Hadith List

1. “ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។
عربي English Urdu
2. “តើខ្ញុំមិនបានប្រាប់ពួកអ្នកអំពីបាបកម្មដែលធំបំផុតឬទេ - 10 ملاحظة
عربي English Urdu
3. “នៅពេលដែលបុរសម្នាក់ស្រលាញ់បងប្អូនរបស់ខ្លួន ចូរឲ្យគាត់ប្រាប់អ្នកដែលគាត់ស្រលាញ់នោះថា គាត់ពិតជាស្រលាញ់រូបគេ”។
عربي English Urdu
4. “បាបកម្មដែលធំជាងគេបំផុតគឺ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ អកតញ្ញូចំពោះឪពុកម្តាយ ការសម្លាប់ជីវិត(អ្នកដទៃ) និងការស្បថបំពាន”។
عربي English Urdu
5. ពួកយើងបានធ្វើសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការស្តាប់បង្គាប់និងគោរពតាម(មេដឹកនាំ)ទាំងក្នុងស្ថានភាពលំបាក និងងាយស្រួល ទាំងអ្វីដែលយើងពេញចិត្ត និងអ្វីដែលយើងមិនពេញចិត្ត ហើយស៊ូទ្រាំអត់ធ្មត់ប្រសិនបើមានការផ្តាច់ការមកលើយើង - 4 ملاحظة
عربي English Urdu
6. “គ្មានទេការសឡាតនៅពេលគេលើកអាហារមកដល់ ហើយក៏ដូចគ្នាដែរនៅពេលរូបគេខំទប់ទុក្ខសត្វទាំងពីរ”។ - 8 ملاحظة
عربي English Urdu
7. “ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។ - 2 ملاحظة
عربي English Urdu
8. “អ្នកដែលមើលថែស្ត្រីមេម៉ាយ និងជនក្រីក្រ គឺដូចជាអ្នកតស៊ូក្នុងផ្លូវអល់ឡោះ ឬដូចជាអ្នកដែលឈរសឡាតពេលយប់និងបួសពេលថ្ងៃ”។ - 2 ملاحظة
عربي English Urdu
9. “ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។
عربي English Urdu
10. “សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃរបស់ទ្រង់ថា គ្មាននរណាម្នាក់នៃប្រជាជាតិនេះ មិនថាយូដាក្តី មិនថាគ្រឹស្ទានក្តីដែលបានឮអំពីខ្ញុំ ហើយរូបគេស្លាប់ទៅដោយមិនមានជំនឿលើអ្វីដែលខ្ញុំត្រូវបានគេបញ្ជូនមកជាមួយទេនោះ លើកលែងតែរូបគេនឹងស្ថិតក្នុងចំណោមពួកឋាននរក”។ - 4 ملاحظة
عربي English Urdu
11. “ចូរពួកអ្នកកាត់តម្រឹមពុកមាត់ ហើយចូរពួកអ្នកទុកពុកចង្កា”។
عربي English Urdu
12. ជនណាហើយដែលយកវូហ្ទុដូចកវូហ្ទុរបស់ខ្ញុំនេះ បន្ទាប់មក គេសឡាតពីររ៉ក្អាត់ ដោយមិនគិតអំពីវត្ថុលោកិយនៅក្នុងចិត្តរបស់គេនៅក្នុងរ៉ក្អាត់ទាំងពីរនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក - 2 ملاحظة
عربي English Urdu
13. អល់ឡោះជាម្ចាស់ទ្រង់ដាក់បណ្តាសាចំពោះពួកយូដា និងពួកគ្រឹស្ទានដែលពួកគេបានយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត
عربي English Urdu
14. “ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ - 4 ملاحظة
عربي English Urdu
15. “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)
عربي English Urdu
16. យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ) - 2 ملاحظة
عربي English Urdu
17. ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ
عربي English Urdu
18. “ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
عربي English Urdu
19. “ពិតប្រាកដណាស់ អល់ឡោះទ្រង់ប្រចណ្ឌ(ខឹងសម្បា) ហើយពិតណាស់ អ្នកមានជំនឿក៏ចេះប្រចណ្ឌដែរ។ តែការប្រចណ្ឌរបស់អល់ឡោះនោះ គឺការដែលអ្នកមានជំនឿប្រព្រឹត្តនូវអ្វីដែលទ្រង់បានហាមឃាត់លើរូបគេ”។
عربي English Urdu
20. “ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
عربي English Urdu
21. “ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ - 4 ملاحظة
عربي English Urdu
22. “ក្នុងចំណោមមនុស្សដែលអាក្រក់បំផុត គឺអ្នកដែលមានជីវិតទាន់ថ្ងៃបរលោក និងអ្នកដែលយកផ្នូរទាំងឡាយធ្វើជាម៉ាស្ជិត”។ - 2 ملاحظة
