Hadith List

“ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។
عربي English Urdu
“បុគ្គលណាងូតទឹកនៅថ្ងៃជុមអាត់នូវការងូតទឹកសម្អាតពីជូនុប បន្ទាប់មក គេចេញទៅសឡាត គឹគេប្រៀបដូចជាបានបរិច្ចាគទានសត្វអូដ្ឋមួយក្បាល
عربي English Urdu
“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
عربي English Urdu
“ជនណាបានយកវូហ្ទុដោយល្អត្រឹមត្រូវ បន្ទាប់មក រូបគេទៅសឡាតជុមអាត់ ហើយស្តាប់(ឃុតហ្ពះ) និងនៅស្ងៀម គេនឹងអភ័យទោសឲ្យជននោះរវាងថ្ងៃជុមនេះនិងជុមអាត់បន្ទាប់ ព្រមទាំងបន្ថែមបីថ្ងៃទៀត
عربي English Urdu
“ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។
عربي English Urdu
“ចូរឲ្យក្រុមទាំងឡាយដែលបោះបង់ចោលជុមអាត់ត្រូវតែបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ក្រោយមក ពួកគេប្រាកដជានឹងក្លាយជាអ្នកព្រងើយកន្ដើយជាមិនខាន”។
عربي English Indonesian
“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។
عربي English Indonesian