បញ្ជីហាទីស្ហ 6

“ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។
“ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) និង “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)។ ទោះជាចាប់ផ្តើមដោយពាក្យមួយណាមុន ក៏គ្មានបញ្ហាអ្វីដែរ”។
“ពីរពាក្យដែលស្រាលនៅលើអណ្ដាត ប៉ុន្ដែធ្ងន់នៅលើជញ្ជីង(នៅថ្ងៃបរលោក) ហើយជាទីស្រលាញ់បំផុតទៅចំពោះម្ចាស់ដ៏មហាសប្បុរសគឺ
“ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។
“គ្មានក្រុមមនុស្សណាមួយដែលអង្គុយនៅកន្លែងជួបជុំមួយដោយមិនរំឭកទៅចំពោះអល់ឡោះនៅទីនោះ និងមិនសឡាវ៉ាតលើណាពីរបស់ពួកគេ លើកលែងតែវានឹងក្លាយជាភាពសោកសៅសម្រាប់ពួកគេ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេ។ ហើយប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងអភ័យទោសឱ្យពួកគេ”។
“ជនណាពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا” (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ) រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។