عربي English Urdu
23. “ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ) - 4 ملاحظة
عربي English Urdu
24. ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ - 2 ملاحظة
عربي English Urdu
25. “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងណាពីអ៊ីសា(លោកយេស៊ូ) កូនប្រុសរបស់ ម៉ារយ៉ាំ។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។ - 2 ملاحظة
عربي English Urdu
26. មនុស្សដែលរីករាយចំពោះការជួយអន្តរាគមន៍របស់ខ្ញុំជាងគេបំផុតនៅថ្ងៃបរលោក គឺអ្នកដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តរបស់គេ ឬចេញពីខ្លួនរបស់គេ”។
عربي English Urdu
27. នោះអល់ឡោះជាម្ចាស់នឹងបញ្ចូលជននោះទៅក្នុងឋានសួគ៌ទៅតាមទង្វើដែលគេបានសាង”។ - 4 ملاحظة
عربي English Urdu
28. “ជនណាដែលជួបអល់ឡោះដោយមិនបានធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយ នឹងបានចូលឋានសួគ៌។ រីឯជនណាដែលជួបទ្រង់ដោយបានធ្វើស្ហ៊ីរិកចំពោះទ្រង់ នឹងបានចូលឋាននរក”។
عربي English Urdu
29. ជនណាដែលបានស្លាប់ ខណៈដែលរូបគេបួងសួងទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ នឹងបានចូលនរក
عربي English Urdu
30. “វិនាសអន្ដរាយហើយពួកដែលមានភាពជ្រុលនិយម
عربي English Urdu
31. “បុគ្គលណាធានាចំពោះខ្ញុំថែរក្សាអវយវៈដែលនៅចន្លោះពុកមាត់និងពុកចង្ការបស់គេ(អណ្តាត) និងអវយវៈដែលនៅចន្លោះជើងទាំងពីររបស់គេ(ប្រដាប់ភេទ) ខ្ញុំនឹងធានាឲ្យជននោះនូវឋានសួគ៌”។
عربي English Urdu
32. “នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)
عربي English Urdu
33. “អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។ - 6 ملاحظة
عربي English Urdu
34. “នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះមានជំងឺ ឬធ្វើដំណើរ គេនឹងកត់ត្រាឲ្យជននោះដូចអ្វីដែលរូបគេបានធ្វើនៅពេលរូបគេស្ថិតក្នុងស្រុកភូមិ(មិនធ្វើដំណើរ) និងមានសុខភាពល្អដែរ”។ - 2 ملاحظة
عربي English Urdu
35. “ពាក្យរំលឹកទៅចំពោះអល់ឡោះដែលល្អជាងគេបំផុត គឺការសូត្រថា៖ "لا إلهَ إِلا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ហើយការបួងសួងដែលល្អបំផុត គឺការសូត្រថា៖ “الْحَمْدُ لِلَّهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)។
عربي English Urdu
36. “ឋានសួគ៌នៅជិតបុគ្គលគ្រប់រូបនៃពួកអ្នកជាងខ្សែស្បែកជើងរបស់គេទៅទៀត។ ហើយឋាននរកក៏ដូច្នោះដែរ”។
عربي English Urdu
37. “ការប្រើស៊ីវ៉ាក(ដុសធេ្មញ) គឺសម្អាតមាត់ធ្មេញ និងធ្វើឲ្យព្រះជាម្ចាស់ពេញចិត្ដ”។ - 2 ملاحظة
عربي English Urdu
38. “សឡាតទាំងប្រាំពេល ពីជុមអាត់(ថ្ងៃសុក្រ)មួយទៅជុមអាត់មួយ និងពីខែរ៉ម៉ាហ្ទនមួយទៅខែរ៉ម៉ាហ្ទនមួយទៀត វាជម្រុះចោលនូវបាបកម្មដែលនៅចន្លោះនោះ ដរាបណាគេជៀសវាងពីបាបកម្មធំៗ”។ - 12 ملاحظة
عربي English Urdu
39. “ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ សូម្បីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។ - 10 ملاحظة
عربي English Urdu
40. “គ្មានអ្វីមួយដែលកើតឡើងចំពោះអ្នកមូស្លីម ដូចជាការនឿយហត់ ជំងឺ ការព្រួយបារម្ភ ទុក្ខព្រួយ ការឈឺចាប់ ឬទុក្ខវេទនា សូម្បីតែបន្លាមួយដែលមុតគេ លើកលែងតែអល់ឡោះជាម្ចាស់នឹងលុបលាងអំពើបាបរបស់ជននោះតាមរយៈប្រការទាំងនោះ”។ - 6 ملاحظة
عربي English Urdu
41. “ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។
عربي English Urdu
