عَنْ حُذَيْفَةَ رضي الله عنه قَالَ:
كُنْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَانْتَهَى إِلَى سُبَاطَةِ قَوْمٍ، فَبَالَ قَائِمًا، فَتَنَحَّيْتُ فَقَالَ: «ادْنُهْ» فَدَنَوْتُ حَتَّى قُمْتُ عِنْدَ عَقِبَيْهِ فَتَوَضَّأَ فَمَسَحَ عَلَى خُفَّيْهِ.
[صحيح] - [متفق عليه] - [صحيح مسلم: 273]
المزيــد ...
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖
ខ្ញុំធ្លាប់នៅជាមួយនឹងណាពី ﷺ ។ ពេលនោះ លោកបានទៅកាន់គំនរសំរាមរបស់ក្រុមមួយ រួចលោកបានបត់ជើងតូចដោយឈរ។ ខណៈនោះ ខ្ញុំក៏បានថយចេញ ប៉ុន្តែលោកបានមានប្រសាសន៍ថា៖ “ខិតមកជិតមក”។ ដូចនេះ ខ្ញុំក៏បានខិតទៅជិត រហូតដល់ខ្ញុំឈរនៅជិតកែងជើងរបស់លោក។ បន្ទាប់មក លោកបានយកវូហ្ទុ និងបានជូតលើស្បែកជើងឃ្លុបរបស់លោក។
[صحيح] - [متفق عليه] - [صحيح مسلم - 273]
ហ៊ូហ្សៃហ្វះ ពិន អាល់យ៉ាម៉ាន رضي الله عنهما បានប្រាប់ថា ពេលមួយដែលគាត់នៅជាមួយនឹងណាពី ﷺ ពេលនោះ ណាពី ﷺ លោកចង់បត់ជើងតូច។ ដូចនេះ លោកក៏បានចូលទៅកាន់គំនរសំរាមរបស់ក្រុមមួយដែលជាកន្លែងដែលគេចោលសំរាម និងដីដែលបានបោសសម្អាតពីផ្ទះ ហើយលោកក៏បានបត់ជើងតូចដោយឈរ ខណៈដែលទម្លាប់ធម្មតារបស់លោក គឺលោកតែងបត់ជើងតូចដោយអង្គុយ។
នៅពេលនោះ ហ៊ូហ្សៃហ្វះបានថយចេញឆ្ងាយពីលោក ប៉ុន្តែណាពី ﷺ លោកបានមានប្រសាសន៍ទៅកាន់គាត់ថា៖ ខិតមកជិតមក។ ដូចនេះ ហ៊ូហ្សៃហ្វះក៏ចូលទៅជិតលោក រហូតដល់គាត់បានឈរនៅពីក្រោយលោកក្បែរកែងជើងរបស់លោក ដើម្បីធ្វើជារបាំងកុំឱ្យគេមើលឃើញណាពី ﷺ ក្នុងស្ថានភាពនោះ។
បន្ទាប់មក ណាពី ﷺ លោកបានយកវូហ្ទុ។ នៅពេលដល់កន្លែងលាងជើង លោកគ្រាន់តែជូតពីលើស្បែកជើងឃ្លុបនោះប៉ុណ្ណោះ(ជាស្បែកជើងធ្វើពីស្បែកដែលស្តើងដែលគ្របដល់កជើង)ដោយលោកមិនបានដោះវាចេញឡើយ។