Hadith List

“តើអ្នកមានឮការអាហ្សាន(ប្រកាសហៅ)សឡាតដែរឬទេ”? គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ “បើដូច្នេះ ចូរអ្នកឆ្លើយតបចំពោះការប្រកាសហៅ”។
عربي English Urdu
“សឡាតរបស់បុរសជាលក្ខណៈរួមគ្នា(ជើម៉ាអះ)ទទួលបានផលបុណ្យលើសពីសឡាតរបស់ជននោះនៅឯផ្ទះនិងនៅផ្សារច្រើនជាងម្ភៃកម្រិត
عربي English Urdu
“បុគ្គលណាទទួលទានខ្ទឹមស ឬខ្ទឹមបារាំង ចូរឲ្យគេទៅឆ្ងាយពីពួកយើង ឬលោកមានប្រសាសន៍ថា៖ ចូរឲ្យគេទៅឆ្ងាយពីម៉ាស្ជិតរបស់ពួកយើង ហើយត្រូវស្នាក់នៅក្នុងផ្ទះរបស់ខ្លួន”។
عربي English Urdu
“បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច អល់ឡោះជាម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌នៅរៀងរាល់ពេលដែលគេចេញទៅនៅពេលព្រឹក ឬនៅពេលល្ងាច”។
عربي English Urdu
“សឡាតរួមគ្នា(ជើម៉ាអះ) គឺល្អប្រសើរជាងការដែលម្នាក់ៗនៃពួកអ្នកសឡាតម្នាក់ឯងចំនួនម្ភៃប្រាំកម្រិត។ ហើយម៉ាឡាអ៊ីកាត់ពេលយប់ និងម៉ាឡាអ៊ីកាត់ពេលថ្ងៃជួបជុំគ្នានៅពេលសឡាតស៊ូពុស”។
عربي English Urdu
“ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។
عربي English Urdu
“ជាការពិតណាស់ សឡាតទាំងពីរនេះ(សឡាតស៊ូពុសនិងអ៊ីស្ហា) គឺជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរបំផុតចំពោះពួកពុតត្បុត(មូណាហ្វិក)។ ប្រសិនបើពួកអ្នកបានដឹងពីផលបុណ្យដែលមាននៅក្នុងសឡាតទាំងពីរនេះ ពួកអ្នកប្រាកដជានឹងមកចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ
عربي English Urdu