Hadith List

ពួកយើងបានធ្វើសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការស្តាប់បង្គាប់និងគោរពតាម(មេដឹកនាំ)ទាំងក្នុងស្ថានភាពលំបាក និងងាយស្រួល ទាំងអ្វីដែលយើងពេញចិត្ត និងអ្វីដែលយើងមិនពេញចិត្ត ហើយស៊ូទ្រាំអត់ធ្មត់ប្រសិនបើមានការផ្តាច់ការមកលើយើង
عربي English Urdu
“នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)
عربي English Urdu
“អ្នកណាដែលមករកអ្នក ខណៈពេលដែលអ្នកបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ ហើយគេចង់បំបែកកិច្ចព្រមព្រៀងរបស់អ្នក ឬក៏បំបែកបំបាក់ក្រុមរបស់ពួកអ្នក ចូរពួកអ្នកសម្លាប់គេចុះ”។
عربي English Urdu
“ពិតប្រាកដណាស់ នឹងមានភាពវឹកវរជាច្រើនកើតមានឡើង។ ចូរដឹងថា បន្ទាប់មក នឹងមានភាពវឹកវរមួយដែលអ្នកដែលអង្គុយស្ងៀមនៅក្នុងនោះ គឺប្រសើរជាងអ្នកដែលដើរនៅក្នុងនោះ។
عربي English Indonesian