1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរ ប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះ”

عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه قَالَ:
جَاءَ رَجُلٌ إِلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: يَا رَسُولَ اللهِ، أَرَأَيْتَ إِنْ جَاءَ رَجُلٌ يُرِيدُ أَخْذَ مَالِي؟ قَالَ: «فَلَا تُعْطِهِ مَالَكَ» قَالَ: أَرَأَيْتَ إِنْ قَاتَلَنِي؟ قَالَ: «قَاتِلْهُ» قَالَ: أَرَأَيْتَ إِنْ قَتَلَنِي؟ قَالَ: «فَأَنْتَ شَهِيدٌ»، قَالَ: أَرَأَيْتَ إِنْ قَتَلْتُهُ؟ قَالَ: «هُوَ فِي النَّارِ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
មានបុរសម្នាក់បានមកជួបរ៉ស៊ូលុលឡោះ ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរ ប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ “ចូរអ្នកកុំឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើគេវាយខ្ញុំ។ លោកបានឆ្លើយថា៖ “អ្នកត្រូវតស៊ូប្រយុទ្ធនឹងគេវិញ”។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើគេសម្លាប់ខ្ញុំ? លោកបានឆ្លើយថា៖ “អ្នកគឺជាអ្នកពលី(ស្ហាហ៊ីទ)”។ បុរសនោះក៏សួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើខ្ញុំសម្លាប់ជននោះ? លោកបានឆ្លើយថា៖ “គឺជននោះស្ថិតក្នុងឋាននរក”។

صحيح رواه مسلم صحيح مسلم - 140

ពន្យល់

មានបុរសម្នាក់បានទៅជួបនឹងណាពី ﷺ ហើយសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់យ៉ាងណាដែរប្រសិនបើមានបុរសម្នាក់មានបំណងយកទ្រព្យសម្បត្ដិរបស់ខ្ញុំ? លោកបានឆ្លើយថា៖ គឺអ្នកមិនចាំបាច់ប្រគល់ខ្លួនទៅជននោះ និងឲ្យទ្រព្យសម្បត្ដិរបស់អ្នកទៅជននោះឡើយ។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរ ប្រសិនបើគេប្រយុទ្ធនឹងខ្ញុំ។ លោកបានឆ្លើយថា៖ គឺគេអនុញ្ញាតឲ្យអ្នកប្រយុទ្ធនឹងជននោះវិញ។ បុរសនោះសួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើគេបានសម្លាប់ខ្ញុំ? លោកបានឆ្លើយថា៖ អ្នកគឺជាអ្នកពលី(ស្ហាហ៊ីទ)។ បុរសនោះក៏សួរទៀតថា៖ តើលោកយល់យ៉ាងណាដែរប្រសិនបើខ្ញុំបានសម្លាប់ជននោះវិញ? លោកបានឆ្លើយថា៖ គឺជននោះសក្តិសមនឹងទទួលទណ្ឌកម្មក្នុងឋាននរកនៅថ្ងៃបរលោក។