42. “សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។
عربي English Urdu
43. “សូមអល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាដល់បុរសម្នាក់ដែលមានការអធ្យាស្រ័យនៅពេលលក់ នៅពេលទិញ និងនៅពេលទារបំណុល”។
عربي English Urdu
44. “មានបុរសម្នាក់តែងឲ្យគេខ្ចីទ្រព្យសម្បត្ដិរបស់ខ្លួន។ ជានិច្ចកាលគាត់តែងនិយាយទៅកាន់អ្នកបម្រើរបស់គាត់ថា៖ នៅពេលដែលឯងទៅទារបំណុលអ្នកដែលមានការលំបាក(ជនក្រីក្រ) ចូរឯងលើកលែងឲ្យគេចុះ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងលើកលែងឲ្យយើងវិញ
عربي English Urdu
45. “មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។ - 6 ملاحظة
عربي English Urdu
46. “បុគ្គលណាពន្យារពេលសងបំណុលដល់អ្នកទីទ័លក្រ ឬលើកលែងបំណុលឲ្យគេ អល់ឡោះជាម្ចាស់នឹងឲ្យគាត់បាននៅក្រោមម្លប់អារ៉ស្ហរបស់ទ្រង់នៅថ្ងៃដែលគ្មានម្លប់ណាផេ្សងក្រៅពីម្លប់របស់ទ្រង់ឡើយ”។
عربي English Urdu
47. “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
عربي English Urdu
48. “បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
عربي English Urdu
49. “បុគ្គលណាដែលអល់ឡោះចង់ឲ្យគាត់បានល្អ ទ្រង់នឹងឲ្យគាត់ជួបប្រទះនូវទុក្ខលំបាកផេ្សងៗ(ដើម្បីសាកល្បងថា តើគាត់អត់ធ្មត់ ឬមិនអត់ធ្មត់)”។
عربي English Urdu
50. “កាលណាអ្នកឥស្លាមពីរនាក់ប្រយុទ្ធគ្នាដោយដាវរបស់ខ្លួន អ្នកដែលសម្លាប់គេ និងអ្នកដែលត្រូវគេសម្លាប់ សុទ្ធតែស្ថិតក្នុងឋាននរក
عربي English Urdu
51. “សាសនា គឺជាការអប់រំទូន្មាន
عربي English Urdu
52. “ពិតប្រាកដណាស់ ប្រការដែលគេអនុញ្ញាតឲ្យ(ប្រការហាឡាល់) គឺច្បាស់លាស់ ហើយប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) ក៏ច្បាស់លាស់ដែរ - 2 ملاحظة
عربي English Urdu
53. “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះអ្វីៗទាំងអស់ - 2 ملاحظة
عربي English Urdu
54. ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ ក្រោយមក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។
عربي English Urdu
55. “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅលើរូបរាងរបស់ពួកអ្នក និងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ។ ប៉ុន្តែទ្រង់មើលទៅលើចិត្តរបស់ពួកអ្នក និងទង្វើរបស់ពួកអ្នកប៉ុណ្ណោះ”។ - 6 ملاحظة
عربي English Urdu
56. ពិប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ គឺអាស្រ័យទៅតាមការនៀត ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)ទៅតាមអ្វីដែលខ្លួនបាននៀត - 2 ملاحظة
عربي English Urdu
57. អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយត្រូវប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់
عربي English Urdu
58. ចូរអ្នកកុំខឹងសម្បា - 2 ملاحظة
عربي English Urdu
59. “ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។ - 2 ملاحظة
عربي English Urdu
60. “ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។
عربي English Urdu
61. “ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។ - 2 ملاحظة
عربي English Urdu
62. ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ - 4 ملاحظة
عربي English Urdu
63. នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ - 8 ملاحظة
عربي English Urdu
