“ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃទ្រង់! វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។
“បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់
“ការប្រៀបធៀបអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែអ៊ុតរ៉ុច្ចះដែលមានក្លិនប្រហើរ និងរសជាតិឆ្ងាញ់ ហើយការប្រៀបធៀបអ្នកមានជំនឿដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែល្មើដែលគ្មានក្លិន តែមានរសជាតិផ្អែម
“អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។
“(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។