Hadith List

លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)
عربي English Urdu
“នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកយកវូហ្ទុ ហើយគេបានពាក់ស្បែកជើងឃ្លុប ចូរឲ្យគេសឡាតដោយពាក់ស្បែកជើងនោះ និងជូតពីលើវា។ ក្រោយមក គេមិនចាំបាច់ដោះវាចេញទេ ប្រសិនបើគេចង់ លើកលែងតែមានជូនុប”។
عربي English Urdu
ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។
عربي English Urdu
លោកបានប្រើពួកយើងនៅពេលណាដែលពួកយើងស្ថិតនៅក្នុងការធ្វើដំណើរ ឬជាអ្នកធ្វើដំណើរ គឺអាចមិនដោះស្បែកជើងឃ្លុបនោះរយៈពេលបីថ្ងៃ បីយប់ លើកលែងតែពេលមានជូនុប។ ចំណែកការបត់ជើងធំ បត់ជើងតូច និងសម្រាន្ត គឺមិនចាំបាច់ដោះស្បែកជើងឃ្លុបនោះទេ(ពេលយកវូហ្ទុ)។
عربي English Urdu
ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកបត់ជើងតូច។ បន្ទាប់មក លោកយកទឹកវូហ្ទុ ហើយលោកបានជូតលើស្បែកជើងឃ្លុបទាំងពីររបស់លោក។
عربي English Indonesian