បញ្ជីហាទីស្ហ 5

“បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ រាល់ទង្វើរបស់កូនចៅអាហ្ទាំ គឺសម្រាប់រូបគេ លើកលែងតែការបួសប៉ុណ្ណោះ វាគឺសម្រាប់យើង ហើយយើងជាអ្នកតបស្នងវា(ដោយផ្ទាល់)
“ជនណាដែលមានលទ្ធភាពរៀបការ ចូរឲ្យគេរៀបការ ព្រោះវាជួយការពារភ្នែកពីការមើលប្រការដែលគេហាមឃាត់ និងការពារប្រដាប់ភេទពីអំពើអបាយមុខផ្សេងៗ។ ចំណែកឯជនណាដែលគ្មានលទ្ធភាព ចាំបាច់លើគេត្រូវបួស ព្រោះវាជាអ្វីដែលជួយកាត់បន្ថយចំណង់តណ្ហារបស់គេ”។
“ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។
“នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ទ្វារទាំងឡាយនៃឋានសួគ៌ត្រូវបានបើកចំហ ទ្វារទាំងឡាយនៃឋាននរកត្រូវបានបិទ ហើយពពួកស្ហៃតនត្រូវបានគេចាប់ចង”។