Hadith List

“សាសនា គឺជាការអប់រំទូន្មាន
عربي English Urdu
“ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។
عربي English Urdu
“ចូរពួកអ្នកស្ដាប់បង្គាប់ និងគោរពតាម។ តាមពិត ពួកគេនឹងទទួលខុសត្រូវចំពោះអ្វីដែលពួកគេរ៉ាប់រង ហើយពួកអ្នកក៏នឹងទទួលខុសត្រូវចំពោះអ្វីដែលពួកអ្នកត្រូវរ៉ាប់រងដែរ”។
عربي English Urdu
“ជាការពិតណាស់ នឹងកើតមានឡើងនូវមេដឹកនាំជាច្រើនដែលភូតកុហក និងប្រព្រឹត្តអំពើអយុត្តិធម៌។ ដូចនេះ ជនណាដែលជឿជាក់ចំពោះការកុហករបស់ពួកគេ និងជួយពួកគេលើការប្រព្រឹត្តអំពើអយុត្តិធម៌របស់ពួកគេនោះ ពិតប្រាកដណាស់ ជននោះពុំមែនជាក្រុមរបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ
عربي English Indonesian