មេរៀនដែលទាញបានពីហាទីស្ហ

  1. អាន់ណាវ៉ាវី បាននិយាយថា៖ ការការពារកម្មសិទ្ធិ គឺជាកាតព្វកិច្ចដោយគ្មានការខ្វែងគំនិតឡើយ។ ហើយការការពារជីវិតដោយការសម្លាប់ គឺជារឿងដែលមានការខ្វែងគំនិតគ្នានៅក្នុងនិកាយ(ម៉ាស្ហាប់)របស់យើង និងក្នុងនិកាយផ្សេងទៀត។ ចំណែកការការពារទ្រព្យសម្បត្តិ គឺត្រូវបានអនុញ្ញាត ប៉ុន្តែមិនមែនជាកាតព្វកិច្ចឡើយ។
  2. ហាទីស្ហនេះជាភស្តុតាងបង្ហាញថា ចំណេះដឹងត្រូវមានមុននឹងអនុវត្ត ព្រោះថាសហាហ្ពាត់ម្នាក់នេះបានសួររ៉ស៊ូលុលឡោះ ﷺ ពីអ្វីដែលចាំបាច់លើរូបគេមុននឹងគេធ្វើវា។
  3. គប្បីធ្វើតាមជំហានៗដើម្បីការពារខ្លួន ដោយការនិយាយបញ្ចុះបញ្ចូល ឬអំពាវនាវរកជំនួយ មុននឹងឈានដល់ការសម្លាប់ជនល្មើស។ ប្រសិនបើឈានដល់ការសម្លាប់ជនល្មើស ចូរឲ្យបំណងរបស់គេ គឺដើម្បីការពារខ្លួន ពុំមែនជាការសម្លាប់ជនល្មើសនោះឡើយ។
  4. អាយុជីវិត ទ្រព្យ និងកិត្តិយសរបស់ជនមូស្លីម គឺត្រូវបានហាមឃាត់។
  5. អាន់ណាវ៉ាវី បាននិយាយថា៖ ត្រូវដឹងថា ជនពលី(ស្ហាហ៊ីទ)មានបីប្រភេទ៖ ទីមួយ. អ្នកដែលត្រូវបានគេសម្លាប់ក្នុងសង្គ្រាមជាមួយនឹងពួកគ្មានជំនឿដោយមូលហេតុណាមួយ។ អ្នកពលីប្រភេទនេះ គឺគេអនុវត្តច្បាប់អ្នកពលី ទាំងចំពោះផលបុណ្យថ្ងៃបរលោក និងក្បួនច្បាប់ក្នុងលោកិយ ពោលគឺមិនត្រូវងូតទឹក និងមិនត្រូវសឡាតលើសពរបស់ជននោះឡើយ។ ទីពីរ. ទទួលផលបុណ្យក្នុងនាមជាអ្នកពលី តែគេមិនអនុវត្តច្បាប់អ្នកពលីក្នុងលោកិយឡើយ នោះគឺ អ្នកដែលស្លាប់ដោយជំងឺក្នុងពោះ អ្នកដែលស្លាប់ដោយសារជំងឺរាតត្បាត អ្នកស្លាប់ដោយសារអ្វីដួលសង្កត់លើ និងអ្នកដែលត្រូវគេសម្លាប់ដោយសារតែការពារទ្រព្យរបស់ខ្លួន ក៏ដូចជាអ្នកផ្សេងទៀតក្រៅពីពួកគេដូចដែលមានបញ្ជាក់នៅក្នុងហាទីស្ហត្រឹមត្រូវជាច្រើនដែលគេឲ្យឈ្មោះអ្នកទាំងនោះថា ជាអ្នកពលី(ស្ហាហ៊ីទ)។ អ្នកពលីប្រភេទនេះ គឺគេត្រូវងូតទឹក និងសឡាតលើសពនោះដូចធម្មតា ហើយសម្រាប់រូបគេនឹងទទួលបានផលបុណ្យអ្នកពលីនៅថ្ងៃបរលោក ក៏ប៉ុន្តែមិនដូចផលបុណ្យអ្នកដែលស្ថិតនៅក្នុងប្រភេទទីមួយនោះឡើយ។ ទីបី. អ្នកដែលលោភលន់នឹងទ្រព្យជ័យភណ្ឌ ក៏ដូចជាអ្នកផ្សេងទៀតដែលស្រដៀងគ្នា ដែលបានបន្សល់នូវភស្តុតាងដែលបង្ហាញថាគេមិនស្ថិតក្នុងនាមជាអ្នកពលីឡើយ នៅពេលគេត្រូវបានសម្លាប់ក្នុងសង្គ្រាមជាមួយនឹងពួកគ្មានជំនឿ។ អ្នកពលីប្រភេទនេះ គឺគេអនុវត្តច្បាប់អ្នកពលីនៅក្នុងលោកិយដោយគេមិនត្រូវងូតទឹក និងមិនត្រូវសឡាតលើសពជននោះឡើយ ហើយរូបគេក៏មិនទទួលបានផលបុណ្យជាអ្នកពលីពេញលេញនៅថ្ងៃបរលោកឡើយ។

បង្ហាញការបកប្រែ

36 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية