عن أُبيِّ بن كعبٍ رضي الله عنه قال:
صلَّى بنا رسولُ الله صلى الله عليه وسلم يومًا الصُّبحَ فقال: «أشاهِد فُلان؟» قالوا: لا، قال: «أشاهِدٌ فُلان؟» قالوا: لا، قال: «إنَّ هاتيَنِ الصَّلاتين أثقَلُ الصَّلَواتِ على المُنافقين، ولو تعلمون ما فيهما لأتيتُمُوهما ولو حَبْوًا على الرُّكب، وإن الصفَّ الأوّلَ على مِثلِ صَفِّ الملائكة، ولو عَلِمتُم ما فضيلتُه لابتَدَرتُموهُ، وإنّ صلاةَ الرجل مع الرجل أزكى من صلاتِه وحدَه، وصلاتَه مع الرجلَين أزكى من صلاتِه مع الرجل، وما كَثُرَ فهو أحبُّ إلى الله تعالى».

[صحيح] - [رواه أبو داود والنسائي وأحمد] - [سنن أبي داود: 554]
المزيــد ...

អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖
នៅថ្ងៃមួយ រ៉ស៊ូលុលឡោះ ﷺ បានដឹកនាំពួកយើងសឡាតស៊ូពុស ហើយលោកបានសួរថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកសួរទៀតថា៖ “តើម្នាក់នេះមានវត្តមានឬទេ”? ពួកគេបានឆ្លើយថា៖ អត់ទេ។ លោកក៏បានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ហើយជាការពិតណាស់ ជួរទីមួយ គឺប្រៀបដូចជួររបស់ម៉ាឡាអ៊ីកាត់។ ប្រសិនបើពួកអ្នកបានដឹងពីឧត្តមភាពរបស់វា ពួកអ្នកប្រាកដជានឹងប្រញាប់ប្រញាល់ដើម្បីសឡាតនៅជួរទីមួយជាមិនខាន។ ពិតណាស់ ការសឡាតរបស់បុរសម្នាក់ជាមួយបុរសម្នាក់ទៀត គឺជ្រះស្អាតជាងការដែលគេសឡាតតែម្នាក់ឯង។ ហើយការសឡាតរបស់បុរសម្នាក់ជាមួយបុរសពីរនាក់ គឺជ្រះស្អាតជាងការដែលគេសឡាតជាមួយបុរសម្នាក់។ អ្នកសឡាតមានកាន់តែច្រើនកាលណា គឺកាន់តែជាទីស្រឡាញ់ចំពោះអល់ឡោះជាម្ចាស់”។

[صحيح] - [رواه أبو داود والنسائي وأحمد] - [سنن أبي داود - 554]

Explanation

ថ្ងៃមួយ ណាពី ﷺ បានសឡាតស៊ូពុស។ បន្ទាប់មក លោកបានសួរថា៖ តើម្នាក់នេះបានចូលរួមសឡាតជាមួយពួកយើងដែរឬទេ? សហាហ្ពាត់បានឆ្លើយថា៖ អត់ទេ។ ក្រោយមក លោកបានសួរអំពីមនុស្សម្នាក់ទៀតថា៖ តើម្នាក់នេះបានមកចូលរួមសឡាតដែរឬទេ? ពួកគេបានឆ្លើយថា៖ អត់ទេ។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ សឡាតស៊ូពុស និងសឡាតអ៊ីស្ហា គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក) ព្រោះតែពួកគេខ្ជិលច្រអូសបំផុតក្នុងការមកសឡាតទាំងពីរនេះ និងដោយសារពួកគេពិបាកនឹងបង្ហាញឲ្យមនុស្សបានឃើញថា ខ្លួនបានចូលរួមសឡាតទាំងពីរនេះ ព្រោះជាពេលយប់ងងឹត។
ហើយប្រសិនបើអ្នកមានជំនឿទាំងឡាយបានដឹងពីផលបុណ្យបន្ថែមចំពោះការសឡាតស៊ូពុស និងសឡាតអ៊ីស្ហា(ព្រោះផលបុណ្យ គឺអាស្រ័យលើកម្រិតនៃភាពលំបាក) នោះពួកគេប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិន ទោះបីជាត្រូវវារដោយដៃនិងជង្គង់ទាំងពីរក៏ដោយ។
ហើយជួរទីមួយដែលនៅកៀកនឹងអ៊ីម៉ាំ គឺប្រៀបដូចជាជួររបស់ម៉ាឡាអ៊ីកាត់ដែលនៅក្បែរអល់ឡោះជាម្ចាស់នោះដែរ។ ប្រសិនបើអ្នកមានជំនឿទាំងឡាយបានដឹងពីឧត្តមភាពនៃការសឡាតនៅជួរទីមួយ នោះពួកគេប្រាកដជានឹងប្រណាំងប្រជែង ឬដណ្តើមគ្នាទៅកាន់ជួរទីមួយជាមិនខាន។ ចំណែកការសឡាតរបស់បុរសម្នាក់ជាមួយបុរសម្នាក់ទៀត គឺទទួលបានផលបុណ្យច្រើនជាងការសឡាតម្នាក់ឯង ហើយការសឡាតជាមួយបុរសពីរនាក់ គឺប្រសើរជាងការសឡាតជាមួយបុរសម្នាក់។ ហើយសឡាតដែលមានមនុស្សចូលរួមច្រើន គឺអល់ឡោះស្រឡាញ់ជាង និងមានភាពល្អប្រសើរជាង។

Benefits from the Hadith

  1. បង្គាប់ប្រើដល់អ៊ីម៉ាំម៉ាស្ជិតត្រូវតាមដានស្ថានភាពអ្នកមានជំនឿទាំងឡាយ(ដែលមកសឡាត) និងសួរនាំពីអ្នកដែលអវត្តមាន។
  2. ការប្រកាន់ខ្ជាប់នូវការសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ជាពិសេស សឡាតអ៊ីស្ហានិងសឡាតស៊ូពុស គឺជាសញ្ញាមួយនៃសេចក្តីជំនឿ។
  3. បញ្ជាក់ពីផលបុណ្យដ៏ធំធេងនៃសឡាតអ៊ីស្ហានិងសឡាតស៊ូពុស ត្បិតការចូលរួមសឡាតទាំងពីរនេះទាមទារនូវការតស៊ូជម្នះនឹងខ្លួនឯង និងការអត់ធ្មត់លើការគោរពប្រតិបត្តិខ្ពស់។ ហេតុនេះ ផលបុណ្យរបស់វាក៏ធំធេងជាងសឡាតផ្សេងទៀតដែរ។
  4. សឡាតរួមគ្នា(សឡាតជើម៉ាអះ)អាចធ្វើឡើងដោយមនុស្សចាប់ពីពីរនាក់ឡើងទៅ។
  5. បញ្ជាក់ពីឧត្តមភាពនៃការសឡាតនៅជួរទីមួយ ហើយជំរុញឲ្យរួសរាន់ទៅកាន់វា។
  6. ឧត្តមភាពនៃសឡាតដែលមានមនុស្សច្រើនចូលរួម ព្រោះកាលណាមានមនុស្សចូលរួមសឡាតកាន់តែច្រើន នោះផលបុណ្យក៏កាន់តែច្រើនដូចគ្នា។
  7. អំពើល្អមានកម្រិតនៃឧត្តមភាពផ្សេងៗគ្នា ទៅតាមគុណតម្លៃដែលផ្តល់ដោយច្បាប់អ៊ីស្លាម និងលក្ខខណ្ឌដែលភ្ជាប់មកជាមួយ។
View Translations
Language: English Urdu Spanish More ... (51)
More ...