Pashto Assamese Albanian Swedish Dutch Gujarati Kyrgyz Nepali Yoruba Lithuanian Dari Serbian Somali Tajik Kinyarwanda Romanian Hungarian Czech الموري Malagasy Kannada الولوف البلغارية Azeri Ukrainian الجورجية المقدونية
View Translations
More ...