عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ غَدَا إِلَى الْمَسْجِدِ أَوْ رَاحَ أَعَدَّ اللهُ لَهُ فِي الْجَنَّةِ نُزُلًا، كُلَّمَا غَدَا أَوْ رَاحَ».

[صحيح] - [متفق عليه] - [صحيح مسلم: 669]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច អល់ឡោះជាម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌នៅរៀងរាល់ពេលដែលគេចេញទៅនៅពេលព្រឹក ឬនៅពេលល្ងាច”។

[صحيح] - [متفق عليه] - [صحيح مسلم - 669]

Explanation

ណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយដល់អ្នកដែលទៅម៉ាស្ជិតដើម្បីធ្វើការគោរពសក្ការៈ ឬស្វែងរកចំណេះដឹង ឬគោលបំណងល្អផ្សេងទៀត មិនថាពេលព្រឹក ឬពេលល្ងាចថា អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំកន្លែងទទួលស្វាគមន៍មួយសម្រាប់រូបគេនៅក្នុងឋានសួគ៌ រាល់ពេលដែលគេមកម៉ាស្ជិត មិនថាពេលថ្ងៃ ឬពេលយប់។

Benefits from the Hadith

  1. ឧត្តមភាពនៃការទៅម៉ាស្ជិត និងជំរុញឲ្យរក្សាការសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ)នៅម៉ាស្ជិត។ អ្នកដែលមិនទៅម៉ាស្ជិត គឺខកខានពីការទទួលបាននូវប្រការល្អ ឧត្តមភាព ផលបុណ្យ និងការទទួលស្វាគមន៍ដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់អ្នកដែលទៅកាន់គេហដ្ឋានទាំងឡាយរបស់ទ្រង់(ម៉ាស្ជិត)។
  2. ប្រសិនបើមនុស្សផ្តល់កិត្តិយសដល់អ្នកដែលមកលេងផ្ទះរបស់ខ្លួន និងផ្តល់ចំណីអាហារដល់ពួកគេ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកផ្តល់កិត្តិយសដល់ពួកគេជាងខ្ញុំបម្រើរបស់ទ្រង់ទៅទៀត។ ដូចនេះ ជនណាដែលមានបំណងទៅកាន់គេហដ្ឋានរបស់ទ្រង់ ទ្រង់នឹងផ្តល់កិត្តិយសដល់ជននោះ ហើយអល់ឡោះទ្រង់រៀបចំកន្លែងដ៏ធំធេង ឧត្តុង្គឧត្តមមួយសម្រាប់គេ។
  3. ភាពរីករាយនៃការធ្វើដំណើរទៅម៉ាស្ជិត ព្រោះរូបគេត្រូវបានគេរៀបចំកន្លែងមួយនៅពេលព្រឹក ឬពេលល្ងាចតាមចំនួនដែលគេបានទៅម៉ាស្ជិត។
View Translations
Language: English Urdu Spanish More ... (49)
More ...