64. នៅពេលដែលខ្ញុំបម្រើរបស់អល់ឡោះម្នាក់សាងបាបកម្ម បន្ទាប់មក គេពោលថា៖ “اللَّهُمَّ اغْفِرْ لِي ذَنْبِي” (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះបាបកម្មរបស់ខ្ញុំផង) - 2 ملاحظة
عربي English Urdu
65. “ពិតប្រាកដណាស់ អ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ទាំងឡាយ នៅចំពោះមុខអល់ឡោះជាម្ចាស់ គឺស្ថិតនៅលើវេទិកាដែលធ្វើអំពីពន្លឺ ស្ថិតនៅផ្នែកខាងស្តាំនៃម្ចាស់ដ៏មហាសប្បុរស ហើយព្រះហត្ថទាំងទ្វេរបស់ទ្រង់ គឺខាងស្តាំ - 4 ملاحظة
عربي English Urdu
66. “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងបានចូលឋានសួគ៌ លើកលែងតែអ្នកដែលបដិសេធប៉ុណ្ណោះ - 10 ملاحظة
عربي English Urdu
67. “ម៉ាឡាអ៊ីកាត់ជីព្រីលនៅតែផ្ដាំផ្ញើខ្ញុំជានិច្ចអំពីអ្នកជិតខាង រហូតដល់ខ្ញុំគិតថា គាត់នឹងដាក់ភាពជាអ្នកជិតខាងជាមូលហេតុនៃការទទួលមរតក”។
عربي English Urdu
68. “ពិតប្រាកដណាស់ ការស្លោះផ្តុំ ការពាក់ខ្សែគាថា និងការធ្វើស្នេហ៍ គឺជាអំពើស្ហ៊ីរិក”។ - 2 ملاحظة
عربي English Urdu
69. “តើពួកអ្នកដឹងដែរឬទេ តើអ្វីទៅជាការនិយាយដើមគេនោះ”? ពួកគេបានឆ្លើយថា៖ អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដឹងបំផុត។ លោកបានមានប្រសាសន៍ថា៖ “គឺការដែលអ្នកនិយាយពី(ក្រោយខ្នង)បងប្អូនរបស់អ្នកនូវអ្វីដែលគាត់មិនពេញចិត្ដ - 2 ملاحظة
عربي English Urdu
70. اللَّهُمَّ مَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَشَقَّ عَلَيْهِمْ فَاشْقُقْ عَلَيْهِ، وَمَنْ وَلِيَ مِنْ أَمْرِ أُمَّتِي شَيْئًا فَرَفَقَ بِهِمْ فَارْفُقْ بِهِ" (ឱអល់ឡោះជាម្ចាស់! ជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេបង្កការលំបាកដល់ពួកគេនោះ សូមទ្រង់បង្កការលំបាកដល់គេវិញផង។ ហើយជនណាដែលគ្រប់គ្រងកិច្ចការអ្វីមួយរបស់ប្រជាជាតិខ្ញុំ ហើយគេធ្វើទន់ភ្លន់ចំពោះពួកគេ សូមទ្រង់មេត្តាទន់ភ្លន់ចំពោះគេវិញផង)។ - 4 ملاحظة
عربي English Urdu
71. “ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។ - 4 ملاحظة
عربي English Urdu
72. “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការសង្ស័យ ព្រោះការសង្ស័យ គឺជាការភូតកុហកបំផុត - 2 ملاحظة
عربي English Urdu
73. “ខ្ញុំបម្រើអល់ឡោះគ្រប់រូបដែលអល់ឡោះបានផ្ដល់ឲ្យរូបគេក្លាយជាអ្នកគ្រប់គ្រង ហើយរូបគេបានស្លាប់ដោយនៅថ្ងៃដែលគេស្លាប់នោះ រូបគេបានកេងប្រវ័ញ្ចចំពោះអ្នកដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋានសួគ៌”។
عربي English Urdu
74. “រាល់ទង្វើល្អទាំងអស់ គឺជាការបរិច្ចាគទាន”។
عربي English Urdu
75. “ចូរអ្នកកុំមើលស្រាលទង្វើល្អ សូម្បីតែទឹកមុខញញឹមពេលជួបបងប្អូនរបស់អ្នកក៏ដោយ(ក៏ជាទង្វើល្អមួយដែរ)”។
عربي English Urdu
76. “មិនមែនជាអ្នកខ្លាំងពូកែដោយការបោកចំបាប់ឡើយ។ តាមពិតអ្នកខ្លាំងពូកែ(ពិតប្រាកដ) គឺអ្នកដែលអាចទប់ខ្លួនបាននៅពេលខឹង”។ - 4 ملاحظة
عربي English Urdu
77. “បុគ្គលណាប្រដូចខ្លួនទៅនឹងក្រុមណាមួយ គឺគេស្ថិតក្នុងចំណោមក្រុមនោះហើយ”។ - 2 ملاحظة
عربي English Urdu
78. ជនណាដែលចង្អុលបង្ហាញ(អ្នកដទៃ)លើប្រការល្អ គឺគេនឹងទទួលបានផលបុណ្យដូចអ្នកដែលបានធ្វើទង្វើនោះដែរ
عربي English Urdu
79. ខ្ញុំបានសួរណាពី ﷺ ថា៖ តើអំពើបាបណាមួយដែលមានលក្ខណៈធំធេងបំផុតនៅឯអល់ឡោះជាម្ចាស់? លោកបានឆ្លើយថា៖ “គឺការដែលអ្នកបង្កើតនូវដៃគូសម្រាប់អល់ឡោះ(ធ្វើស្ហ៊ីរិក) ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតអ្នក
عربي English Urdu
80. “ចូរពួកអ្នកកុំជេរប្រមាថអ្នកស្លាប់។ ជាការពិតណាស់ ពួកគេបានទៅដល់អ្វីដែលពួកគេបានសាងហើយ”។
