“ភាពខុសគ្នារវាងពួកយើង និងពួកគេ(អ្នកគ្មានជំនឿ) គឺការសឡាត។ ហេតុនេះ ជនណាបោះបង់សឡាត គេពិតជាក្លាយជាអ្នកគ្មានជំនឿ(កាហ្វៀរ)”។
គេបានរំលឹកពីបុរសម្នាក់នៅចំពោះមុខណាពី ﷺ ថា បុរសនោះគេងនៅពេលយប់ រហូតដល់ភ្លឺ។ លោកបានមានប្រសាសន៍ថា៖ “បុរសនោះត្រូវស្ហៃតននោមដាក់ត្រចៀកទាំងពីររបស់គាត់ (ឬនោមដាក់ត្រចៀកម្ខាងរបស់គាត់)”។
“ចូរបង្គាប់កូនៗរបស់ពួកអ្នកឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុប្រាំពីរឆ្នាំ និងវាយអប់រំពួកគេឲ្យសឡាត(បើពួកគេមិនសឡាត)នៅពេលពួកគេមានអាយុដប់ឆ្នាំ ហើយចូរបំបែកកន្លែងគេងរវាងពួកគេផង”។
“ជនណាដែលប្រតិបត្តិសឡាតដូចការសឡាតរបស់ពួកយើង តម្រង់ទៅកាន់គិបឡាត់របស់ពួកយើង និងទទួលទានសត្វសំឡេះរបស់ពួកយើង ជននោះគឺជាជនមូស្លីមដែលទទួលបាននូវការធានាសុវត្ថិភាពពីអល់ឡោះ និងការធានាសុវត្ថិភាពពីអ្នកនាំសាររបស់ទ្រង់។ ហេតុនេះ ចូរពួកអ្នកកុំក្បត់អល់ឡោះចំពោះអ្នកដែលទទួលបានការធានាសុវត្ថិភាពអំពីទ្រង់។