“បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
“ខ្ញុំយល់ឃើញថា សុបិនរបស់អ្នកទាំងអស់គ្នាសុទ្ធតែត្រូវគ្នាក្នុងប្រាំពីរយប់ចុងក្រោយ។ ដូច្នេះ ជនណាដែលចង់ស្វែងរកយប់នោះ ចូរឲ្យគេស្វែងរកវាក្នុងប្រាំពីរយប់ចុងក្រោយនេះចុះ”។
កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។