عربي English Urdu
81. “គេមិនអនុញ្ញាតឲ្យបុរសម្នាក់បោះបង់ចោល(មិននិយាយរក)បងប្អូនរបស់ខ្លួនលើសពីបីថ្ងៃឡើយ ដោយពេលពួកគេជួបគ្នា ម្នាក់បែរមុខទៅខាងនេះ ម្នាក់ទៀតបែរមុខទៅខាងនោះ។ ហើយអ្នកដែលល្អបំផុតនៃពួកគេ គឺអ្នកដែលផ្តើមឲ្យសាឡាមមុន”។ - 2 ملاحظة
عربي English Urdu
82. “មិនចូលឋានសួគ៌ឡើយអ្នកដែលកាត់ផ្ដាច់ចំណងសាច់សាលោហិត”។
عربي English Urdu
83. “មិនចូលឋានសួគ៌ឡើយអ្នកដែលនិយាយចាក់រុកគេ”។
عربي English Urdu
84. “ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។ - 2 ملاحظة
عربي English Urdu
85. “ជនណាដែលបង្កគ្រោះថ្នាក់(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងផ្តល់គ្រោះថ្នាក់ដល់គេវិញ ហើយជនណាដែលបង្កការលំបាក(ដល់អ្នកដទៃ) អល់ឡោះជាម្ចាស់នឹងបង្កការលំបាកដល់គេវិញដូចគ្នា”។
عربي English Urdu
86. “ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលស៊ូជោត។ ហេតុនេះ ចូរពួកអ្នកបង្កើននូវបួងសួងឲ្យបានច្រើន(ក្នុងពេលនោះ)”។ - 2 ملاحظة
عربي English Urdu
87. “បុគ្គលណាសឡាតស៊ូពុស គឺរូបគេស្ថិតនៅក្នុងការធានា(ការការពារ)ពីអល់ឡោះ
عربي English Urdu
88. “ជនណាដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ចូរឲ្យគេនិយាយអ្វីដែលល្អ ឬនៅស្ងៀម - 4 ملاحظة
عربي English Urdu
89. “ជនណាដែលមិនមានក្តីមេត្តាករុណាចំពោះមនុស្សលោក អល់ឡោះជាម្ចាស់ក៏មិនមានក្តីមេត្តាករុណាចំពោះគេវិញដែរ”។
عربي English Urdu
90. “ជាការពិតណាស់ មនុស្សដែលអល់ឡោះទ្រង់ក្រោធខឹងជាងគេ គឺអ្នកដែលរឹងរូស ចូលចិត្តឈ្លោះប្រកែកដេញដោលគ្នា”។ - 2 ملاحظة
عربي English Urdu
91. “ពាក្យពេចន៍ដែលអល់ឡោះស្រឡាញ់បំផុតមានបួនគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះមហាស្អាតស្អំ) “الْحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) និង “اللهُ أَكْبَرُ” (អល់ឡោះមហាធំធេង)។ ទោះជាចាប់ផ្តើមដោយពាក្យមួយណាមុន ក៏គ្មានបញ្ហាអ្វីដែរ”។
عربي English Urdu
92. គេបានសួររ៉ស៊ូលុលឡោះ ﷺ អំពីប្រការដែលនាំឲ្យមនុស្សចូលឋានសួគ៌ច្រើនជាងគេ? លោកបានឆ្លើយថា៖ “គឺការកោតខ្លាចអល់ឡោះ និងសីលធម៌ល្អ
عربي English Urdu
93. ការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ
عربي English Urdu
94. “ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)
عربي English Urdu
95. “ពីរពាក្យដែលស្រាលនៅលើអណ្ដាត ប៉ុន្ដែធ្ងន់នៅលើជញ្ជីង(នៅថ្ងៃបរលោក) ហើយជាទីស្រលាញ់បំផុតទៅចំពោះម្ចាស់ដ៏មហាសប្បុរសគឺ - 4 ملاحظة
عربي English Urdu
96. “គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។
عربي English Urdu
97. “ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។
عربي English Urdu
98. “ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
عربي English Urdu
99. “បុគ្គលណាសូត្រថា៖ "سُبْحَانَ اللهِ وَبِحَمْدِهِ" (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់) ចំនួនមួយរយដងក្នុងមួយថ្ងៃ គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មនោះច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
عربي English Urdu
100. “បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ចំនួន១០ដង - 6 ملاحظة
عربي English Urdu
101. “បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម) - 6 ملاحظة
عربي English Urdu
