Hadith List

ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ
عربي English Urdu
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
عربي English Urdu
អំពីណាពី ﷺ ពិតណាស់ លោកបានមានប្រសាសន៍អំពីពួកអាន់សរថា៖ “គ្មានអ្នកណាស្រឡាញ់ពួកគេឡើយ លើកលែងតែអ្នកដែលមានជំនឿ ហើយក៏គ្មានអ្នកណាស្អប់ពួកគេដែរ លើកលែងតែជនពុតត្បុត។ ជនណាហើយស្រឡាញ់ពួកគេ នោះអល់ឡោះនឹងស្រឡាញ់ជននោះ។ ហើយជនណាដែលស្អប់ពួកគេ អល់ឡោះក៏នឹងស្អប់ជននោះដែរ”។
عربي English Urdu
“ខ្ញុំនឹងប្រគល់ទង់ជ័យនេះឲ្យទៅបុរសម្នាក់ដែលស្រលាញ់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនឹងផ្តល់ជ័យជម្នះតាមរយៈស្នាដៃរបស់គេ
عربي English Urdu
“ចូរពួកអ្នកកុំជេរប្រមាថសហាហ្ពាត់របស់ខ្ញុំ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់នៃពួកអ្នកបរិច្ចាគមាសស្មើនឹងភ្នំអ៊ូហ៊ុទក៏ដោយ ក៏មិនអាចស្មើនឹងមួយមុទរបស់នរណាម្នាក់នៃពួកគេនោះឡើយ ហើយក៏មិនអាចស្មើនឹងពាក់កណ្តាលមុទនោះដែរ”។
عربي English Urdu
“មិនចូលឋាននរកឡើយ បុរសដែលបានចូលរួមក្នុងសង្គ្រាមហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ”។
عربي English Urdu
រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ អាពូហ្ពាកើរ និងអ៊ូមើរ ថា៖ “អ្នកទាំងពីរនេះ គឺជាចៅហ្វាយនៃមនុស្សវ៍័យចំណាស់នៅក្នុងឋានសួគ៌ ចាប់តាំងពីអ្នកជំនាន់មុន រហូតដល់អ្នកជំនាន់ក្រោយ លើកលែងតែបណ្ដាណាពី និងបណ្តារ៉សូលទាំងឡាយប៉ុណ្ណោះ”។
عربي English Urdu
ចូរអ្នកទៅរកគាត់ ហើយនិយាយទៅកាន់គាត់ថា៖ ជាការពិតណាស់ អ្នកមិនមែនស្ថិតក្នុងចំណោមអ្នកឋាននរកឡើយ។ ផ្ទុយទៅវិញ គឺស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
عربي English Urdu
ពិតណាស់ខ្ញុំដឹងថា អ្នកគ្រាន់តែជាដុំថ្មដែលមិនអាចបង្កនូវគ្រោះថ្នាក់ ឬផ្តល់ជាប្រយោជន៍អ្វីបានឡើយ។ ប្រសិនបើខ្ញុំពិតជាមិនបានឃើញណាពី ﷺ ថើបអ្នកទេនោះ ខ្ញុំក៏នឹងមិនថើបអ្នកនោះដែរ។
عربي English Urdu
“អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺ(មនុស្សក្នុង)សតវត្សរបស់ខ្ញុំ។ បន្ទាប់មក គឺអ្នកដែលមកបន្ទាប់ពីពួកគេ។ បន្ទាប់មកទៀត គឺអ្នកដែលមកបន្ទាប់ពីពួកគេ”។
عربي English Indonesian