عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«خَيْرُ صُفُوفِ الرِّجَالِ أَوَّلُهَا، وَشَرُّهَا آخِرُهَا، وَخَيْرُ صُفُوفِ النِّسَاءِ آخِرُهَا، وَشَرُّهَا أَوَّلُهَا».

[صحيح] - [رواه مسلم] - [صحيح مسلم: 440]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។

[صحيح] - [رواه مسلم] - [صحيح مسلم - 440]

Explanation

ណាពី ﷺ លោកបានប្រាប់ថា សម្រាប់បុរស ជួរសឡាតដែលល្អជាងគេបំផុត ទទួលបានផលបុណ្យច្រើនជាងគេបំផុត និងប្រសើរជាងគេបំផុត គឺជួរទីមួយ ដោយសារតែវានៅកៀកនឹងអ៊ីម៉ាំ អាចស្តាប់ការសូត្ររបស់អ៊ីម៉ាំបានល្អ និងនៅឆ្ងាយពីស្ត្រី។ ហើយជួរដែលអាក្រក់ជាងគេ ទទួលបានផលបុណ្យ និងឧត្តមភាពតិចជាងគេ និងឆ្ងាយពីអ្វីច្បាប់អ៊ីស្លាមទាមទារ គឺជួរចុងក្រោយ។ ចំណែកឯស្ត្រីវិញ ជួរសឡាតដែលល្អជាងគេ គឺជួរចុងក្រោយ ព្រោះវាបិទបាំងពួកនាងបានល្អជាង នៅឆ្ងាយពីការលាយឡំជាមួយបុរសជាង ហើយបុរសមើលមិនសូវឃើញ និងមិនបង្កភាពវឹកវរដល់បុរសផងដែរ។ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ ដោយសារវានៅកៀកនឹងបុរស ហើយងាយប្រឈមនឹងភាពវឹកវរ(ហ្វិតណះ)

Benefits from the Hadith

  1. ជំរុញបុរសឱ្យរួសរាន់ទៅកាន់ការគោរពប្រតិបត្តិ និងរួសរាន់ទៅសឡាតនៅជួរទីមួយ។
  2. អនុញ្ញាតឲ្យស្ត្រីអាចសឡាតនៅម៉ាស្ជិតជាមួយបុរសក្នុងជួរដាច់ដោយឡែក ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នឹងការបិទបាំងរាងកាយ និងឥរិយាបថរមទម្យ។
  3. ប្រសិនបើស្ត្រីសឡាតជុំគ្នានៅក្នុងម៉ាស្ជិត ពួកនាងត្រូវរៀបជួរសឡាតដូចជួរបុរសដែរ ដោយមិនត្រូវឈរឃ្លាតៗគ្នាឡើយ។ ផ្ទុយទៅវិញ ត្រូវឈរកៀកៗគ្នាក្នុងជួរ និងបំពេញចន្លោះប្រហោងដូចជួរបុរសដែរ។
  4. បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ច្បាប់បញ្ញត្តិឥស្លាមដោយជំរុញឱ្យស្ត្រីនៅឆ្ងាយពីបុរស សូម្បីតែនៅកន្លែងគោរពសក្ការៈ។
  5. មនុស្សមានលក្ខណៈល្អប្រសើរខុសៗគ្នាអាស្រ័យលើទង្វើរបស់ពួកគេ។
  6. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ចំពោះជួរសឡាតរបស់បុរស ជាទូទៅ ជួរដែលល្អជាងគេ គឺជួរទីមួយជានិច្ច ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយជានិច្ច។ ចំណែកឯជួរសឡាតរបស់ស្ត្រីវិញ ហាទីស្ហនេះ គឺសំដៅលើជួរសឡាតរបស់ស្ត្រីដែលសឡាតជាមួយបុរស។ តែប្រសិនបើស្ត្រីសឡាតដាច់ដោយឡែកពីបុរស ស្ត្រីក៏ដូចជាបុរសដែរ គឺជួរដែលល្អជាងគេ នោះគឺជួរទីមួយ ហើយជួរដែលអាក្រក់ គឺជួរចុងក្រោយ។
  7. អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ជួរទីមួយដែលត្រូវបានគេកោតសរសើរ ដូចដែលមានហាទីស្ហជាច្រើនបញ្ជាក់ពីឧត្តមភាពរបស់វា និងជំរុញចំពោះវានោះ គឺជួរដែលបន្ទាប់ពីអ៊ីម៉ាំ មិនថាអ្នកដែលឈេក្នុងនោះមកដល់មុនឬក្រោយ ហើយមិនថាមានរបាំងខណ្ឌចែក ឬអត់នោះឡើយ។
View Translations
Language: English Urdu Spanish More ... (50)
More ...