102. “ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្តខ្ញុំបម្រើ(របស់ទ្រង់)ដែលជាអ្នកកោតខ្លាច តែងតែមានអារម្មណ៍គ្រប់គ្រាន់ និងមិនចង់បានប្រជាប្រិយភាព”។
عربي English Urdu
103. ជាការពិតណាស់ ពួកអ្នកពិតជានឹងបានឃើញព្រះជាម្ចាស់របស់ពួកអ្នកដូចដែលពួកអ្នកឃើញព្រះចន្ទនេះដូច្នោះដែរដោយពួកអ្នកនឹងមិនប្រជ្រៀតគ្នាដើម្បីមើលទ្រង់ឡើយ
عربي English Urdu
104. ពិតណាស់ណាពី ﷺ លោកមិនដែលបដិសេធគ្រឿងក្រអូបឡើយ។
عربي English Urdu
105. “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ។ ហើយអ្នកដែលល្អជាងគេបំផុតក្នុងចំណោមពួកអ្នក គឺអ្នកដែលធ្វើល្អជាងគេបំផុតទៅចំពោះនារីរបស់ខ្លួន”។ - 2 ملاحظة
عربي English Urdu
106. “លោកិយ គឺជាការសប្បាយរីករាយ ហើយប្រការសប្បាយរីករាយដែលល្អបំផុតនៅក្នុងលោកិយនេះ គឺភរិយាដែលល្អប្រពៃ”។
عربي English Urdu
107. បើមានភាពទន់ភ្លន់នៅលើអ្វីមួយ ធ្វើឲ្យប្រការនោះកាន់តែល្អប្រសើរថែមទៀត។ ហើយប្រសិនបើគេដកភាពទន់ភ្លន់ចេញពីអ្វីមួយ ប្រការនោះនឹងកាន់តែអាប់ឱន”។ - 14 ملاحظة
عربي English Urdu
108. “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ពិតជាពេញចិត្តចំពោះខ្ញុំបម្រើ(របស់ទ្រង់)ដែលទទួលទានចំណីអាហារ ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះអាហារនោះ ឬទទួលទានទឹក ហើយគេថ្លែងសរសើរចំពោះទ្រង់ចំពោះទឹកនោះ”។
عربي English Urdu
109. “ពិតប្រាកដណាស់ អ្នកមានជំនឿអាចឈានដល់ឋានៈរបស់អ្នកបួស និងអ្នកសឡាតនៅពេលយប់តាមរយៈសីលធម៌ល្អរបស់ខ្លួន”។
عربي English Urdu
110. ជាការពិតណាស់ អ្នកដែលល្អជាងគេក្នុងចំណោមពួកអ្នក គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។
عربي English Urdu
111. “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ ចូរអ្នកធ្វើការបរិច្ចាគចុះ ឱកូនចៅអាហ្ទាំ នោះយើងនឹងបរិច្ចាគឲ្យអ្នកវិញ”។
عربي English Urdu
112. “ជាការពិតណាស់ អល់ឡោះជាម្ចាស់ពិតជាពន្យារពេលដល់អ្នកដែលបំពាន។ លុះដល់ពេលដែលទ្រង់ដាក់ទណ្ឌកម្មដល់គេ គឺគេនឹងមិនអាចគេចផុតបានឡើយ
عربي English Urdu
113. “ខ្ញុំមិនបានបន្សល់ទុកនូវភាពវឹកវរណាមួយបន្ទាប់ពីខ្ញុំ(ស្លាប់)ដែលផ្តល់នូវគ្រោះថ្នាក់ដល់បុរសជាងស្ត្រីនោះឡើយ”។
عربي English Urdu
114. “ចូរពួកអ្នកបង្កភាពងាយស្រួល ហើយកុំបង្កការលំបាក។ ចូរពួកអ្នកផ្ដល់ដំណឹងរីករាយ ហើយកុំធ្វើឲ្យពួកគេគេចចេញ(អំពីពួកអ្នក)”។
عربي English Urdu
115. “ចូរពួកអ្នកថែរក្សាគម្ពីរគួរអាននេះ(សូត្រវាឲ្យបានខ្ជាប់ខ្ជួន)។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតនៅក្នុងដៃទ្រង់! វាពិតជាងាយរត់ចេញពីពួកអ្នកជាងសត្វអូដ្ឋដែលចង់ចេញពីខ្សែចំណងរបស់វាទៅទៀត”។ - 22 ملاحظة
عربي English Urdu
116. “អ្នកដែលល្អប្រសើរជាងគេនៃពួកអ្នក គឺអ្នកដែលរៀនគម្ពីរគួរអាន និងបង្រៀនវា(ដល់អ្នកដទៃ)”។ - 24 ملاحظة
عربي English Urdu
117. “បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។ - 2 ملاحظة
عربي English Urdu
118. តើខ្ញុំមិនបានចាត់តាំងអ្នក(នូវកិច្ចការមួយ)ដូចដែលរ៉ស៊ូលុលឡោះ ﷺ បានចាត់តាំងខ្ញុំ(ឲ្យធ្វើវា)ទេឬ? គឺអ្នកមិនត្រូវបន្សល់ទុកនូវរូបចម្លាក់ណាមួយឡើយ លើកលែងតែអ្នកកម្ទេចវា ហើយក៏មិនត្រូវទុកឱ្យផ្នូរណាមួយខ្ពស់(ផុតពីដី)នោះដែរ លើកលែងតែអ្នកពង្រាបវាឱ្យស្មើ។ - 6 ملاحظة
عربي English Urdu
119. “ម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់”។ - 10 ملاحظة
عربي English Urdu
