Principles of Islamic Jurisprudence

11បញ្ជីហាទីស្ហ 7ប្រភេទរង

បញ្ជីហាទីស្ហ 11

“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ”។
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ”។
“ចូរពួកអ្នកកុំសួរដេញដោលខ្ញុំចំពោះអ្វីដែលខ្ញុំមិនបានបញ្ជាក់ប្រាប់ដល់ពួកអ្នក។ តាមពិត អ្នកជំនាន់មុនពួកអ្នកបានវិនាសអន្តរាយ ដោយសារតែការសួរដេញដោលរបស់ពួកគេ(ចំពោះអ្វីដែលគ្មានប្រយោជន៍) ហើយនិងការដែលពួកគេធ្វើខុសនឹងបទបញ្ជាណាពីទាំងឡាយរបស់ពួកគេ។
“ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
“ចូរអ្នកបោះបង់ចោលអ្វីដែលធ្វើឲ្យអ្នកមន្ទិលសង្ស័យ រួចងាកទៅរកអ្វីដែលមិនធ្វើឲ្យអ្នកមន្ទិលសង្ស័យ ព្រោះភាពទៀងត្រង់ គឺជាការស្ងប់ចិត្ត។ ចំណែកការភូតកុហក គឺជាការមន្ទិលសង្ស័យ”។
“ជាការពិតណាស់ អល់ឡោះជាម្ចាស់ពេញចិត្តឲ្យគេអនុវត្តប្រការដែលទ្រង់អនុគ្រោះឲ្យ ដូចដែលទ្រង់ពេញចិត្តចង់ឲ្យគេអនុវត្តប្រការដែលទ្រង់ដាក់ជាកាតព្វកិច្ចដូច្នោះដែរ”។
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានអារម្មណ៍ថាអ្វីមួយនៅក្នុងពោះរបស់ខ្លួន ហើយរូបគេសង្ស័យថា តើមានអ្វីមួយចេញមកអំពីវា ឬអត់នោះ ចូរកុំឲ្យគេចេញពីម៉ាស្ជិត លុះត្រាតែគេឮសំឡេង ឬធុំក្លិន”។
គេបានហាមឃាត់ពួកយើងមិនឲ្យដង្ហែរសព តែគេមិនបានហាមឃាត់តឹងរឹងមកលើពួកយើងឡើយ។
ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរ ប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះ”
“ពិតប្រាកដណាស់ អ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នក និងដឹងពីអល់ឡោះជាងគេក្នុងចំណោមពួកអ្នក គឺខ្ញុំ”។