Hadith List

“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
عربي English Urdu
“ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។
عربي English Urdu
“ការប្រៀបធៀបអ្នកដែលរក្សានូវព្រំដែនច្បាប់របស់អល់ឡោះ និងអ្នកដែលល្មើសនឹងព្រំដែនទាំងនោះ គឺដូចជាក្រុមមួយដែលចាប់ឆ្នោតដើម្បីជិះលើសំពៅមួយ។ អ្នកខ្លះបានទទួលកន្លែងនៅជាន់លើ និងអ្នកខ្លះទៀតនៅជាន់ក្រោម
عربي English Urdu
“ពិតប្រាកដណាស់ នៅពេលដែលមនុស្សបានឃើញអ្នកប្រព្រឹត្តអយុត្តិធម៌ តែមិនបានទាញដៃគេចេញពីទង្វើនោះទេនោះ បញ្ជាក់ថា អល់ឡោះជិតដាក់ទណ្ឌកម្មលើពួកគេទាំងអស់គ្នាហើយ”។
عربي English Urdu
“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ
عربي English Indonesian
“ចូរកុំឲ្យការខ្លាចមនុស្សលោករារាំងអ្នកណាម្នាក់នៃពួកអ្នកមិនឲ្យនិយាយការពិតនៅពេលដែលរូបគេបានឃើញ ឬបានដឹង”។
عربي English Indonesian