120. “មិនស្ថិតក្នុងចំណោមពួកយើងឡើយ អ្នកដែលមើលប្រផ្នូលឬឲ្យគេមើលប្រផ្នូលឲ្យ អ្នកដែលទស្សន៍ទាយឬឲ្យគេទស្សន៍ទាយឲ្យ អ្នកដែលប្រើមន្តអាគមឬឲ្យគេប្រើមន្តអាគមឲ្យ
عربي English Urdu
121. “បុគ្គលណាទៅរកគ្រូទាយ ហើយសួរគ្រូទាយអំពីអ្វីមួយ គេមិនទទួលយកសឡាតរបស់ជននោះចំនួនសែសិបថ្ងៃ”។ - 2 ملاحظة
عربي English Urdu
122. “បុគ្គលណារៀនសូត្រចំណេះដឹងមួយពីការទស្សន៍ទាយតាមរយៈផ្កាយ រូបគេប្រាកដជាទទួលបាននូវផ្នែកមួយនៃមន្ដអាគម។ រៀនកាន់តែច្រើន ទទួលបានកាន់តែច្រើន”។
عربي English Urdu
123. “លក្ខខណ្ឌដែលពួកអ្នកសក្តិសមនឹងបំពេញបំផុតនោះ គឺជាលក្ខខណ្ឌដែលអ្នកប្រើដើម្បីធ្វើឲ្យកេរខ្មាសរបស់អ្នកបានស្របច្បាប់ (រៀបអាពាហ៍ពិពាហ៍)”។
عربي English Urdu
124. រ៉ស៊ូលុលឡោះ ﷺ គឺជាមនុស្សដែលមានសីលធម៌ល្អជាងគេបំផុត។
عربي English Urdu
125. រ៉ស៊ូលុលឡោះ ﷺ តែងសូត្រវារៀងរាល់ពេលបន្ទាប់ពីសឡាតរួច។
عربي English Urdu
126. “ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ(តាមរយៈការមិនគោរពសក្ការៈ)។ ពិតណាស់ ស្ហៃតនវារត់គេចពីផ្ទះដែលគេសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ”។ - 8 ملاحظة
عربي English Urdu
127. “ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។
عربي English Urdu
128. “គ្មានថ្ងៃណាមួយដែលការសាងទង្វើកុសលនៅក្នុងថ្ងៃនោះអល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ពេញចិត្តជាងបណ្ដាថ្ងៃទាំងនេះឡើយ”(ពោលគឺដប់ថ្ងៃខាងដើមនៃខែហ្ស៊ុលហ៊ិជ្ជះ) - 4 ملاحظة
عربي English Urdu
129. ជនណាបោះបង់សឡាតអាសើរ ទង្វើល្អរបស់ជននោះប្រាកដជានឹងក្លាយជាអសារបង់”។ - 4 ملاحظة
عربي English Urdu
130. “បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ សូម្បីតែស្ថិតនៅក្រោមក្រចកក៏ដោយ”។
عربي English Urdu
131. “បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។ - 8 ملاحظة
عربي English Urdu
132. “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់ - 8 ملاحظة
عربي English Urdu
133. “នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ ពិតណាស់ វាជាការបរិច្ចាគទានមួយសម្រាប់រូបគេ”។
عربي English Urdu
134. “ជំនឿ(អ៊ីម៉ាន)មានច្រើនជាងចិតសិបផ្នែក ឬច្រើនជាងហុកសិបផ្នែក។ ផ្នែកដែលល្អជាងគេ គឺការសូត្រថា៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ចំណែកឯផ្នែកដែលទាបជាងគេ គឺការយកវត្ថុដែលបង្កបញ្ហាដល់មនុស្សចេញពីផ្លូវ
عربي English Urdu
135. មិនត្រូវទុកឲ្យមាននៅនឹងកសត្វអូដ្ឋនូវខ្សែកដែលធ្វើពីខ្សែធ្នូ ឬបន្តោងខ្សែអ្វីមួយឡើយ ប្រសិនបើមានគឺត្រូវកាត់វាចោល”។ - 2 ملاحظة
عربي English Urdu
136. “ជនណាដែលពោលថា៖ “لَا إِلَهَ إِلَّا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) ហើយប្រឆាំងនឹងអ្វីដែលគេគោរពសក្ការៈក្រៅពីអល់ឡោះ គឺគេហាមឃាត់ចំពោះទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ជននោះ ហើយការជំនុំជម្រះរបស់ជននោះ ស្ថិតលើអល់ឡោះជាម្ចាស់”។
عربي English Urdu
137. ពិតហើយ(ខ្ញុំសូត្រ)។ អាអ៊ីស្ហះបានតបថា៖ ពិតណាស់ សីលធម៌របស់ណាពី ﷺ គឺគម្ពីរគួរអាន។
عربي English Urdu
138. “អ្នកដែលមានក្តីមេត្តាទាំងឡាយនឹងត្រូវបានម្ចាស់ដ៏មហាសប្បុរសមានក្តីមេត្តាចំពោះពួកគេ។ ចូរពួកអ្នកមានក្តីមេត្តាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃនឹងមានក្តីមេត្តាចំពោះពួកអ្នកវិញ”។ - 18 ملاحظة
عربي English Urdu
139. ណាពី ﷺ លោកតែងតែរំលឹកទៅចំពោះអល់ឡោះគ្រប់ពេលវេលាទាំងអស់។ - 4 ملاحظة
