Hadith List

“នៅពេលដែលពួកអ្នកបត់ជើង ចូរពួកអ្នកកុំបែរមុខទៅរកទិសគិបឡាត់ ហើយក៏កុំបែរខ្នងទៅរកវាដែរ។ ក៏ប៉ុន្តែ ចូរពួកអ្នកបែរទៅទិសខាងកើត ឬទិសខាងលិចវិញ”។
عربي English Urdu
“នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”
عربي English Urdu
ខ្ញុំជាបុរសម្នាក់ដែលមានបញ្ហាទឹករំអិល(ម៉ាហ្ស៊ី) ហើយខ្ញុំមានការអៀនខ្មាសក្នុងការសួរណាពី ﷺ ព្រោះតែឋានៈនៃកូនស្រីរបស់លោក។ ដូច្នេះ ខ្ញុំក៏បានប្រើឱ្យ អាល់មិគហ្ទាត ពិន អាល់អាសវ៉ាត់ សួរលោក។ ពេលនោះ លោកបានឆ្លើយថា៖ “គេត្រូវលាងប្រដាប់ភេទរបស់ខ្លួន ហើយយកវូហ្ទុ”
عربي English Urdu
មានម្តងនោះ អ្នកនាំសាររបស់អល់ឡោះ ﷺ ចូលទៅកន្លែងបន្ទោបង់។ ដូច្នេះ ខ្ញុំនិងអ្នកបម្រើម្នាក់ដែលមានអាយុប្រហែលនឹងខ្ញុំបាននាំយកធុងដែលពេញទៅដោយទឹកនិងដំបងមួយ។ បន្ទាប់មក លោកបានធ្វើការលាងសម្អាតដោយទឹក។
عربي English Urdu
“سبحان الله (អល់ឡោះមហាស្អាតស្អំ)! ពិតប្រាកដណាស់ អ្នកមានជំនឿ គឺមិនកខ្វក់(ណាជិស)ឡើយ”។
عربي English Urdu