“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។
“នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ ពិតណាស់ វាជាការបរិច្ចាគទានមួយសម្រាប់រូបគេ”។
“មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសាររបស់អ្នក មួយទីណើរដែលទទួលបានផលបុណ្យធំធេងជាងគេ គឺមួយទីណើរដែលអ្នកបានចំណាយវាលើក្រុមគ្រួសាររបស់អ្នក”។