عربي English Urdu
140. ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ពីកោរសក់ផ្នែកខ្លះ ហើយទុកមួយផ្នែកទៀតលើក្បាល។
عربي English Urdu
141. “នោះគឺជាពាក្យដែលជាប់ទាក់ទងនឹងការពិតដែលពួកជីនបានចាប់យក ហើយបានខ្សឹបដាក់ត្រចៀកគ្នីគ្នារបស់វា បន្ទាប់មកពួកវាបានលាយវាជាមួយពាក្យកុហកលើសពីមួយរយ”។
عربي English Urdu
142. ពួកយើងធ្លាប់នៅជាមួយអ៊ូមើរ ហើយគាត់បាននិយាយថា៖ គេបានហាមឃាត់ពួកយើងពីការដាក់បន្ទុកលើខ្លួនឯងហួសហេតុ។
عربي English Urdu
143. “បុគ្គលគ្រប់រូបដែលធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ដោយស្មោះសចេញពីចិត្ដរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងហាមឃាត់រូបគេអំពីឋាននរក
عربي English Urdu
144. “អល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ទ្រង់ចុះមកកាន់មេឃលោកិយនេះជារៀងរាល់យប់នៅពេលដែលសល់មួយភាគបីចុងក្រោយនៃយប់
عربي English Urdu
145. “ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។
عربي English Urdu
146. ពួកគេជាក្រុមមនុស្សដែលនៅពេលណាខ្ញុំបម្រើរបស់អល់ឡោះដ៏ល្អម្នាក់ ឬបុរសដ៏ល្អម្នាក់ក្នុងចំណោមពួកគេស្លាប់ទៅ គឺពួកគេសង់វិហារនៅលើផ្នូររបស់គាត់
عربي English Urdu
147. “ខ្ញុំត្រូវបានគេបញ្ជាឱ្យក្រាបស៊ូជោត(ក្រាបថ្វាយបង្គំ)លើអវយវៈទាំងប្រាំពីរគឺ
عربي English Urdu
148. ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។ - 6 ملاحظة
عربي English Urdu
149. (ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)
عربي English Urdu
150. “ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។ - 2 ملاحظة
عربي English Urdu
151. “តើអ្នកមានឮការអាហ្សាន(ប្រកាសហៅ)សឡាតដែរឬទេ”? គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ “បើដូច្នេះ ចូរអ្នកឆ្លើយតបចំពោះការប្រកាសហៅ”។
عربي English Urdu
152. រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវឃុតហ្ពះហាជ្ជះថា - 4 ملاحظة
عربي English Urdu
153. “គ្មានទេការរៀបអាពាហ៍ពិពាហ៍ លើកលែងតែមានវ៉ើលី(អាណាព្យាបាលខាងកូនស្រី)”។
عربي English Urdu
154. នែកេ្មងប្រុស! ចូរអ្នករំលឹកនាមរបស់អល់ឡោះ(សូត្រ بسم الله) ទទួលទាននឹងដៃស្ដាំរបស់អ្នក ហើយទទួលទានពីអ្វីដែលនៅជិតអ្នក
عربي English Urdu
155. “នៅពេលដែលនរណាម្នាក់នៃពួកអ្នកទទួលទាន ចូរឲ្យគេទទួលទាននឹងដៃស្តាំរបស់ខ្លួន។ ហើយនៅពេលដែលគេផឹក ចូរឲ្យគេផឹកនឹងដៃស្តាំរបស់ខ្លួន។ ជាការពិតណាស់ ស្ហៃតនវាស៊ីអាហារនឹងដៃឆ្វេងរបស់វា ហើយផឹកនឹងដៃឆ្វេងរបស់វា”។
عربي English Urdu
156. “ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)
عربي English Urdu
157. “អ្នកណាដែលមករកអ្នក ខណៈពេលដែលអ្នកបានធ្វើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ ហើយគេចង់បំបែកកិច្ចព្រមព្រៀងរបស់អ្នក ឬក៏បំបែកបំបាក់ក្រុមរបស់ពួកអ្នក ចូរពួកអ្នកសម្លាប់គេចុះ”។
عربي English Urdu
158. “ជនណាដែលបានសម្លាប់អ្នកដែលបានចុះកិច្ចព្រមព្រៀង(ធានាសុវត្ថិភាព) គឺជននោះមិនធុំក្លិនឋានសួគ៌ឡើយ ហើយពិតណាស់ ក្លិនឋានសួគ៌មានចម្ងាយឆ្ងាយពីជននោះសែសិបឆ្នាំ”។ - 6 ملاحظة
عربي English Urdu
159. រ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បណ្តាសាចំពោះអ្នកដែលសូកសំណូក និងអ្នកដែលស៊ីសំណូកនៅក្នុងការកាត់ក្តី។ - 2 ملاحظة
عربي English Urdu
160. “ជនណាយកអាវុធមកគំរាមយើង មិនមែនជាក្រុមរបស់យើងឡើយ”។
عربي English Urdu