1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Da‘wah and Hisbah

ហាទីស្ហ “ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។

عَنْ أَبِي سَعِيدٍ الخُدْرِيِّ رضي الله عنه أَنَّ النَّبِيَّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ مِنْ أَعْظَمِ الجِهَادِ كَلِمَةَ عَدْلٍ عِنْدَ سُلْطَانٍ جَائِرٍ».

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ក្នុងចំណោមការតស៊ូ(ជីហាទ)ដែលធំធេងបំផុត គឺការនិយាយពាក្យពិតនៅចំពោះមុខមេដឹកនាំដែលប្រព្រឹត្តអយុត្តិធម៌”។

حسن لغيره رواه أبو داود والترمذي وابن ماجه وأحمد سنن الترمذي - 2174

ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ក្នុងចំណោមប្រភេទនៃការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដែលមានលក្ខណៈធំធេងបំផុត និងមានប្រយោជន៍បំផុត គឺការនិយាយពាក្យយុត្តិធម៌ និងពាក្យពិតនៅចំពោះមុខអ្នកដឹកនាំ ឬអ្នកកាន់អំណាចដែលប្រព្រឹត្តអយុត្តិធម៌ ព្រោះវាជាការអនុវត្តន៍នូវគោលការណ៍នៅក្នុងច្បាប់អ៊ីស្លាមចំពោះការប្រើគ្នាឱ្យធ្វើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ទោះជាតាមរយៈពាក្យសម្តី សំណេរ សកម្មភាព ឬមធ្យោបាយផ្សេងទៀត ដែលនាំមកនូវប្រយោជន៍ និងលុបបំបាត់ភាពអន្តរាយ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ការប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់ពីអំពើអាក្រក់ គឺជាផ្នែកមួយនៃការតស៊ូ(ជីហាទ)។
  2. ការផ្តល់ដំបូន្មានដល់អ្នកដឹកនាំ គឺជាការតស៊ូក្នុងមាគ៌ារបស់អល់ឡោះដែលមានលក្ខណៈធំធេងបំផុត ប៉ុន្តែត្រូវធ្វើឡើងដោយចំណេះដឹង គតិបណ្ឌិត និងភាពប្រាកដប្រជា។
  3. អ៊ីម៉ាំ អាល់ខត់តពី បាននិយាយថា៖ តាមពិត ការធ្វើដូចនោះត្រូវបានចាត់ទុកជាការតស៊ូ(ជីហាទ)ដែលល្អបំផុត ព្រោះថាអ្នកដែលតស៊ូប្រឆាំងនឹងសត្រូវ ស្ថិតនៅចន្លោះក្តីសង្ឃឹមនិងការភ័យខ្លាចដោយមិនដឹងថា ខ្លួននឹងត្រូវឈ្នះ ឬចាញ់នោះឡើយ។ ចំណែកឯអ្នកដែលឈរចំពោះមុខអ្នកដឹកនាំ គឺស្ថិតក្រោមអំណាចរបស់អ្នកដឹកនាំនោះ។ នៅពេលរូបគេនិយាយពាក្យពិត និងបង្គាប់អ្នកដឹកនាំឱ្យធ្វើល្អ នោះរូបគេប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យដល់អាយុជីវិត។ ដូច្នេះ ធ្វើឲ្យវាក្លាយជាការតស៊ូដែលល្អបំផុត ដោយសារតែការភ័យខ្លាចគឺមានកម្រិតខ្ពស់។ ហើយមានអ្នកខ្លះយល់ថា តាមពិត វាជាការតស៊ូ(ជីហាទ)ដែលល្អបំផុត ព្រោះប្រសិនបើអ្នកដឹកនាំទទួលយកពាក្យសម្តីរបស់គេ វាអាចផ្តល់ប្រយោជន៍ដល់មនុស្សជាច្រើន ហើយប្រការល្អក៏កើតឡើង។

បង្ហាញការបកប្រែ

52 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية