“នៅពេលដែលអ្នកអាហ្សានសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ពេលនោះ ម្នាក់ៗនៃពួកអ្នកត្រូវសូត្រថា៖ الله أَكْبَرُ الله أَكْبَرُ ។
“ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។
“បុគ្គលណាសូត្រនៅពេលឮគេអាហ្សានថា៖ اللَّهُمَّ رَبَّ هَذِهِ الدَّعْوَةِ التَّامَّةِ، وَالصَّلاَةِ القَائِمَةِ، آتِ مُحَمَّدًا الوَسِيلَةَ وَالفَضِيلَةَ، وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ (ឱអល់ឡោះដែលជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេប្រតិបត្ដិ! សូមទ្រង់មេត្តាផ្ដល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់តែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផង) នោះរូបគេនឹងទទួលបានការអន្ដរាគមន៍(ស្ហាហ្វាអាត់)របស់ខ្ញុំនៅថ្ងៃបរលោក”។
“នៅពេលពួកអ្នកឮអ្នកអាហ្សាន(បានអាហ្សាន) ចូរពួកអ្នកសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រ។ បន្ទាប់មក ចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំ
អំពីស៊ុណ្ណះ នៅពេលដែលអ្នកអាហ្សានបានសូត្រក្នុងពេលអាហ្សានស៊ូពុសថា៖ “حَيَّ عَلَى الْفَلَاحِ” រួច គឺត្រូវសូត្រថា៖ “الصَّلَاةُ خَيْرٌ مِنَ النَّوْمِ”។
“រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត។ រាល់ចន្លោះរវាងការអាហ្សានទាំងពីរ គឺមានសឡាត”។ បន្ទាប់មក លោកបានមានប្រសាសន៍នៅលើកទីបីថា៖ “សម្រាប់អ្នកដែលចង់”។